Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?

ខេត្តបាត់ដំបង៖ តាម​ការអះអាង​ពី​មន្ត្រីរាជការមន្ទីរ​ធន​ធាន​ទឹក​ខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា​ ​៖ លោក ឡុង  ផលគុណ និង​មន្ត្រី​ចំនួន​៦​ នាក់​បាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាមរយៈ​កឹ​ប​កេង​លើ​ការចំណាយ​ស្ដារ​និង​កសាង​ប្រព័ន្ធធារាសាស្ត្រនិងការចំណាយ​លើ​ការជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋនិង​ការយក​គ្រឿងចក្រ ​របស់​រដ្ឋ​ដែលជា​ជំនួយ​របស់​ជប៉ុន​ទៅរក​ស៊ី​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​រដូវប្រាំង​ ។

ប្រភព​បានបញ្ជាក់​ច្បាស់​ថា​ ក្នុង​១​ឆ្នាំៗ ​លោក ឡុង ផលគុណ និង​បក្ខពួក​ទាំង​៦​នាក់​នោះ​កេងប្រវ័ញ្ច​ថវិការដ្ឋ​មិនតិចជាង​៥០០​លាន​រៀល​នោះទេ ដោយ​បំប៉ោង​ការចំណាយ​លើ​ផ្នែក​ថែទាំ​និង​ជួសជុល​ឬ​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​។ មិនតែប៉ុណ្ណោះ​លោក ឡុង ផលគុណ និង​បក្ខពួក​បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ទៅរក​ស៊ី​ផ្ទាល់ខ្លួន​រកចំណូលបាន​រាប់ម៉ឺន​រាប់សែន​ដុល្លារ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ​មានការ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបងពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​ខ្លះ​ផង​។ ទន្ទឹមនឹងនេះ​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង ជាបន្ទាន់​។ ដោយហេតុថា ច្រើន​ឆ្នាំ​មកហើយ​ដែល​លោក ឡុង ផលគុណ និង​បក្ខពួក​៦​នាក់​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ឡុង ផលគុណ ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្ដុកស្ដម្ភ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡុង ផលគុណ ឲ្យ​បានច្បាស់លាស់​ផងដែរ​។​

ក្រុមមន្ត្រី​មន្ទីរ​ធនធានទឹក​ដែល​ស្អប់ខ្ពើម​អំពើពុករលួយរ​ប​ស់លោក ឡុង ផលគុណ និង​បក្ខពួក​បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​ពួកគេ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​គ្មាន​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើយ​។ មន្ត្រី​ទាំង​៦​នាក់​ដែលជា​បក្ខពួក​របស់លោក ឡុង ផលគុណ មានដូចជា លោក ហុង គឹម​សាន ជា​អនុប្រធាន​មន្ទីរ​, លោក ហួត ច័ន្ទ​តារា​រិ​ទ្ធ ប្រធានការិយាល័យ​រដ្ឋ​បាល​និង​បុគ្គលិក​, លោក ស សារិន អនុប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​, លោក ឈឺ​ន សុខុម ប្រធានការិយាល័យ​ធារាសាស្ត្រ​កសិកម្ម​, លោក ខៃ សុ​ដា ជា​អនុប្រធាន និង​លោក ថោង ផល្លា អនុប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​។ លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង និង​បក្ខពួក​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ ​៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.