Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឈ្មួញ {ធីបាញ់} ដឹកឈើឆ្លងកាត់ខេត្តចំនួន៥ចៅហ្វាយខេត្តទាំងនោះមិនខ្ចីបើកភ្នែកមើលតាមបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ​។

ខេត្តក្រចេះ៖ក្រុមឈ្មួញនៅតែបន្តការរកស៊ីដឹកជញ្ជូនឈើ សម្រុកចុះទៅតាមស្រុកស្នួលខេត្ត ក្រចេះទាំងភូមិភាគ១ និង ភូមិភាគ២ គេស្គាល់ មេឈ្មួញសក្តិ៥ ថនប៊ុនធី (ហៅធីបាញ់) យ៉ាងច្បាស់ជាឈ្មួញរកស៊ីជួញដូរឈើប្រណិតទៅស្រុកយួន ជាជើងខ្លាំងប្រឆាំងបទ បញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាងនេះទៅទៀត ក្នុង សកម្មភាពការងា រថយន្តដឹក ជញ្ជូនឈើប្រណិតសើ្ទរគ្រប់កន្លែង។

កន្លងមកមេឈ្មួញ( ធី បាញ់ )ក៍ធ្លាប់បានប៉ះទង្គិចជាមួយកង កម្លាំងសមត្ថកិច្ចច ចម្រុះដឹក នាំដោយលោកហាក់ហ៊ានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ស្ថិតនៅតំបន់ក្នុងឃុំស្វាយ ជ្រះស្រុកស្នួលខេត្តក្រចេះដោយផ្ទុះអាវុធ បណ្តាល ឲ្យគ្រាប់ផ្លាត ទៅត្រូវ ស្ត្រីកូនខ្ចីម្នាក់រងរបួសផងដែរ ។

ជាធម្មតាណាស់ទៅហើយគេតែងតែសង្កេតឃើញ រថយន្តយីឌុប របស់ក្រុមឈ្មួញសិក្ត័ ៥(ហៅធីបាញ់ ) ចំនួន៣គ្រឿង បានដឹកជញ្ជូនឈើប្រណីតពេញៗ រថយន្តចេញពីតំបន់ស្រែស្បូវ ស្ថិតក្នុងចំណុចព្រំប្រទល់៣ខេត្តគឺខេត្តស្ទឹងត្រែង មណ្ឌលគិរីនិង រតនគិរី ឆ្លងកាត់តំបន់ខ្លាស្ទុះ មកលើស្រុកស្នួលឆ្ពោះ ទៅស្រុក យួន តាមច្រកជាំក្រវៀនក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយរលូន។ក្នុងនោះពួកអស់លោកចៅហ្វាយខេត្តចំនួន៥{ក្រចេះ}{ស្ទឹងត្រែង}{ត្បូងឃ្មុំ}{រតនគិរី}{មណ្ឌលគិរី}មិនខ្ចីបើកភ្នែកមើលបទល្មើសព្រៃឈើមួយនេះតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។

ក៏ប៉ុន្តែអ្វីៗដែល ជាការកត់ សំគាល់ពេលចូលដល់ដី ស្រុកមេមត់អាណាចក្រខេត្តត្បូងឃ្មុំ ចាប់ពីចំណុចស្ពានជ្រាវមេឈ្មួញ {ធីបាញ់} ត្រូវបង់លុយឱ្យឧកញ៉ាសឹង្ហសំអុល ដែលជាអ្នក ម៉ៅការប៉ាវផ្លូវ ដោយត្រូវបង់ឲ្យ ឧកញ៉ាសឹង្ហសំអុលក្នុង ឈើប្រណីត១ម៉ែត្រ គូបពី ៧០០ដុល្លារទៅ៨០០ដុល្លារនេះបើតាមអ្នករកស៊ី ខ្សឹបប្រាប់ ។

មកទល់ពេលនេះតើឧកញ៉ា សឹង្ សំអុល យកលុយពី (ធីបាញ់)ក្នុង១ម៉ែត្រគូប ឈើប្រណិត ក្នុងតម្លៃ៧០០ដុល្លារទៅ៨០០ដុល្លារអាមេរិកនេះទៅចែកអ្នកណា ខ្លះទេកន្លងទៅ គេគ្រាន់តែ ដឹងថា?មេព្រៃស្រុកមេមត់លោកទួត វុត្ថានឹងមិនដេក ស្ងៀមឡើយ បើគ្មានសំណែន សំរាប់ក្នុង ការនាំចេញ ឈើប្រណិតខុសច្បាប់ បើមិនមាន កញ្ចប់ខ្មៅ ចូលដល់ដៃ គាត់នោះ ទេកុំសង្ឃឹម ។

រីឯសំរាប់ច្រកជាំក្រវៀន សមត្ថកិច្ចដែលទទួលខុសត្រូវនៅទីនោះមានគយ មេមត់លោកក្តុ លណុច ។ មានប៉ូលីសសេដ្ឋ កិច្ចក្រសួងនិងប៉ូលីសខេត្តប៉ូលីសប៉ុស្តិ៍ ជាំក្រវៀន ប៉េអឹម ខេត្តនិងប៉េអឹមគោលដៅ ស្នាក់ការសន្តិសុខ៧០២ នេះមិននិយាយពីមន្ត្រី ខេត្តត្បូងឃ្មុំ ដែលមានលោកប្រាជ្ញច័ន្ទជាមេបញ្ជាការ ឯកភាពទូទាំងខេត្តនោះផង។

ពាក់ព័ន្ធករណីខាងលើ មតិមហាជន បានលើកឡើងថាប្រសិនបើបទបញ្ជា របស់លោកនាយករដ្ឋ ហ៊ុន សែន ស្តីពីការបង្ក្រាបបទល្មើសព្រៃឈើហើយត្រូវបានគេ យកមកអនុវត្តមេឈ្មួញស័ក្តិ៥ថ្ងៃ ប៊ុនធី ( ធី បាញ់ ) កុំថាឡើយសក្តិ៥ធ្វើការនៅ នាយកដ្ឋានព័ត៌មាន អគ្គមេបញ្ជាការ ទោះពាក់ លោក ខែក៍មិនអាចរកស៊ីជំនួ ញឈើប្រណិតខុសច្បាប់ទៅស្រុកយួនបានឡើយ ។

ការដឹកជញ្ចូនឈើប្រណិត តាមឡានយីឌុប ឆ្លងកាត់ខេត្តក្រចេះដោយរលូន គ្មានការំខានពី សមត្ថកិច្ចនេះត្រូវបានអ្នករកស៊ីឈើដូចគ្នា និយាយខ្សឹបប្រាប់ ឲ្យដឹងថា?គេសង្កេតឃើញ មានមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះគឺ ជាមនុស្សជិតស្និទ្ធជាមួយ មេឈ្មួញថនប៊ុន ធី(ហៅធីបាញ់ )ក្រៅពីនោះគឺគ្រប់ ស្ថាប័នពាក់ព័ន្ធនឹង សមត្ថកិច្ច ត្រូវបានមេឈ្មួញ ស័ក្តិ៥ធី បាញ់រៀបចំបង់ប្រចាំចែឲ្យទាំងអស់ ទៅតាមតួនាទីនឹងជំនាញ។

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.