Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងពលិតកម្មសត្វពុករលួយបក្ខពួកនិយម

មន្ត្រីនៃអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខ្សឹបខ្សៀវថា លោកអគ្គនាយកសេន សុវណ្ណបំពេញការងារពោរពេញទៅដោយអំពើពុករលួយ និងបក្ខពួកនិយម។ ដោយសារតែពុករលួយ និងបក្ខពួកនិយមនេះហើយទើបក្រុមមន្ត្រីទាំងនោះនាំគ្នានិយាយដើមមេតាមហាងកាហ្វេ។ គេនិយាយថា មន្ត្រីជំនាញមួយចំនួនត្រូវបានដកឲ្យមកលេងហ្វេសប៊ុកនៅនឹងកន្លែង ហើយដាក់បក្ខពួកដែលជិតស្និទ្ធនឹងខ្លួនចុះទៅធ្វើការងារប្រមូលប្រយោជន៍។

គេខ្សឹបខ្សៀវថា ការដកមន្ត្រីមានសមត្ថភាពចេញដាក់បក្ខពួករបស់ខ្លួនឲ្យទៅធ្វើការងារគឺជាការងាយឃុបឃិតប្រព្រឹត្តអំពើពុករលួយ។ កន្លងមកថ្នាក់ដឹកនាំក្រសួងធ្លាប់បានទូន្មានលោកសេន សុវណ្ណដោយមិនអនុញ្ញាតឲ្យមានការបែងចែកបក្ខពួកនិយមនៅក្នុងអគ្គនាយកដ្ឋាននោះឡើយ។ ប៉ុន្តែលោកសេន សុវណ្ណមិនស្តាប់ថ្នាក់ដឹកនាំនោះឡើយ។ ការដោះដូរតំណែងមន្ត្រីដែលលោកអគ្គនាយកយល់ថាជាកន្លែងខ្លាញ់ បានកំពុងកើតមានដដែលជាដដែល។ ប្រការនេះធ្វើឲ្យមន្ត្រីមានសមត្ថភាពពិតប្រាកដបាក់ទឹកចិត្ត ហើយយកអ្នកគ្មានសមត្ថភាពទៅធ្វើការ គឺមិនទទួលបានលទ្ធផលវិជ្ជមានដុំកំភួននោះឡើយ។

ប្រភពបានរាយការណ៍ថា លោកសេន សុវណ្ណហាក់ដូចជាមិនបានយកចិត្តទុកដាក់ចំពោះការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងនោះឡើយ។ ប្រភពបន្តថា មន្ត្រីពុករលួយនៅក្នុងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វភាគច្រើនជាដៃជើងរបស់លោកសេន សុវណ្ណ។ រឿងនេះត្រូវគេអះអាងថា មិនមែនទើបតែកើតមាននោះទេ ផ្ទុយទៅវិញវាបានកើតឡើងជាយូរមកហើយ រីឯថ្នាក់ដឹកនាំក្រសួងក៏បានត្រឹមតែណែនាំដដែលជាដដែលតែប៉ុណ្ណោះ៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.