Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន គាបសង្កត់ពលរដ្ឋតូចតាច តែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក

ខេត្តប៉ៃលិន៖ លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ៃលិន កំពុង ត្រូវប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លា ព្រោះមន្ត្រីគយរូបនេះគាបសង្កត់ឈ្មួញនិងអាជីវករតូច តាចដោយគ្មានការយោគយល់ឡើយ។ ផ្ទុយទៅវិញលោក ទី ប៊ុនឡង់ បានឃុបឃិតបើដៃឲ្យ ឈ្មួញធំៗនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចូលតាមច្រកទ្វារ អន្តរជាតិព្រំ យ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបអាជីវរតូចតាចនិងពលរដ្ឋដែលប្រកបរបរនាំទំនិញពីទឹកដីសៀមចូល តាមច្រកទ្វារអន្តរជាតិព្រំ រិះគន់ថាលោក ទី ប៊ុនឡង់ កំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាង គឃ្លើនដោយសារតែមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន។
បើតាមប្រភពពីសមត្ថកិច្ចតូចតាចនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា

រយៈពេលប្រមាណពីរខែកន្លងទៅនេះមានឈ្មួញធំៗជាច្រើននាក់សម្រុកនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារអន្តរជាតិព្រំ យ៉ាងពេញបន្ទុកតែម្តង។ ប្រភពបាន ឲ្យដឹងទៀតថាការដែលលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ហ៊ានបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេង បែបនេះគឺមានការឃុប ឃិតបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិនផងដែរ។ ជាងនេះទៅ ទៀតគឺអាចមានជាប់ពាក់ព័ន្ធជាមួយមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលរង់ចាំទទួលផលប្រយោជន៍យ៉ាងសុខស្រួល។

មន្ត្រីគយតូចតាចនៅខេត្តប៉ៃលិន បានរិះគន់ចំៗថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺជាអ្នកបើកដៃឲ្យលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ធ្វើអ្វីៗតាមអំពើចិត្ត ។ មន្ត្រីគយនិងភ្នាក់ងារគយតូចតាចនៅខេត្តប៉ៃលិនបានឲ្យដឹងថា ចំណូលពន្ធគយក្នុងខេត្តប៉ៃលិន កាលពីខែមេសាកន្លងទៅមានការធ្លាក់ចុះយ៉ាងគំហុកគឺធ្លាក់ក្រោមការកំណត់របស់ថ្នាក់លើដោយរកចំណូលបានតែជាង៣០០០លានរៀលប៉ុណ្ណោះ។ ប្រភពខ្លះបានឲ្យដឹងថាមកពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និង លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ គិតតែពីរឿងឃុបឃិតគ្នាប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយយ៉ាងគឃ្លើន ទើបចំណូលពន្ធមានការធ្លាក់ចុះ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថាសព្វថ្ងៃនេះ លោក ទី ប៊ុនឡង់ ដែលជាមេគយប្រចាំច្រកទ្វារអន្តរជាតិព្រំ ដោយមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងបើកដៃឲ្យឈ្មួញច្រើននាក់នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។ មានសេចក្តីរាយការណ៍ថាឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិព្រំ ដោយដឹកជញ្ជូនតាមរថយន្តយីឌុបធំៗក្នុងមួខែៗរាប់រយគ្រឿង ហើយឈ្មួញត្រូវបង់លុយឲ្យមន្ត្រីគយតាមការកំណត់ទើបចៀសផុតពីការបង្ក្រាប។ ទាក់ទងនឹងបញ្ហាខាងលើនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរបណ្តែតបណ្តោយឲ្យមន្ត្រីគយនៅខេត្តប៉ៃលិនធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ ហើយគួរតែទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.