Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឈ្មួញអាជីវកម្មរណ្តៅដីឈ្មោះ ជា កុយ ធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំម្កាក់ ស្រុកអង្គស្នួល

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា អាជីវកម្ម​រណ្ដៅ​ដី​ខុស​បទដ្ឋាន​បច្ចេកទេសរ​បស់​ឈ្មួញ​ឈ្មោះ ជា កុយ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​កាន់តែខ្លាំង​ឡើងៗ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ឈ្មោះ ជា កុយ ដែល​អាង​មាន​លុយ​ច្រើន​បានធ្វើការ​គំរាមកំហែង​ទៅលើ​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​ចុះផ្សាយ​រឿងអាស្រូវ​របស់ខ្លួន​ទៀតផង ដោយ​យក​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើជា​របាំង​យ៉ាង​គឃ្លើន​។ ជុំវិញ​បញ្ហា​នេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ ជា កុយ មិនអាច​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ទំហំ​រាប់​ហិកតា​នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះឡើយ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ជា កុយ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់នេះ​កំពុង​យក​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​ភូមិ​ត្រពាំង​ត្នោត ដើម្បី​បិទបាំង​អាជីវកម្ម​រណ្ដៅ​ដី​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​តែង​យកឈ្មោះ​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល មក​ការពារ​សកម្មភាព​រប​ស់​ខ្លួន​ទៀតផង​។ តាមរយៈ​ការធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ក្រោមលេស​ស្ដារ​ត្រពាំង​នៅក្នុង​ភូមិ​ត្រពាំង​ត្នោត គឺ​ឈ្មួញ​ឈ្មោះ ជា កុយ អាច​ប្រមូល​លុយ​បាន​រាប់សិប​ម៉ឺន​ដុល្លារ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​បែងចែក​មួយផ្នែក​ណា​នោះ​ទៅ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ឥឡូវនេះ​ត្រពាំង​ដែលមាន​ទំហំ​ជិត​៥​ហិកតា​ក្នុងភូមិ​ត្រពាំង​ត្នោត បានក្លាយ​ទៅជា​ទីតាំងរ​ណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ ហើយ​ឈ្មួញ​ម្នាក់នេះ​អាច​រក​ខ្នងបង្អែក​បាន​កាន់តែ​រឹងមាំ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ទៀតផង​។

មេឃុំ​ម្កាក់ និង​អភិបាលស្រុក​អង្គស្នួល ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ជា កុយ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ចេញមុខ​ការពារ​ឈ្មួញ​ឈ្មោះ ជា កុយ ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​ទៀតផង​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រណ្ដៅ​ដី​មិន​ប្រក្រតី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ ជាបន្ទាន់​ព្រោះ​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ជា កុយ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមការងារ​របស់​ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​ចាត់វិធានការ​ផ្អាក​សក​ម្ម​ភាព​ជីករណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ ជា កុយ ២​លើក​រួចមកហើយ​ប៉ុន្តែ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ជា កុយ នៅតែ​បន្តសកម្មភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.