Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អំពើពុករលួយរបស់លោក សេង ឈួន មេក្រុមជញ្ជីងថ្លឹងរថយន្តចល័តក្រសួងសាធារណការខេត្តស្វាយរៀងត្រូវបានលាតត្រដាងមែនទេ?

ស្វាយរៀង៖ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា  កន្លងទៅ​ថ្មីៗ​នេះ​ម្ចាស់​រថយន្ត​ដឹក​ខ្សាច់  ដឹក​ក្រួស ប្រមាណ​៤៥​នាក់​ បាននាំគ្នា​តវ៉ា​បិទ ផ្លូវ ​ជាតិ​ លេខ​១​តាំងពីព្រឹក​ដោយសារ​  ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ក្រោម​ ការគ្រប់គ្រង​របស់លោក   សេង ឈួន ដោយ សារតែ​ក្រុម​នេះ​ ឃាត់​រថយន្ត​ពួកគាត់​កាលពី​ល្ងាច​ថ្ងៃទី​២៤  ខែមករា យកទៅ​ទុក​នៅ​ភូមិ​ព្នៅ  ឃុំ​តា​សួស  ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ តំណាង​ក្រុមអ្នកតវ៉ា​បាន​ឲ្យ​ដឹងថា ពួកគាត់​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយសារតែ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​គាប​យកលុយ​ហួសហេតុ​ពេក ដោយ​តម្រូវ​ឲ្យ​ពួកគាត់​បង់ថ្លៃ​ផាកពិន័យ​ក្នុង​១​តោន​រហូតដល់​ទៅ​៣០​ម៉ឺន​រៀល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ខ្លះ​ដឹក​ដី ដឹក​ក្រួស លើស​ទម្ងន់​ពី​១០​តោន​ទៅ​១៨​តោន ដូច្នេះ​មិនដឹង​មាន​លុយ​ឯណា​សម្រាប់​បង់​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​នោះទេ​។ ជាងនេះទៅទៀត​សូម្បីតែ​រថយន្ត​ដែល​មិន​ផ្ទុក​លើស​ទម្ងន់​ក៏​គេ​គាប​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែលមាន​លោក សេង ឈួន ជា​អ្នកគ្រប់គ្រង​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​របស់​ក្រសួង​សាធារណការ មិន​ខ្វល់​ពី​រឿង​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​នោះទេ គឺ​ឈ្មួញ​និង​អាជីវករ​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ សូម្បីតែ​រថយន្ត​ដឹក​ក្រួស​ដឹក​ខ្សាច់​ក៏ត្រូវ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ក្រោម​ការគ្រប់គ្រង​របស់លោក សេង ឈួន គាប​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​ដែរ​។

គួរ​រំលឹក​ដែរ​ថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក សេង ឈួន ទៅដល់​ទីណា​គឺ​បង្ក​តែ​ក្ដៅក្រហាយ​ដល់​ឈ្មួញ​អាជីវករ​ដឹកជញ្ជូន​ទំនិញ​និង​ពលរដ្ឋ​រកស៊ី​ដឹក​ដី ដឹក​ក្រួស ដឹក​ថ្ម ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សេង ឈួន និង​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ជាបន្ទាន់ ព្រោះ​ពួកគេ​យក​ជញ្ជីង​ទៅ​ថ្លឹង​លុយ ជាជាង​បង្ក្រាប​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​បំផ្លាញ​ផ្លូវថ្នល់​។ អំពើពុករលួយ​របស់​លោក សេង ឈួន និង​បក្ខពួក គឺជា​រឿង​មិនអាច​បិទបាំង​បានទេ ហើយ​ករណី​កើតឡើង​នៅ​ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញ​យ៉ាងច្បាស់​នូវ​សកម្ម​ភាពមិនប្រក្រតី​និង​អំពើពុករលួយ​របស់លោក សេង ឈួន និង​បក្ខពួក​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.