Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរីបានឃុបឃិតជាមួយឈ្មួញឲនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ជាប្រភពចំណូលរបស់គាត់។

ខេត្តមណ្ឌលគិរី៖ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ ដែលជា​មេ​គយ​ខេត្តមណ្ឌលគិរី​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់​។ ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ុយ សុជាតិ នៅឡើយ​ទេ​។​

​ថ្មីៗ​នេះ​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វេភាគី​ដាក់​ដាំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី កំពុង​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ទំនិញ​ធំៗ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ឬ​ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ គឺ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ មានដូចជា​គ្រឿងសំណង់ គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​ឧ​បរ​ភោគ​បរិភោគ ភេសជ្ជៈ គ្រឿង​កំប៉ុង និង​បន្លែ​ផ្លែឈើ​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ គឺ​តម្រង់​ចូលទៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ទី​រួម​ខេត្តមណ្ឌលគិរី ហើយ​មិនឃើញ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ទន្ទឹមនឹងនេះ​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​យួន​និង​បើកបរ​ដោយ​ជនជាតិ​យួន​ដឹកទំនិញ​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​រលូន​។

មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពាក់​ស្លាក​លេខ​យួន​ដឹកទំនិញ​ពេញប្រៀប​ដែល​គេ​សង្ស័យថា​ជា​គ្រឿងសំណង់ បាន​ឆ្លងដែន​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​ដោយ​មិន​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ត្រួត​ពិនិត្យមើល​ប្រភេទ​ទំនិញ​នោះឡើយ​។ ជាងនេះទៅទៀត​ជា​ញឹកញាប់​គេ​ឃើញ​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​ពេញប្រៀប​បើកបរ​ចូលទៅក្នុង​ឃ្លាំង​មួយកន្លែង​មាន​យីហោ​ដេប៉ូ​ឆៃលី នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ដេប៉ូ​ឆៃលី គឺជា​ឃ្លាំង​ស្តុក​ទំនិញ​ប្រភេទ​គ្រឿងសំណង់​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ហើយ​ភាគច្រើន​នៃ​ទំនិញ​នាំចូល​របស់​ដេប៉ូ​នេះ​ត្រូវបាន​គេ​ដឹងថា​គេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ គឺ​លោក ហ៊ុយ សុជាតិ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ហ៊ុយ សុជាតិ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.