Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បីល្បាញថា៖ ឧកញ៉ាគិត ម៉េងជាមេក្លោងកាប់បំផ្លាញព្រៃការពារនិងអភិរក្យក្រៅតំបន់បាតអាងសេសានក្រោម២ជិតរលាយអស់ហើយ?

ក្រុមពលរដ្ឋបាននិយាយថា  ឧកញ៉ាគិត ម៉េងគឺជាមេក្លោងធំក្នុងការកាប់បំផ្លាញ ព្រៃឈើក្នុ ងដែន អភិរក្ស ឧទ្យាន ជាតិ វីរៈ ជ័យនិងព្រៃការពារផ្សេងទៀតដែលនៅក្បែរៗបរិវេណផ្ទៃបាតអាង  ចាប់តាំងពីឆ្នាំ២០១៥ បន្ទាប់ ពីឈើក្នុងផ្ទៃបាត អាងត្រូវបានគេកាប់អស់។ មេការឧកញ៉ាគិតម៉េងដែលមានឈ្មោះ  លោករ៉េត លោកលុច និងលោកគីម សេងបានឃុបឃិតជាមួយក្រុមឧកញ៉ា លឹម ប៊ុណ្ណាហៅខ្នា ដែលមានឈ្មោះសាន ចយ ជាអ្នក មើល ការខុសត្រូវ និងឧត្តមសេនីយ៍ ឧកញ៉ាអ៊ុក គឹមសានហៅ ឧកញ៉ាជ័យ ជាឧកញ៉ាល្បីឈ្មោះខាង បំផ្លាញធន ធានព្រៃឈើរដែលគ្មានមន្ត្រីសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបឡេីយ ដោយ សារពួកគេមានមន្ត្រីថ្នាក់កំពូលៗ ជាខ្នងបង្អែងដ៏រឹងមាំ។

អ្នកភូមិ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង នៅតែ​ប្រទះឃើញ​ការ​ចរាចរណ៍​ឈើ​ទ្រង់ទ្រាយ​ធំ ឆ្លងកាត់​ទន្លេ​ស្រែពក ក្នុង​តំបន់​បាត​អាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បើ​ទោះ​បី​ជា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បានស្ថាបនា​រួចរាល់​ហើយ​ក្ដី។ ពួកគាត់​ថា ក្រុមហ៊ុន​សំអាត​បាត​អាង​បាន​សាងសង់​ស្ពាន​បណ្ដែត​ទឹក​មួយ ឋិត​នៅ​ខាងក្រោម​ទំនប់ ដើម្បីដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លង​ទន្លេ ចូល​ក្នុង​ផ្ទៃ​អាង ហើយដឹកតាមរថយន្ត​ធំៗយកទៅលក់នៅព្រំដែនយួននិងដាក់តាមដេប៉ូនានានៅក្នុងស្រុក ក្រោមលេសឈើស្របច្បាប់។

អ្នកភូមិ​ស្រែគរ បានដាក់ការសង្ស័យ​ថាការដឹកជញ្ជូនឈើតាមទូកព្យាងនិង ការ​ស្ថាបនា​ស្ពាន​បណ្ដែត​ទឹក​របស់​ក្រុមហ៊ុន​ចិន ឋិត​នៅចំណុច​ខាងក្រោម​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គឺផែនការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ផ្ទៃ​អាង ត្បិត​ការ​ដឹក​ជញ្ជូន​ឈើ​លើ​ខ្នង​ទំនប់​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ហាមឃាត់​ដោយសារ​ទំនប់​សាងសង់​រួចរាល់។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរចាស់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ ពួកគេនៅ​តែ​ប្រទះឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​មូល​តាម​ទូក​ធំៗ ពី​ត្រើយម្ខាង​នៃ​ទន្លេ​ស្រែពក ដោយ​មាន​រថយន្ត​យីឌុប​ធំៗ ចាំ​ទទួល​ដឹក​ចេញ​ក្រៅ។ លើស​ពី​នេះ ក្នុង​តំបន់​បាត​អាង​ក៏​មាន​រោង​ម៉ាស៊ីន​ច្រៀក​ឈើ​មូល​ធំៗ​ពី​កន្លែង សម្រាប់​អារ​ច្រៀកផងដែរ។

ប្រជាសហគមន៍ឃុំស្រែគរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ថា ឈ្មួញ​ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​ជួល​ក្រុមហ៊ុន​ចិន​ក្នុង​ទឹកប្រាក់ប្រមាណជា ១០​ម៉ឺន​ដុល្លារ ដើម្បី​ស្ថាបនា​ស្ពាន​បណ្តែត​ទឹក​ចល័ត​មួយ ដែល​មាន​លទ្ធភាព​ដឹកជញ្ជូន​ឈើ​រាប់​សិន​តោន​ឆ្លងកាត់​ទន្លេ​ស្រែពក។ លោក​ថា ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ធំៗ ដឹក​ឈើ​ឡាំងរួចជាស្រេច ឆ្លងកាត់​ស្ពាន​នោះ ជាច្រើន​គ្រឿង ដែលទំនងយកទៅលក់នៅប្រទេសវៀតណាម ភាគច្រេីនតាមច្រកអន្តរជាតិវ៉ាលឺ ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះ។

ប្រជាពលរដ្ឋបានធ្វើការរិគន់ថា បើទោះបីជាមានសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារនិងអភិរក្សយ៉ាងអនា ធិប តេយ្យ បែបមិនប្រក្រតីពីសំណាក់ក្រុមហ៊ុនលោកឧកញ៉ាគិត ម៉េង ជាច្រើនឆ្នាំបែបនេះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាហាក់គ្មានយន្តការណាមួយជាក់លាក់ ក្នុងការទប់ស្កាត់និងការពារធនធានធម្មជាតិព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះដែរ។

កន្លងមករាជរដ្ឋាភិបាលបានបញ្ជាឲ្យបង្កើតគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិដែលមានគ្រប់ស្ថាប័នពាក់ព័ន្ធចូលរួម ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលជាដុំកំភួននៅឡើយទេ ដោយសារចរាចរឈើខុសច្បាប់យកលក់នៅប្រទេសវៀតណាមនៅតែកើតមានដដែលជារៀងរាល់ថ្ងៃ។ភាពអសកម្មទាំងនេះ បានបង្ហាញពីភាព កំសោយ របស់មន្ត្រីមានសមត្ថកិច្ចក្រោមឱវ៉ាទរាជរដ្ឋាភិបាលដែលជាអ្នកអនុវត្តន៍ច្បាប់ ដោយសារពួកគេគិតតែផលប្រយោជន៍និងគ្មានឆន្ទៈពិតប្រាកដ។

ប្រជាសហគមន៍ឃុំស្រែគរ សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ស៊ើបអង្កេត​រឿង​នេះ​ខណៈ​ដែលពួក​គេ​ថា សកម្មភាព​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង កើតមាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​មាន​ឈ្មួញកណ្ដាល​ដឹក​ឈើ​ពី​តំបន់​ព្រៃ​ការពារ​នៃ​ស្រុក​សៀមប៉ាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ចេញ​ក្រៅ។

គួរបញ្ជាក់ថា ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០​ហិកតារ ឋិត​ក្នុងស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២។

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.