Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាលពុករលួយតាមតែអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ?

ខេត្តកណ្តាល៖ ប្រពភពចេញពីមន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ  និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​អំពើពុករលួយ ​របស់លោក ម៉ឹង  យូ​ឡេង  ជា​ប្រធាន​ មន្ទីរ និង​លោក ជួរ  ឈុន​ឡេង ជា​អនុប្រធាន​មន្ទីរ  មាន​ទំហំ​កាន់តែ​ធំ​ឡើង ៗ​ហើយក៏​អាចមាន​កា រឃុបឃិត​បើក ដៃ​ពី​សំណាក់ ​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​សាធារណការ​ផងដែរ​។

ប្រការនេះ​ប្រសិនបើ​លោក  ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួង​សាធារ ណការ និង​ដឹកជញ្ជូន  មិន​ជាប់​ពាក់ព័ន្ធ​ផល ប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​ជាក់ស្ដែង​ទៅលើ​ប្រធាន​និង​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​ជាបន្ទាន់​។ លើស​នេះ​ទៅទៀត​ពេល​ផ្លូវជាតិ ផ្លូវលំ ក្នុង​ខេត្តកណ្ដាល រង​ការខូចខាត​តិចតួច​គឺ​លោក ម៉ឹង យូ​ឡេង មិន​ចាត់វិធានការ​ជួសជុល​ឲ្យ​បាន​ទាន់ពេលវេលា​ឡើយ គឺ​ទាល់តែ​ខូច​ខ្លាំង​ទើប​ធ្វើ​គម្រោង​ជួសជុល​ដើម្បី​ងាយស្រួល​ក្នុងការ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ឹង យូ​ឡេង និង​បក្ខពួក​មិនមែនជា​រឿង​ថ្មីៗ​នោះទេ ហើយ​ការដែល​លោក ស៊ុន ចាន់ថុល ចេះតែ​មើលរំលង​គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​សង្ស័យថា​លោក ស៊ុន ចាន់ថុល ជា​អ្នក​បើកដៃ​ឲ្យ​លោក ម៉ឹង យូ​ឡេង និង​បក្ខពួក​ធ្វើ​អ្វីៗ​តាមចិត្ត។

រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ត្រូវបាន​ទម្លាយ​ច្រើនលើកច្រើនសា​មកហើយ​ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ មិនទាន់​ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​របស់លោក ម៉ឺង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល នៅឡើយ​ទេ​។ បញ្ហា​នេះ​នាំ​ឲ្យ​មានការ​សង្ស័យថា​លោក ស៊ុន ចាន់ថុល ទទួលផល​ប្រយោជន៍​មួយផ្នែក​ណា​នោះ ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​ផងដែរ ទើប​បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ​និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

​ប្រភពពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​កំពង់​ទួលបាន​ឲ្យ​ដឹងថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទីតាំង​នេះ​នៅតែ​បន្ត​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់​ដូច​មុន​ដដែល បើទោះបី​ពួកគាត់​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ដោយ​។ ចំណែក​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុមមន្ត្រី​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងស្រុក​អង្គស្នួល ក៏​នៅតែ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់​ដូច​មុន​ដដែល គឺ​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ​។ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​កណ្ដាលស្ទឹង និង​ស្រុក​អង្គស្នួល ត្រូវបាន​គេ​ដឹងថា ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​។ ការដែល​លោក ជួរ ឈុន​ឡេង អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ដែលជា​ចៅហ្វាយនាយ​របស់ខ្លួន​៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.