Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បទល្មេីសព្រៃឈេីឆ្លងដែនខុសច្បាប់​ក្នុងខេត្តរតនៈគិរី​ចាប់ផ្តេីមសាជាថ្មីម្តងទៀត​ក្រោយ​ស្ងប់ស្ងាត់មួយរយ:ពេលខ្លី!

ខេត្តរតនៈគិរី៖  រយៈពេលជាច្រេីនខែកន្លងផុតទៅក្រោយមានកា​ផ្ទុះរឿងអាស្រូវ​មួយចំនួនរបស់មន្ត្រី ក្នុងជួរកងកម្លាំង​​ ​​អាវុធហត្ថ និងមានកាផ្លាស់ប្តូតំណែងតួនាទីរបស់មន្ត្រី ក្រាក់​ៗមក។ ក្នុងនោះ មានដូចជា​ ៖ ការផ្លាស់​ប្តូរ មេ​វិរៈការពារព្រំដែនគោកលេខ​៦២៣ ការផ្លាស់ប្តូរ​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តនិងការផ្លាស់ប្តូរ ស្នងការ នគបាលខេត្តរតនៈគិរីរួចមកមជ្ឈឹមដ្ឋានទូទាំងខេត្តរតនៈគិរីបានលេីកឡេីងថា៖ ក្រោយ​ដកមន្រី្តចាស់ៗប្តូរដាក់មន្រ្តីថ្មីឃេីញថា​​ រាល់សកម្មភាពបទល្មេីស​ព្រៃឈេីឆ្លងដែនខុសច្បាប់​ទៅប្រទេស​វៀត​ត្រូវ​បាន​ផ្អាក​​មួយរយះពេល​​ ។ ក៏ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផងនោះការដឹកជញ្ជូនឈេីខុសច្បាប់​​តាម​បន្ទាត់ព្រំដែនទៅប្រទេស វៀតណាម​ចាប់ផ្តេីមសារជាថ្មីម្តងទៀត​​ ​នៅតាមបណ្ដាច្រករបៀងនានាក្នុងខេត្តរតន:គិរី យ៉ាងសកម្ម ជាក់ស្តែងនៅចំណុចច្រករបៀងភូមិឡុំ ដែលមានលោក ​វ៉ាន​ សាក់ ជាមេប៉ុស្តិ៍ ​ចំណុះ អោយវិរៈការពារព្រំដែន គោក លេខ ៦២៣បានអនុញ្ញាតិអោយឈ្មួញដឹកជញ្ជូនឈេី ឆ្លងដែនខុសច្បាប់ទាំងយប់ទាំងថ្ងៃ ដោយ​រថយន្តកែឆ្នៃជាច្រេីនគ្រឿង​ហាក់បីដូចជាទំនិញស្របច្បាប់ទៅវិញក្រោយពីអ្នកសារព័ត៌មានផ្ដល់ដំណឹងដល់មេបញ្ជាការវិរៈកាពារព្រំ ដែនគោកលេខ៦២៣នោះរួចមកគឺលោកមិនបានឆ្លេីយតប​ឡេីយ​នឹងមិនមានប្រតិកម្ម​និងមិនមានការបង្ក្រាបនោះទេ​បណ្តែតបណ្ដោយ​អោយលោក​វ៉ាន់សាក់​មេប៉ុស្តិ៍ ច្រករបៀងឡុំ ប្រមូលលុយពីរកា បេីកដៃអោយឈ្មួញដឹកជញ្ជូនបទល្មេីសឆ្លងដែនទៅវៀតណាមដោយយកលុយដាក់ហោប៉ៅ យ៉ាងសប្បាយចិត្ត។

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.