Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេកាំកុងត្រូលខេត្តប៉ៃលិនច្រកទ្វារអន្តរជាតិព្រំ លោក សាន វិជ្ជាសារ៉ាវុធ ឃុបឃិតជាមួយក្រុមឈ្មួញប្រព្រឹត្តអំពើរពុករលួយតាមអំពើចិត្ត

ខេត្ត​ប៉ៃ​លិន​៖ សព្វថ្ងៃ​នេះ​ លោក​ សាន​វិជ្ជាសេរីវុធ ​ ប្រធាន​សាខាកាំ​កុងត្រូល​ខេត្តប៉ៃលិន​  គឺត្រូវ​បាន​គេរហ័ស្ស​នាមថា​  កាំកុងត្រូល​មានជំនាញ​ មួយរយ​មុខ រាប់​ចាប់តាំង​ពីកន្លែង​ពីសត្វ​ឃាត ​គឺកាំកុង​ត្រូល​អនុញ្ញាតិ​ឱ្យ ​មានការ​សម្លាប់​សត្វ​គោ​ក្របី​ជ្រូក ​ដែល​គ្មាន​ការ​ពិនិត្យ​ពីពេទ្យ​សត្វ​  ហើយ​សត្វ​ទាំង​ នោះ​ ភាគ​ច្រើន​គឺ​ជា​សត្វ​ដែល​មាន ​ជម្ងឺ ត្រវ​បាន​ក្រុម​ អាជីវករ​សម្លាប់ ​យកសាច់​ដាក់​លក់​លើ​ទីផ្សារ​យ៉ាង ​អាណា​ធិប​តេយ្យ​ដោយ​មិន​ បាន​គិត ​ពី​សុខ ភាព​រ បស់​ប្រជាពល​រដ្ឋឡើយ ។

ម៉្យាង​ទៀត​បញ្ហារ​នៅ​ច្រក​ទ្វារ ​អន្តរជាតិ​ព្រុំវិញ​គឺមាន​ការអនុញ្ញាតិ​ ឱ្យនាំចូល​នៅចំណី​អាហារ​បំផ្លាញ​ សុខភាព​ប្រជា ពលរដ្ឋ​ ដូចជាសាច់​មាន់ភ្លៅមាន់​ជង្គង់មាន់​ប្រហិតចូល​មកពីប្រទេស​ថៃយ៉ាង​គក្រឹក​គគ្រេង​ដោយមាន​ភ្លើងខៀវ​ពីលោក​សានវិជ្ជា​សារ៉ាវុធ​ ប្រភព បានបន្តរទៀតថា​បច្ចុប្បន្ន​នេះ​គឺក្រុម​អជីវករ​ដែលរក​ស៊ីនៅ​តាមច្រក​ព្រុំដែន​នាៗ​ជា​ពិសេស​នៅ​ច្រក​ប៉ោយប៉ែត​ក៍បានចេញ​ទៅ​ធ្វើអជីវកម្ម​នាំចូល​ទំនិញ​ចំណី​អាហារ​បំផ្លាញ​សុខភាព​នៅច្រក​ទ្វារអន្តរ​ជាតិ​ព្រុំដែរ​ ព្រោះច្រក​ព្រំងាយ​ស្រួល​នាំទំនិញ​ចូល​ដោយ​មាន​កា​បើក​ភ្លើង​ខៀវ​ពី​លោក​សាន​វិជ្ជាសេរីវុធ​គេសង្កេត​ឃើញ​ថាក្នុង​មួយថ្ងៃៗ ​មានការ​នាំចូល​ពីប្រទេស​ថៃនៅចំណី​អាហារ​ខូច​គុណភាពនិងប៉ះពាល់សុខភាព​រាប់តោន​ដែល​ជា​ការអនុញ្ញាតិ​ពី​លោក​សាន​វិជ្ជា​សេរីវុធ ​ មេសាខាកាំកុងត្រូលខេត្តប៉ៃលិន។ ចំពោះ​ទំនិញ​ដែលនាំ​ចូល​ពីប្រទេស​ថៃឡង់ដ៍​ក្រោយ​ពីគយ​ពិនិត្យ​បង់ពន្ធរួច​ក៍អង្គភាព​កាំកុង​ត្រូល​មានសិទ្ធ​ត្រួតពិនិត្យ​បន្តរ​ទាំង​ទំនិញ​បាន​បង់ពន្ធ​និង​មិនបាន​បង់ពន្ធ​គឺកាំកុង​ត្រូល​ត្រួត​ពិនិត្យ​ហើយ​សម្រួល​លុយ​ក្រោម​តុរួច​ទើប​គេអនុញ្ញាតិ​ឱ្យ​រថយន្ត​ចេញ​ ។

តែបើ​និយាយ​ពីកា​នាំចេញ​វិញ​ រាប់​តាំង​ពី​តំឡូង​ក្រៀម​ ពោត សណ្តែក​ ស្រូវ។ល។ សុទ្ធតែត្រូវ​បានធ្វើ​លិខិត​បញ្ជាក់​ពីគុណភាព​ចេញ​ដោយ​អង្គភាព​កាំកុង​ត្រូល​ដើម្បី​នាំ​ចេញ​ទាំងអស់​ដោយក្នុង​មួយរថ​យន្ត​មិនតិច​ជាង​បី​ពាន់​បាទប្រាក់ថៃ​ទេ។បញ្ហារ​ទាំង​អស់​ខាង​លើ​គឺ​លោក​ម៉ក់​ពេជ្ជ​រិទ្ធ​អគ្គនាយក​កាំកុង​ត្រូល​មិនគួរ​ព្រងើយ​កន្តើយ​និង​ទង្វើ​របស់​លោក​សាន​វិជ្ជា​សេរីវុធ​ដែល​ប្រព្រឹត្ត​អំពើរ​ពុក​រលួយ​មិនគិ​ត​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​តែ​បាន​ប្រាក់​ធ្វើ​មាន​ធ្វើបាន​មិន​គិត​ពីសុខភាព​ពលរដ្ឋ​នៅ​ទូរទាំង​ប្រទេស​និងគៀបសង្កត់ប្រជាពលរដ្ឋ ក្រីក្រដែលដឹកក សិផល របស់ ខ្លួនទៅលក់នៅប្រទេសជិតខាងគ្រាន់តែចំអែតក្រពះនិងសងបំណុលធនាគារតែប៉ុណ្ណោះឬ​ក៍លោក​បាន​ទទួល​លាភ​សក្ការៈ​ពី​លោក​សាន​វិជ្ជា​សេរីវុធ​ដែរ។ចំពោះ​ការចាប់​ទំនិញ​ចំណី​អាហារ​ខូចគុណភាព​ម៉្តងៗ​ហើយ​យកមក​ដុតកំទេច​វាគ្រាន់​តែជាការ​សម្តែង​ដើម្បី​ឱ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ​ ព្រោះ​ទំនិញ​ទាំងនោះ​ដោយមិន​បានគិត​គូរជា​មួយ​លោក​សាន​វិជ្ជា​សេរី​វុធមុន​ ឬក៍បាន​សិះស៊ូស​នាំចូល​មកចរាចរ​លើទីផ្សារ​រួចហើយ​ទៅចាប់​យកមក​កម្ទេច​ដើម្បី​មុខមាត់​និង​គ្រាន់​តែ​ល្អ​មើល​តែ​ប៉ុណ្ណោះ​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.