Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមហ៊ុន​សំអឿន​សុវណ្ណបំផ្លា​ញព្រៃព្រះរ​កាជិតរលាយហើ​យមានការឃុប​ឃិតជា​ប្រព័ន្ធពី​សំ​ណាក់ប្រធា​នមន្ទីរបរិ​ស្ថា​នខេត្តព្រះវិហា​រនិងប្រ​ធានម​ន្ទីន្ទីរកសិកម្មខេត្តនិងមេរដ្ឋបាលព្រៃឈើ

ខេត្តព្រះវិហារ, តាមប្រភពពីី​ មន្ត្រី​អាជ្ញាធរ​​ និង​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ ក្រុមហ៊ុន​សំអឿន​សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ ឈើ​ពី​ក្រុមហ៊ុន​ ដី​សម្បទាន​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ជាង​៤០០០​ហិកតា​នៅក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ដី​សម្បទាន​នោះ​គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ប៉ុន្តែ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ចាស់​ដើម្បី​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​និង​ក្រុម​ជនល្មើស​ដែល​ចូល​កាប់​ក្នុងព្រៃ​ព្រះ​រកា ហើយ​ដឹកជញ្ជូន​ចូលមក​ទីតាំង​ក្រុមហ៊ុន​របស់ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។ ទង្វើ​របស់​ក្រុមហ៊ុន​សំអឿន​សុវណ្ណ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​មួយរយៈ​ចុង​ក្រោយនេះ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​និង​ពី​ក្រុម​ជនល្មើស​ដែល​ចូលទៅ​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា កាន់តែ​ច្រើនឡើងៗ​។ នៅពេល​ប្រមូល​ទិញ​បាន​ច្រើន​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បាន​អារច្រៀក​រួច​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​ព្រះវិហារ ក៏ដូចជា​ដឹកជញ្ជូន​ចូលទៅ​ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ហើយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នាំគ្នា​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​សំអឿន​សុវណ្ណ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ដែល​ពលរដ្ឋ​ចូលទៅ​កាប់​ដឹកជញ្ជូន​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ព្រះ​រកា ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា​បទបញ្ជា​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយជា​រឿង​ឥតន័យ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ឃុបឃិត​គ្នា​ឲ្យ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បន្តសកម្មភាព​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​។

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ព្រះ​រកា គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កើតឡើង​​។ ប្រសិនបើ​លោក សាយ សំ​អាល់ មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ព្រៃ​ព្រះ​រកា ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ​ព្រោះ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាងពេញបន្ទុក ​។ ចំណែក​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​កសិកម្ម និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ កំពុង​សប្បាយ​ប្រមូល​ផលប្រយោជន៍​ពីបទ​ល្មើស​បំផ្លាញ​ព្រៃឈើ។

 

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.