Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កូនប្រុសលោកស្នងការ អាត់ ខែម នាំចូលម៉ូតូគេចពន្ធពីស្រុកសៀមចូលមកកម្ពុជាដោយសេរី

បន្ទាយមានជ័យ៖ ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា​លោក ខែម សោភ័ណ  ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ម៉ូតូ​ គេច ពន្ធ​ទំនើបៗ  និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ជាច្រើន​ ឆ្នាំ​មកហើយ មិន​ដែលមាន​ សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ នោះទេ​។  មន្ត្រី​យោធា​ការពា រ​ព្រំដែន​ក៏ដូចជា​មន្ត្រីន គរបាល​ការពារ​ព្រំដែន​ក្នុង ​ខេត្តបន្ទាយមានជ័យ មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទើប​បណ្ដោយ​ឲ្យ​លោក ខែម សោភ័ណ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​ករណី​លោក ខែម សោភ័ណ ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ដោយសារ​អាង​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​។

មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គឺ​លោក ខែម សោភ័ណ ជា​មេខ្លោង​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ស្រុក​សៀម ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​លោក ខែម សោភ័ណ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​គេចពន្ធ​ស៊េរី​ទំនើបៗ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ដែរ​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ សមត្ថកិច្ច​ដែល​ឃុបឃិត​ជាមួយ​លោក ខែម សោភ័ណ កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មានដូចជា​មន្ត្រី​គយ សមត្ថកិច្ច​តាម​ច្រករបៀង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ពួកគាត់​សង្កេតឃើញ​សកម្មភាព​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ចំការ​គ ស្រុក​ស្វាយចេក កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ ប្រភពពី​មន្ត្រី​យោធា​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា ច្រករបៀង​ចំការ​គ គឺជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​កង​យោធា​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ ហើយ​វរ​៥០៣​ស្ថិតនៅក្រោម​ចំណុះ​យោធភូមិភាគ​៥​ដែលមាន​លោក ប៊ុន សេង ជា​មេបញ្ជាការ​។ មជ្ឈដ្ឋាន​នានា​សង្ស័យថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​យោធា​កងវរសេនាតូច​ថ្មើរជើង​លេខ​៥០៣​ទេនោះ គឺ​លោក ខែម សោភ័ណ ដែលជា​កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិន​ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​តាម​អំពើ​ចិត្ត៕​

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2023 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.