Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមហ៊ុនសំអឿន សុវ​ណ្ណ កំពុ​ងបង្កវិនា​សកម្មព្រៃឈើ​នៅខេត្តព្រះវិហារ ​ក្នុងលក្ខណៈទ្រង់ទ្រាយធំ

ខេត្តព្រះវិហារ៖ កាលពីពេលកន្លង​ទៅថ្មីៗនេះ​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់បានព្រមានធ្ងន់ៗដល់ឧក​ញ៉ាមួយចំនួនដែលពាក់ព័ន្ធនិងជំនួញព្រៃឈើ​។សម្ដេចក៏បា​ន ព្រមានអាជ្ញាធរខេត្តណា ដែលបណ្ដោយអោយសកម្មភាពបទល្មើសព្រៃឈើបន្តកើតឡើ​ង។ អភិបាលខេត្តសាម៉ីត្រូវមានវិធានការជាបន្ទាន់​កុំអោយសម្តេចប្រើពាក្យថា «បង្កឧក្រិ​ដ្ឋកម្មព្រៃឈើ» ។បើទោះយ៉ាងក៍ដោយសកម្មភាពការកាប់និងជំ​នួញឈើគ្រប់ប្រភេទនៅក្នុង​ខេត្តព្រះវិហារត្រូវបា​នគេមើលឃើញថាកំពុងកើតឡើងយ៉ាងអានាធិបតេយ្យ ។

យោងតាម​សេចក្តីរាយការណ៍ដែលសារព័ត៌មានយើង ទទួល​បាននៅថៃ្ងទី៩ខែកញ្ញានេះក្រុមហ៊ុនសំអឿនសុវណ្ណ កំពុងកាប់បំផ្លាញព្រៃ​ឈើនិងដំឡើងរោងចក្រអារឈើខ្នាតធំ ដែលមានទីតាំងស្ថិតនៅ ចំណុចអូរស្នៀត ស្ថិតក្នុ​ងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ។ដោយសារតែភាពកំសោយរបស់​អាជ្ញាធរខេត្តមួយនេះបានជម្រុញអោយសកម្មបទល្មើសព្រៃឈើកើតឡើងយ៉ាងខ្លាំងស្រប​ពេលដែលសកម្មភាពជំនួញឈើគ្រប់ប្រភេទកំពុងតែមានសកម្មភាពដឹកចេញទៅកាន់​ខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ចាម ជាពិសេសឆ្លងដែនទៅប្រទេសវៀតណាម។

ប្រជាពល​រដ្ឋនៅស្រុកជ័យសែន និងស្រុកឆែប បានរាយការណ៍មកថា ក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងតែប្រមូលទិញឈើពីខាងក្រៅ ដឹកចូលយកទៅអារច្រៀក យ៉ាងទ្រ​ហឹងអឺងកងពេញ ស្រុកឆែប ដោយគេធ្វើសកម្មភាពអារជ្រៀករួចដឹកយកទៅលក់នៅតាមដេប៉ូ​ឈើនានាជាច្រើនកន្លែង និងមួយចំនួនទៀតដឹកយកទៅក្រៅប្រទេសស្ទើរជារៀងរាល់ថ្ងៃ-យប់ ជ្រ​កក្រោមរូបភាពក្រុមហ៊ុនស្របច្បាប់។សេចក្តីរាយការណ៍បានបន្តថា ក្រុមហ៊ុននេះ ប្រកាស​ជាសាធារណៈឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ នាំគ្នាចូលទៅកាប់ឈើយកទៅលក់នៅ​ក្នុងរោងចក្រអារឈើរបស់ខ្លួន ដោយបើកចំហរទាំងយប់ ទាំងថ្ងៃមានសមត្ថកិច្ចជំនាញរដ្ឋបា​លព្រៃឈើ ប៉ូលិស ប៉េអិម ដាក់ពង្រាយនៅតាមក្រោមដើមឈើ រង់ចាំរាប់ក្បាលគោយន្ត ​ឡានយីឌុប ដឹកឈើ និងនៅជួយចាំការពារ សុវត្ថិភាពអ្នកដឹកឈើ ព្រមទាំងកត់ត្រាលេខឡា​នណាចម្លែក រាយការណ៍តាមទូរស័ព្ទទៅបក្ខពួកពួកគេដើម្បីឲ្យតាមឃ្លាំមើលអ្នកចម្លែកដែល​ធ្វើដំណើរឆ្លងកាត់តំបន់នោះ ជាពិសេសគឺអ្នកកាសែតតែម្តង ប្រសិនបើហ៊ានថតសកម្មភាពត្រូ​វពួកគេបំភ្លៃរឿងថាជម្រិតទារប្រាក់ ឬដាក់កុងត្រូលជជុះជាដើម ។

គួររម្លឹកថា ប្រមុខរដ្ឋាភិបា​ល សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជា និងអោយបង្កើតឲ្យមានគណៈកម្មការទប់ស្កាត់​បង្ក្រាបបទល្មើសព្រៃឈើ ដោយអនុញ្ញាត ឲ្យប្រើឧទ្ធម្ភាគចក្រ យោធា២គ្រឿង សម្រាប់​ប្រតិបត្តិការ តែបែរជាក្រុមហ៊ុនសំអឿនសុវណ្ណនៅតែហ៊ាន ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃ​ឈើ និងដឹកជញ្ជូនឈើប្រណិត ឈើលេខ២ ស្ទើរខ្ទេចផ្លូវ នៅក្នុងស្រុកឆែបជាប់ព្រំប្រទល់​ ស្រុកជ័យសែន ខេត្តព្រះវិហារសកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋនៅតែមើលឃើញរូប​ភាពដដែលៗថា បទបញ្ជាសម្តេចតេជោ ហាក់ដូចជាមិនមានប្រសិទ្ធភាព ចំពោះឧកញ៉ាគ្រា​ក់ៗដែលចូលចិត្តរកស៊ី ប្រព្រឹត្តបទល្មើសព្រៃឈើនៅកម្ពុជា។សេចក្តីរាយការណ៍ដដែលបានបន្តថា រោងចក្រអារឈើនេះគេយកលោក សំអឿន សុវណ្ណ ធ្វើជានាយកក្រុមហ៊ុន ជារៀងរា​ល់យប់-ថ្ងៃ គេតែងឃើញមាន រថយន្តយីឌុបធំៗ រាប់សិបគ្រឿង ចតត្រៀបត្រានៅតាមផ្លូវក្បែររោងចក្រ និងនៅខាងក្នុង រោងចក្រអារឈើរង់ចាំដឹកឈើចេញពីរោងចក្រដើម្បីទៅផ្គត់ផ្គង់តា​មដេប៉ូដោយមានមន្ត្រីជំនាញ​និងកងកម្លាំងជួយការពារសម្រួលមធ្យោបាយយ៉ាងរលូនមិនមា​នការរំខានពីសមត្ថកិច្ចណាឡើយ។

ប្រភពពីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានបង្ហើបថារោ​ងចក្រអារឈើខាងលើនេះជារបស់លោកឧកញ៉ាសំអឿន សុវណ្ណ ដែលមានឥទ្ធិពលនិងមានទំនាក់ទំនងជិត​ស្និទ្ធិជាមួយថ្នាក់ដឹកនាំទៀតផង។ដូច្នេះហើយបានជាគ្មានមន្ត្រីណាមួយហ៊ានធ្វើអ្វីនោះទេ​ ព្រោះខ្លាចបាត់តំណែង។ក្រុមហ៊ុននេះ ព័ទ្ធរបងបាំងជិត មិនឲ្យគេមើលឃើញ អំពីសកម្មភា​ព កែច្នៃឈើរបស់ពួកខ្លួន ចំណែកនៅតាមព្រៃរបោះជុំវិញបរិវេណរោងចក្រអារឈើ មានកម្លាំ​ងសន្តិសុខប្រដាប់ដោយអាវុធ និងវិទ្យុទាក់ទង ឈរជើងប្រចាំការ ការពារ មិនឲ្យនរណាចេ​ញចូលក្រៅពីអ្នករកស៊ីឈើនោះទេ។

យោងតាមឯកសារ ដែលត្រូវបានផ្សាយដោយ ប្រព័ន្ធ​ផ្សព្វផ្សាយមួយចំនួនថ្មីៗនេះ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេ​ញលិខិត អនុញ្ញាតលេខ ២៤៣៨ ក.ស.ក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេ​ខា ដោយលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញា​តឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះកាត់ប្រមូលផល អនុផលព្រៃឈើ ដើម្បីបង់ពន្ធជូនរ​ដ្ឋ លើផ្ទៃដីសម្បទាន សង្គមកិច្ចទំហំ ៤៣៣៤,៦១ហិកតា ស្ថិតនៅស្រុកឆែប និងស្រុកជ័យ​សែន ខេត្តព្រះវិហារ ដោយយោងលើ លិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី២២ ខែតុលា ​ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំ​អឿន សុវណ្ណ ចុះប្រមូលផល អនុផលព្រៃឈើ ក្នុងដីបម្រុងទុក សម្រាប់កំណើន ប្រជាពលរដ្ឋ​។ដោយឡែក យោងទៅតាម សៀវភៅរាជកិច្ច ដែលបានចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ​ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បានសម្រេច​កាត់ដីទំហំ ៤៣៣៤,៦១ហិកតារ នៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ ពីគម្របព្រៃ​ឈើ និងពីដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រ​ទានកម្ម ជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋចំនួន ៧៥៨គ្រួសារ។សូមរម្លឹកផងដែរថា​ កាលពីកន្លងទៅ ក្រុមហ៊ុនរបស់ឧកញ៉ារូបនេះ បានរកស៊ីប្រមូលឈើ ជាច្រើនឆ្នាំណាស់មក​ហើយ ក៏ដូចជាឧកញ៉ាឈើដុះស្លែដទៃៗទៀតនៅកម្ពុជា នៅក្នុងតំបន់ការពារជាច្រើន ដូចជា​នៅតំបន់ ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ នៅមណ្ឌលគិរី នៅស្ទឹងត្រែង នៅរតនគិរី ជា​ដើម និងនៅតំបន់ផ្សេងៗទៀត ដោយមិនញញើត ។

បើយោងតាមតាមព័ត៌មានពីអ្នកកាសែត​អង្គភាពផ្សេងៗគ្នានៅខេត្តព្រះវិហារ បានអោយដឹងថា ការពិតក្រុមហ៊ុន សំអឿន សុវណ្ណ ដែ​លមានឈ្មោះ អឿន ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលឧកញ៉ានោះ ល្បីឈ្មោះជាយូរមកហើយ ក្នុងការរកស៊ីឈើនៅកម្ពុជា ។គួរបញ្ជាក់ដែរថា តំបន់ព្រៃព្រះរកា មានផ្ទៃដីទំហំប្រមាណ ៩ម៉ឺន ៨ពាន់ហិកតា​នៅក្នុងភូមិសាស្ត្រ ប្រជុំស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃ​ខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេសសល់ ចុងក្រោ​យបង្អស់ បន្ទាប់ពីតំបន់ ព្រៃឡង់ដ៏ធំ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹង​ត្រែង ដែលត្រូវរងការវិនាស ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិ​ច្ច ជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំ កសិឧស្សាហកម្ម ក្នុងប្រទេ​សកម្ពុជារួចមកនោះ ។

បច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួលរង ការកាប់បំផ្លាញព្រៃឈើ យ៉ា​ងអនាធិបតេយ្យ ស្ទើររលាយហិនហោចដែរ ដែលក្នុងមួយថ្ងៃៗ គេឃើញមានម៉ាស៊ីនរ៉ៃ សឹង​តែរាប់រយគ្រឿង ត្រូវគេអនុញ្ញាត ឲ្យអារឈើតាប់ ឬឈើដុំ យកទៅលក់នៅតាម សិប្បក​ម្ម តួយ៉ាងដូចជា ម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ បានប្រកាសជាសាធារណៈ ឲ្យប្រជាព​លរដ្ឋ កាប់ឈើយកទៅលក់ ឲ្យរោងចក្រអារឈើ របស់ខ្លួនជាដើម។កាលពីថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០១៦ ក្រសួងបរិស្ថាន ក៍បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ដើម្បីដាក់បញ្ចូល ព្រៃឡង់, ក្រវ៉ាញខាងត្បូង, ព្រះរ​កា, សៀមប៉ាងខាងលិច និងវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ រួចអស់ហើយទៀតផង ។ ពាក់ព័ន្ធករណីខាងលើនេះសារព័ត៌មានយើង ពុំអាចសុំការបំភ្លឺពីក្រុមហ៊ុនបានទេ៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.