Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧកញ៉ា សឹង សំអុល ដឹកឈើទៅស្រុកយួន បំពានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងគឃ្លើន

ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​លើ​ឈ្មួញ​ដែល​ល្បី​ល្បាញខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដូចជាឧកញ៉ាសឹង សំអុល និង​ឧកញ៉ា លឹម ប៉ុណ្ណា ហៅ​ខ្នា​ជាដើម​។

ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ចាត់វិធានការ​ទៅលើ​មេ​ឈ្មួញ សឹង សំអុល ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ ដោយសារតែ​ខ្លាច​ឥទ្ធិពល​មន្ត្រីជាន់ខ្ពស់​ដែលជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​មេ​ឈ្មួញ​ម្នាក់នេះ​។

ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះនិង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹងថាមួយរយៈ​ពេល​ចុង​ក្រោយនេះ​មេ​ឈ្មួញសឹងសំអុល បន្តសកម្មភាព​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​របស់​មេ​ឈ្មួញ សឹង សំអុល ចេញពី​ស្រុក​កោះ​ញែក ចូលមក​ខេត្តក្រចេះ នៅតែ​កើតឡើង ​យ៉ាង​គគ្រឹកគគ្រេង​ដោយ សារ​មានការ​ឃុបឃិត​បើកដៃ​ ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថ កិច្ច​ ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ ​ដាក់​ហោប៉ៅ​ចែកគ្នា ​ធ្វើ​មាន​ធ្វើបាន​។

ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​ដែន​ជម្រក​សត្វ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារតែ​មេ​ឈ្មួញ សឹង សំអុល មាន​មេការ​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ប៉ុន្មាន​កន្លងទៅនេះ​ក្រោយពេល​ស្ងប់ស្ងាត់​មួយរយៈ​រួចមក​មេ​ឈ្មួញ សឹង សំអុល បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

 

មានការ​សង្ស័យថា​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទំនងជា​ទទួលបាន​ផលប្រយោជន៍ ​ពី​មេ​ឈ្មួញ សឹង សំអុល យ៉ាងច្រើន​ផងដែរ​ទើប​នាំគ្នា​សម្ងំស្ងៀម​ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

 

ប្រការ​នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​ រិះគន់ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​ក្លាយជា​រឿង​ឥតន័យ ព្រោះ​មេ​ឈ្មួញ សឹង សំអុល និង​ឈ្មួញ​ជាច្រើន​នាក់​ទៀត​នៅតែ​អាច​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន ​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.