Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លិចឮរឿងអាស្រូវពុករលួយសាខាគយខេត្តប៉ៃលិន!!

ខេត្តប៉ៃលិនៈ តាម ប្រភពច្បាស់ការបានអោយដឹងថា គ្រប់ច្រកទ្វារជាប់ប្រទេសថៃមានច្រក ប៉ោយប៉ែត ម៉ាឡៃ សំពៅលូន ភ្នំព្រឹក អូរអន្លក់ ឡែម និង ច្រកព្រំខេត្តប៉ៃលិន។ បានប្រលែងទំនិញមិនបង់ពន្ធ និងទំនិញបានបង់ពន្ធបន្តិចបន្តួចរាប់រយឡានធំៗក្នុងមួយ ថ្ងៃៗ។

ជាពិសេសច្រកព្រំក្នុង ខេត្តប៉ៃលិន ក្នុងរយះពេលដឹកនាំអនុវត្តន៍របស់លោក ម៉ៅ សំអឿន និងលោក ទុំ ណូ។ ផ្អែកតាមពត៌មានច្បាស់ការ ត្រឹមត្រូវដែលទំនិញចូលស្រុកខ្មែពីប្រទេសថៃជាក់ស្តែងរាប់រយពាន់ឡានក្នុងមួយខែៗ បើប្រៀបធៀបជាមួយចំណូលពន្ធចូលរដ្ឋជាផ្លូវការក្នុង មួយខែៗ ដែលបានមកពីប្រភពកូនគយតូចតាចបញ្ជាក់ច្បាស់ថាលោក ទុំ ណូ និងលោក ម៉ៅ សំអឿន ធ្វើឲ្យបាត់លុយដែលត្រូវបង់ពន្ធជូនរដ្ឋ រាប់លានដុល្លារអាមេរិកក្នុង មួយខែៗ។

ជាក់ស្តែងរឿងមួយទៀតកូនគយនៅក្នុងសាខាគយប៉ៃលិនបានជ្រុលមាត់ឲ្យដឹងថា គណនេយ្យឈ្មោះ ហ៊ួ ឡេង បានត្រូវរូវជាមួយអ្នករក ស៊ីឡានចង្កូតស្តាំខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យបង់ពន្ធឡានចង្កូត ស្តាំជាច្រើនដែលមិនមែនជាឡានប្រើក្នុងស្រុក (ចូលថ្មី) ល្មើសបទបញ្ជារបស់ ឯកឧត្តមអគ្គនាយកគយ ហើយដើម្បីបិទបាំងនូវទង្វើរដ៏អាក្រក់នេះក្នុងសាខាគយប៉ៃលិនមានគណនេយ្យពីរនាក់តែ គាត់ ធ្វើតែម្នាក់ឯងគ្រប់ការងារទាំងអស់នេះហើយជាអំពើពុតត្បុតអាក្រក់របស់លោកប្រធានសាខា ទុំ ណូ និងលោកគណនេយ្យ ហ៊ួ ឡេង សូមថ្នាក់ លើគយជួយចាត់វិធានការតាមការគួរ។ រឿងអាស្រូវចាស់មិនទាន់ដោះស្រាយចេញផង លោកប្រធានសាខា ទុំ ណូ កំពុងរកកំហុសដើម្បី ទំលាក់ទៅលើលោកប្រធានការិយាល័យថ្មីទៀតហើយគយខេត្តប៉ៃលិន។

តាមការយកពត៌មានបានដឹងថាពេលក្រុមអ្នករកស៊ីតូចតាចជួលអ្នកកាសែតឲ្យជួយចុះផ្សាយពីសភាព និងសកម្មភាពការពិតរបស់លោក មេគយៗតែងតែហៅកូនគយទៅប្រមានដាក់ទោស ដោយចោទថាជាអ្នកជួលអ្នកកាសែត។ ជាការពិតគឺពួកយើងខ្ញុំដែលឃើញ ភាពអយុត្តិធម៌ របស់លោក ម៉ៅ សំអឿន និងលោក ទុំ ណូ ធ្វើបាបអ្នករកស៊ីតូចតាច តែងប្រលែងទំនិញធំៗ។យោងតាមការចុះផ្សាយនូវពត៌មាននេះ សូមលោកទាំងពីរ បញ្ឈប់រាល់ទង្វើដែលបានទំលាក់កំហុសទៅលើកូនចៅក្រោមបង្គាប់តទៅទៀត(អ្នកណាប្រព្រឹត្តអ្នកនោះទទួល)។ តាមព័ត៌មានលិចឮថារាល់បញ្ហាទាំងអស់ដែលកើតឡើងគឺលោកប្រធាន ទុំ ណូ ជាអ្នកបញ្ជាហេតុអ្វីថ្នាក់លើដាក់កំហុសតែលើលោក ម៉ៅ សំអឿន តែម្នាក់ ឯង។

2 1

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2023 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.