Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មោះ​ លុច បងថ្លៃ​ឧ​កញ៉ា​ គិត ម៉េង​ និង​ឈ្មោះ​ សេង , ​ភរិយា និង​លោក​ ម៉ឹក សុផាន់​​ណា​រ៉េត​ (​ហៅ ជ័យ​ ) កំពង់​តែ​នូវ​ពីក្រោ​យ​ជម្រុញ​​ឧ្យិ​ប្រជាពលរដ្ឋ​ប្រ​មូល​កាប់បំ​ផ្លាញ​ព្រៃឈើ​ក្រៅ​តំបន់​បាត​អាង មក​ដាក់​ក្នុង​ក្រុមហ៊ុន​ បន្លំ​ដឹក​ចេញ​​យ៉ាង​​អនាធិបតេយ្យ​បំផុត ក្រោយ​ពេល​ទល​ទួល​អាជ្ញា​ប័ណ្ណ​ថ្មី​ !

បញ្ហា​ជុំវិញ​មេ​ឈ្មួញ​ក្រុមហ៊ុន​ធម្មតា របស់​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង បាន​ក្លាយទៅជា​មេ​ឈ្មួញ​ បទល្មើស​ព្រៃឈើ​យ៉ាង ​ធំ ដែល​ បានធ្វើអោយ​មហាជន ក្នុងស្រុក និង​ក្រៅ​ស្រុក ជា​ពិសេស​បាន​ធ្វើអោយ​ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ការភ្ញាក់ ផ្អើល​យ៉ាង ខ្លាំង ដែល​ ឧកញ៉ា​រូប​នេះ​ក្រៅពី​ល្បីល្បាញ​ទទួល​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​បែប​សុច្ច​រឹត​ក្នុងប្រទេស​កម្ពុជា និង​ក្រៅ​ស្រុក​យ៉ាង​រន្ទឺ​រហើយ​នោះ ស្រាប់តែ​ក្នុង​រយះពេល​៧​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ អ្នកឧកញ៉ា គិត ម៉េង បែរ​ជា​ជាប់​ឈ្មោះ​ក្លាយទៅជា​ជន​បំផ្លាញ​បរិស្ថាន ជាតិ ប្រចាំ​តំបន់ ក្នុង​តំបន់​ព្រៃ​ព្រះរាជក្រឹត្យ និង​ឧធ្យាន​នុរ​ក្ស តំបន់​មេគង្គ​ទន្លេរ​សេ​សាន្ត​ក្រោម​២​ទៅវិញ ដែល​ពួកគេ​មិន​នឹកស្មាន​សោះ ។

​មួយ​រយះ​ចុងក្រោយ​នេះ ភាពល្បីល្បាញ និង​អំណាច​ដ៏​រសើប​របស់​លោក​ឧកញ៉ា គឹ​ត ម៉េង ដែល​ធ្វើអោយ​មហាជន និង​ក្រុម​ជំនាញ​ខ្លាចរអារ៏ បានន័យថា​ពី​ឈ្មួញ​រកស៊ី​ស្របច្បាប់​ឧ​កញ្ញ៉ា គិត ម៉េង បាន ក្លាយទៅជា​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​យ៉ាង​កំរោល​បំផុត​ដែល​គេ​មិន​នឹកស្មាន​ថា​ឧ​កញ្ញ៉ា គិត​ម៉េង ដ៏​ល្បីល្បាញ​បែរ​ជា​ហ៊ាន​ចាប់​យក​មុខរបរ រកស៊ី​ដាក់ទុន​យក​កិត្តិយស​រកស៊ី​សុច្ចរិត​ទៅ​ប្រឡាក់​ប្រឡូក​ក្នុង​មុខ​ជំនួញ​បទឧក្រិដ្ឋ ជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ យ៉ាង​គួរអោយភ្ញាក់ផ្អើល បំផុត​មិន​គួរឲ្យ​ជឿ​សោះ ។​

​ភាព​យ៉ាង​គួរអោយ​ភ្ញាក់ផ្អើល​បំផុត​នោះ ថ្មីៗ​នេះ​គេ​បានឃើញ​ឧ​កញ្ញ៉ា គិត ម៉េង បាន​ចេញ​មុខ​ប្រគល់​សិទ្ធ​ទៅអោយ​បងថ្លៃ​របស់​ខ្លួន​ឈ្មោះ លុច ជា​តំណាង និង​ជា​មេការ ព្រម​ទាំង​ដៃ​ជើង​មាន​ឈ្មោះ សេង , ប្រពន្ធ និង​ផ្កាយ​៣​អង្គរក្ស​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ ជ័យ ) ចាប់ផ្តើម​ប្រមូល​កាប់បំផ្លាញ ព្រៃឈើ​ពី​ក្រៅ​តំបន់​បាត​អាង ដឹក​យក​មក​បន្លំ​ដាក់​ក្នុង​ក្រុមហ៊ុន​យ៉ាង​អនាធិបតេយ្យ​បំផុត ដើម្បី​បន្លំ​ដឹក​ចេញ​អោយ​គេ​ហៅថា ៖ ពី​បទល្មើស​ព្រៃឈើ ក្លាយទៅជា​ឈើ​ស្របច្បាប់ ! ។

​មិនតែប៉ុណ្ណោះ សូម្បី​តែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ប្រចាំ​តំបន់ ក៏​បាន​ក្លាយទៅជា​អង្គរក្ស​យាម​ការពារ​ការពារ​មើលផ្លូវ​រងចាំ​តែ​លើក​ដៃ​ទទួល​កញ្ចប់​សំណូក​លុយ​បទល្មើស​ព្រៃឈើ​តាមរយៈ​លោក​មេការ​ឈ្មោះ លុច និង​កូនជឹង​ឈ្មោះ​សេង នឹង​ប្រពន្ធ យ៉ាង​រលូន​ជា​ប្រចាំ​ជើង ប្រចាំខែ ប្រចាំ​ថ្ងៃ​យ៉ាង​អសមត្ថភាព​បំផុត ដោយ​មិន​ខ្ចី​ខ្វល់​ពី​តួនាទី​ដែល​រដ្ឋាភិបាល​ដាក់ចុះ​អោយ​ខ្លួន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ។ ហើយ​ថែមទាំង​ធ្វើខ្លួន​អោយ​ក្លាយទៅជា ជន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ជាមួយ និង​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ របស់​ឧ​កញ្ញ៉ា គិត ម៉េង សំអាត​បាត​អាង​សេ​សាន​ក្រោម​ពីរ យ៉ាង​អនាធិបតេយ្យ​បំផុត​ដែល​បញ្ហា​នេះ គួរតែ​ថ្នាក់លើ រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​មិន​គួរ​នឹង​មើលរំលង​នោះទេ ! នឹង​គួរតែ​ពិនិត្យ ពិចៃ​ពិចារណា​ឡើងវិញ ពំ​ពី​ភាពស្របច្បាប់ និង​ករណី​ដែល​សកម្មភាព​បទល្មើស​នោះ កំពង់តែ​នាំគ្នា​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ជា​ខ្សែបណ្ដោយ​យ៉ាង​សកម្ម​នោះ ។​

​ថ្មីៗ​តាម​ការ​ទំលាយ​ផ្ទៃក្នុង នៃ​របាយការណ៍​ស្រាវជ្រាវ​បានអោយដឹងថា ៖ តាម​កិច្ចសន្យា​នៃ​ការចុះ​កុងត្រា​ប្រមូល​ស្តារ​បាត​អាង ដែល​មាន​ចំនួន ៧០ ទៅ ៧៥ លាន​ដុល្លារ ។ ហើយ​ដែល​គ្រាន់តែ​ប្រភព​ផ្ទៃក្នុង​ខ្សឹប​ថា ៖ គ្រាន់​មួយឆ្នាំ ក្រុមហ៊ុន អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ របស់​ឧ​កញ្ញ៉ា គិត ម៉េង បាន​ចំណេញ​កប់​ក្តោង រាប់​សិប​លាន​ដុល្លារ ពី​ការស្តារ បាត​អាង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​ពីរ គុណ​នឹង​ដប់​ដង មិន​ចាំបាច់​ដល់​សព្វថ្ងៃ​រយៈពេល​៧​ឆ្នាំ​នោះ​ទេ ។​

​ជាថ្មី សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខាងក្រៅ​តំបន់ បាត អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន ក្រោម​ពីរ បាន​ចាប់​កក្រើក​ឡើងវិញ​យ៉ាង​គ្រឹក​គគ្រេង​សារ​ជា​ថ្មី​ទៀត ហើយ​បន្ទាប់ ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត​ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​បានមកពី​ការ​ឈូសឆាយ កាលពី​ថ្ងៃ​ទី​៣០​ខែសីហា​កន្លង​ទៅ​ថ្មីៗ​។
​មិនតែប៉ុណ្ណោះ ករណី​នេះ​ត្រូវបាន​ក្រុម​អ្នកឃ្លាំមើល​ព្រៃឈើ ដាក់​ការសង្ស័យថា អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​គឺជា​អ្នក​បើកដៃ​បន្តឲ្យមាន​ការកាប់បំផ្លា​ញ​ព្រៃឈើ​ពីក្រៅ​តំបន់បាត​អាង​បែបនេះ​។​

​ប្រភព​សហគមន៍​ជនជាតិដើម​ភាគ​តិច​មួយ​រូប​រស់នៅ​ឃុំ​ស្ដៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យគេ​ហ​ទំព័​រយើង​ដឹង​ថា ៖ រយៈពេល​ជាង​ដប់​ថ្ងៃ​មក​ហើយ​គាត់​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ទឹក និង​បន្ត​ដឹក​តាម​រថយន្ត​ប្រកុង​ចូលក្នុង​ទីតាំង​រោងម៉ាស៊ីន​អារឈើ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី បានចាប់ផ្តើម​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ​។ ហើយ​មិនតែប៉ុណ្ណោះ​ឈើ ទាំងនោះ​គេ​កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។ តាម​ប្រភព​កម្មករ​អារឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា ៖ លោក​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ​ឧកញ៉ា ខ្នា និង​លោក​ឧត្តមសេនីយ៍ ឈ្មោះ​ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ បាន​ទទួល​អាជ្ញាសិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ចូលមក​ក្នុង​ទីតាំង​ស្តុក​ដ៏​ធំ​មហិមា​មួយ​កន្លែង​ចម្ងាយ​៣​គីឡូម៉ែត្រ​ខាងជើង​ទំនប់​វា​រី​អគ្គិសនី ដឹក​អារច្រៀក​រួច​លើក​ឡើង​រថយន្ត​យី​ឌុប​ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​ប្រទស​វៀតណាម​។

​ដោយឡែក ប្រភព​ខាងលើ​បន្តថា ៖ ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការ​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឈ្មោះ ឃុយ ជា​មេការ​របស់​ឧត្តមសេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត បាន​កៀងគរ​ពលរដ្ឋ​រាប់ពាន់​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័​ររាប់រយ​គ្រឿង និង​រថយន្តប្រ​កុងរាប់រ​យ​គ្រឿង ឲ្យចូល​ទៅ​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​ការពារ​ដោយ​ព្រះរាជក្រិត្យ​យ៉ាង​អនាធិ​បតេ​យ្យ ។ ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំង​នោះ​ឲ្យទៅជា​ឈើ​ស្របច្បាប់​។
​បើ​តាម​ប្រភព​កម្មករ​ដដែល​រូប​នេះ​បន្ថែម​ថា ៖ តាម​ការប៉ាន់ស្មាន​ឈើ​គ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី ក​កោះ និង​ឈើទាល ឈ្លី​ក មិនតិច​ជាង​២​ម៉ឺន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៏​ធំ​រាប់​គីឡូ​ដី​ខាងលើ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បិទ​មិនឲ្យ​មាន​ការដឹកជ​ញ្ជូ​ន​ឈើ​កាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ កន្លងទៅ ។ ហើយ​ដែល​បរិវេណ​នេះ ត្រូវបាន​គេ​ដាក់​កម្លាំង​ប្រដាប់អាវុធ​យាមកាម​គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ បច្ចុប្បននេះ ។

​ពាក់ព័ន្ធ​បញ្ហា​នោះ ប្រជា​សហគមន៍​បាន​លើកឡើង​ថា ៖ ព្រៃឈើ​ដែល​ជា​ប្រភព​ផល អនុផល​របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិន​ទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ ទីផ្សារ​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​គួរតែ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ពី​ការ​អសមត្ថភាព​របស់​ក្រុមហ៊ុន អាំង អែ​ន អាសូ​ស៊ី​អ៊ែត ឡូ​យើ ឧកញ៉ា គឹ​ត ម៉េង នេះ​ផង ។

​បញ្ហា​នេះ​ដែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែន​ករុណា សម្ដែង​ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​កម្ពុជា​មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុលោម​តាម​ច្បាប់​កំណត់ ក៏​ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នក​មាន​ឥទ្ធិពល នៅតែ​មាន​ឱកាស​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ​។

​លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់​នោះ នៅតែ​បំផ្លាញ​ធ្វើឲ្យ​ធនធាន ធម្មជាតិ​ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។

​គួររំលឹកថា​៖ ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុង​ស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។

​ផ្ទុយទៅវិញ ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញថា ក្រុមហ៊ុន​បាន​ដឹកឈើ​ពី​ខាងក្រៅ​ចូល​ផ្ទៃ​អាង ជា​លេស​ថា សំអាត​បាត​អាង និង​ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ កើតមាន​ច្រើន​ឆ្នាំ​ណាស់​មកហើយ ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែង រហូតដល់​ថ្នាក់​ជាតិ​។

​សកម្មជន​បរិស្ថានរ​ក​ឃើញថា ក្រុមហ៊ុន​នេះ​បាន​ដឹក​ឈើ មូល​ធំៗ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​វ៉ី​ន​សៃ​ខេត្ត​រតនគិរី ជាប់​ព្រំដែន​ឡាវ ចូល​ក្នុង​បាត​អាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណាម​។ ហើយ​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​៩៥២ ស​ជណ កស ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ​និង​ថាមពល​ថា ៖ រាជរដ្ឋាភិបាល​បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ហើយ ដែល​ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ ភាគី​គ្រប់​ពាក់ព័ន្ធ​ព្រមទាំង​លោក​ឧ​កញ្ញ៉ា គិត ម៉េង ការិយាល័យ​របស់​យើង មិនអាច​សុំ​កា​ទំនាក់ទំនង​បាន​ទេ​ក្នុង​ថ្ងៃនេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.