Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ខៀវសារឿន​ នឹង​ លោក នង សុខុម ប្រហែលជាសហការគ្នា ដាក់លុយ បិទមាត់លោក គុណ ញឹម ហើយមើលទៅ ​

ខេត្តស្វាយរៀង ៖ ច្បាប់​បានចែងថាអ្នកទទួលសំណូក​និងអ្នកយកលុយទៅសូកប៉ាន់​ឲ្យគេត្រូវមានទោសដូចគ្នា​និយាយតាមបែបសាមញ្ញ​គឺអ្នកស៊ីនិងអ្នកសូកមិនអាចរួចខ្លួន​ផុត​ពីសំណាញ់ច្បាប់​បានទេ​នៅក្នុង​មាត្រា​ច្បាប់​មានស្ថានទម្ងន់ទោសដូចគ្នា​ដែលទាក់ទិននឹងករណីប្រព្រឹត្តអំពើពុករលួយ​នេះលោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ត្រូវបានគេទម្លាយ​ឲ្យដឹងថា​បាន​ប្រព្រឹត្តអំពើពុករលួយ យកលុយដាក់ខែពីរថយន្តកុងតឺន័រដឹកទំនិញគេចពន្ធ​ និងបង់ពន្ធមិនគ្រប់ដែលហូរចេញចូលពីវៀតណាមមកកម្ពុជា​និងពីកម្ពុជា​ទៅវៀតណាម តាមច្រកបាវិតនេះ ដោយតម្រូវឲ្យឈ្មួញ​និងម្ចាស់រថយន្តដឹកទំនិញ​ទាំងនោះបង់​លុយក្នុងមួយ​ខែៗ​ចាប់ពី​៣០០០ដុល្លារ​សម្រាប់រថយន្តកុងតឺ​ន័រ១​​គ្រឿងជាថ្នូរ​ក្នុងការបើកភ្លើងខៀវឲ្យទំនិញគេចពន្ធ ទំនិញ​បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់​បាន​ចេញចូលដោយស្រួលបំផុត​ ដែលការប្រព្រឹត្តអំពើពុករលួយនេះមានលក្ខណៈជាប្រព័ន្ធ​ព្រោះបើមិនមានការឃុបឃឹតគ្នា​ពីមេសាខាគយខេត្តស្វាយរៀងនោះទេ​ក៏មិនអាច​ហ៊ានលោតឆ័ត្រ​ល្មើសច្បាប់បែបនេះឡើយ។​

តាម​សេចក្ដីរាយការណ៍បានឲ្យដឹង​ថាលោក នង សុខុម មេគយច្រកបាវិតនេះ​មិនត្រឹមតែបានយកលុយ​ពី​រថយន្តកុងតឺ​ន័រនោះទេ ដែលបង់លុយ​ដាក់ខែឲ្យគយច្រកបាវិត សូម្បីតែរថយន្តក្រុងដែលលួចដឹកទំនិញបង្កប់ពីក្រោម ឬតាមដំបូល គឺសុទ្ធតែ​ជាទំនិញគេចពន្ធចូលតាមច្រកនេះ ក៏ត្រូវបង់លុយ​ប្រចាំខែឲ្យលោក នង សុខុម ប្រធានគយច្រកទ្វារអន្តរជាតិបាវិត​ ដូចគ្នាក្នុងមួយ​ខែៗ​ ចាប់ពី១៥០០​ដុល្លារ​ទៅ២០០០​ដុល្លារ​សម្រាប់រថយន្តក្រុង១​គ្រឿង​ ដែលគេសង្ស័យថាអាចមានចំណែកជាមួយលោកខៀវ សារឿន មេគយខេត្តស្វាយរៀង​ដោយត្រូវ​តែបង់​ឲ្យជារៀងរាល់ខែ​ ទើបអាចដំណើរការដឹកជញ្ជូន​បានយ៉ាងរលូន​ ហើយបើហ៊ានយឺតយ៉ាវដល់ថ្ងៃបង់លុយ​មន្ត្រីគយទាំងនោះ​ស្ទាក់ឃាត់ឲ្យអែបខាង​ដើម្បីសួរនាំរឿងលុយ​គឺត្រូូវ​តែយកមកបង់ឲ្យភ្លាមៗ​ រួចបានអនុញាត​ឲ្យបន្តដំណើរ​ទៅមុខបាន ​ព្រោះគយនៅចណុចនេះហាក់ដូចជាមានភាគហ៊ុន​ជាមួយឈ្មួញ​រកស៊ីដឹកទំនិញ​ចេញចូល​ដោយសារពេលខ្លះហួសថ្ងៃបង់បន្តិចបន្ទួច​មន្ត្រីគយបាន​កំណត់​ឲ្យបង់ផាកពិន័យពីលើថែមទៀតផង​ ហើយការបង់លុយឲ្យមន្ត្រីគយនោះ​គឺមិនមានវិក័យបត្រ​ទេ​ដោយគ្រាន់ផ្តិតមេដៃ​ទទួលកំហុស​លើកំណត់ហេ​តុ​ដែលគេត្រូវរក្សាទុក​ទំនិញបណ្តោះអាសន្នប៉ុណ្ណោះ​​?។​

ប្រភពបន្តថាជារៀងរាល់ថ្ងៃមានរថយន្តតូច ធំ គ្រប់ប្រភេទកំពុងសម្រុកដឹកទំនិញទាំងស្របច្បាប់និងមិនស្របច្បាប់ ទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ពីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ចូលមកម្ពុជា​បានយ៉ាងរលូន ដែលបានលួចផ្ទេរទំនិញនៅចំណុចដីសក្បែរ​ប៉ុស្តិ៍៧ ព្រោះមានអ្នករត់ការ យកលុយបង់​ឲ្យសមត្ថកិច្ចគ្រប់កន្លែងជា​មុនសិន​ ជាពិសេសការិយាល័យគយនិងរដ្ឋាករ ប្រចាំការនៅច្រកទ្វារអន្តរជាតិបាវិត មុនគេហើយក៏ត្រូវបង់លុយ​ឲ្យ​ច្រើនជាងសមត្ថកិច្ចតាមដងផ្លូវនានាដែរ ខណ:ដែល​ឈ្មួញ​និងអាជីវករតូចតាច​កំពុងត្អូញត្អែ​ពីការរកស៊ីខាត​ពេលបានកម្រៃ​បន្តិចបន្ទួច​គ្រាន់តែបង់ឲ្យគយនិងសម្ថកិច្ច​ស្ទើរ​តែមិនបានរួចដើម​ផង​ ដោយសារ​លោកនង សុខុម ប្រធានការិយាល័យ​គយនិងរដ្ឋាករច្រកទ្វារអន្ត​ជាតិបាវិត​នេះ​បានកំណត់តម្លៃខ្ពស់ពេក​បើសំរាប់មេឈ្មួញធំៗគេអាចមានលទ្ធភាព​បង់​ ចំណែ​កឯអ្នករកស៊ីតូចតាចវិញ​បានមួយថ្ងៃសំរាប់មួយថ្ងៃ​ប៉ុណ្ណោះ​កំពុងជួបការលំបាកខ្លាំង​ណាស់។​

ប្រជាពលរដ្ឋ​រស់​នៅ​ក្រុងបាវិត​បានឲ្យដឹងថា​សកម្មភាព លោក នង សុខុម មេគយបាវិត​ដែល​អាងស៊ីខ្សែសង្វាក់ជាមួយ​លោក​ខៀវ សារឿន មេគយខេត្តស្វាយរៀង បាន​ខិតខំរួមដៃគ្នា​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុ​ក​បែប​នេះ អាចធ្វើឲ្យបាត់បង់ថវិការជាតិជាច្រើនសន្ធឹកសន្ធាប់ ចំណែកប្រាក់ចំណូលចូលរដ្ឋវិញនោះ មិនកើនឡើងទេ​គឺមិនសមនឹ​ងចំនួនទំនិញដែលដឹកក្នុងមួយ​ថ្ងៃៗរាប់រយ​រថយន្តដែលមានចំនួនរាប់​ពាន់​តោននោះឡើយ រីឯ​ប្រាក់ចំណូលបាន​ហូរ​ចូលតែបុគ្គលនិងបក្ខពួកខ្សែបណ្ដោយមន្ត្រីគយនៅច្រកបាវិតនេះប៉ុណ្ណោះ​ ហើយពួកគេមិន​ញញើតកោតខ្លាចចំពោះមុខច្បាប់​បន្តិចសោះឡើយ​ ។

ដោយអាងខ្នង​បង្អែក​ដ៏រឹងមាំ​ពីលោកខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង នៅពីក្រោយ​ក្នុងការបើកដៃឲ្យ​លោកនង សុខុម មេគយបាវិតដ៏មានឥទ្ធិពល​រូបនេះ​បានប្រព្រឹត្តអំពើពុករលួយ​ដោយជិះសេះលែងដៃ​ព្រហើននឹងការព្រមាន​ពីថ្នាក់ដឹកនាំ​ប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​នោះថែមទៀតពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយរបស់លោកនង សុខុម មេគយច្រកបាវិត​ដែលបានយកលុយ​ដាក់ខែពីឈ្មួញនិងម្ចាស់រថយន្ត​ដែលឆ្លងកាត់ច្រកបាវិត​នេះ​ ដូចជារថយន្តកុងតឺន័រ​ និងរួមទាំង​រថយន្តក្រុង​ខាងលើនេះ​ដែរ​ លោកអូន ព័ន្ធមុនីរ័ត្ន​ រដ្ឋ​មន្ត្រី។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកគុណ ញឹម អគ្គនាយកគយ​និង​រដ្ឋាករកម្ពុជា​​ លោកឱម យុិនទៀង​ ប្រធាន​អង្គភាពអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើបុគ្គល នង សុខុម ដែលកេងប្រវ័ញ្ចន៍​ ថវិការជាតិធ្វើមានធ្វើបានតែបក្ខពួកខ្លួនមិនញញើតនឹងច្បាប់​ដូច​នេះឲ្យបានស៊ី​ជម្រៅ​​និង​មានប្រសិទ្ធភាព ស្របពេលដែល​រាជរដ្ឋាភិបាលកំពុងតែ​​​ជម្រុញ​ឲ្យមានការទប់ស្កាត់​នឹ​ងចាត់​វិធានការបង្ក្រាបអំពើពុករលួយ​នៅគ្រប់ស្ថាប័នរដ្ឋទាំង​អស់​ជាពិសេសគឺស្ថាប័ន​គយនេះមុនគេតែម្តង​ ។​

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.