Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ហ៊ូវ ជីវ៉ៃ កំពុងនាំគ្រឿងចក្រកាប់បំផ្លាញ ព្រៃសហគមន៍ក្នុងខេត្តរតនគិរីយ៉ាងពេញបន្ទុក!

រតនគិរី#យោងតាមប្រភពច្បាស់ការ បានបញ្ជាក់ឲ្យដឹងថា មេឧក្រិដ្ឋជន ព្រៃឈើ ឈ្មោះហ៊ូវ ជីវ៉ៃ បានកំពុង នាំគ្រឿង ចក្រ៨គ្រឿងចូលទៅក្នុង ព្រៃសហគមន៍ ភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ដើម្បីកាប់បំផ្លាញព្រៃឈេីដឹកចេញទៅ លក់នៅប្រទេសវៀតណាម ។ សកម្មភាព កាប់បំផ្លាញ ព្រៃសហគមន៍ បាដលនេៈ ត្រូវបានគេ អះអាងយ៉ាង ច្បាស់ថា គឺមានការ ឃុបឃិតពី ឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយឲ្យទៅប្រធាន សហគមន៍ ឈ្មោះ រចំស្មើល ចំនួនបី ម៉ឺនដុល្លារជាថ្នូរនិងការអនុញ្ញាត្តិអោយចូលកាប់ព្រៃឈេីក្នុងសហគមន៍របស់គាត់។

តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើដុះស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ បានសហការណ៍គ្នា ជាមួយនិង ឈ្មោះប៉ិច ឈ្មោះ ស៊ីនឿន ដោយឈ្មោៈ ហ៊ូវ ជីវ៉ៃ ជាអ្នកនៅពី ក្រោយក្នុងការផ្តល់លុយ រីឯ ឈ្មោៈ បិុច និង ឈ្មោៈ សុីនឿន ជាអ្នកបញ្ចុៈបញ្ចូល ប្រធានសហគមន៍ដេីម្បីអោយ មេឧក្រិដ្ឋជនព្រៃឈេី ហ៊ូវ ជីវ៉ៃ នាំគ្រឿង ចក្រចូល កាប់ទន្ទ្រានក្នុងព្រៃឈេី សហគមន៍។ តាមប្រភពដដែលបានខ្សឹបប្រាប់អង្គភាពកម្ពុជារុងរឿងថា ការកាប់ទន្រ្ទាន ព្រៃឈេីក្នុងសហគមន៍ស្ថិតនៅភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីគឺមានរយៈពេលជាង២ខែ កន្លងមកហើយបេីគិតរហូតមកពេលនេៈ។ គួរបញ្ជាក់ផងដែរថា ក្រោយពីស្ងាត់ មួយរយៈ មេឧក្រិដ្ឋជនព្រៃឈេីដុៈស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ កន្លងមកធ្លាប់បាន ដឹកជញ្ជូនឈើ ប្រណិតចេញទៅលក់ នៅប្រទេសវៀតណាមតាមផ្លូវគោក ឥលូវប្តូររូបភាពតាមផ្លូវទឹកវិញម្តង។

មួយវិញទៀត បេីយោងតាមប្រភព ព័ត៌មានបានលួចខ្សឹបប្រាប់អង្គភាព កម្ពុជារុងរឿងថា មេឧក្រិដ្ឋជនបំផ្លាញ ព្រៃឈេី ឈ្មោៈ ហ៊ូវ ជីវ៉ៃ នេៈ គឺមាន ខ្នងបង្អែកក្រាស់នៅពីក្រោយ ទេីប មន្រ្តីជំនាញបង្រ្កាបនិងទប់ស្កាត់បទល្មេីសព្រៃឈេីក្នុងខេត្តរតនគិរីមិនហ៊ានជាមេឈ្មួញដុៈស្លែនេៈឡេីយ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់នៅក្នុងខេត្តរតនគិរីបានលួចបង្ហេីបប្រាប់ថា បេីចង់ ទប់ស្កាត់មេឈ្មួញនេៈគឺមានតែថ្នាក់ដឹកនាំថ្នាក់ជាតិដូចជា: ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាពិសេស ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសទេ ដែលមេឈ្មួញដុៈស្លែនេៈឃ្លប ខ្លាច។

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.