Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឈ្មួញឈើប្រណិត លោក ហូវ ជីវ៉ៃ និង ណាក់ ក្បាលធំ សំរុកដឹកជញ្ជូនឈើចេញទៅវៀតណាមដោយរលូនដោយមានការឃុបឃិតពីមន្ត្រីអាជ្ញាធរខេត្តរតនគិរី។

ខេត្តរតនគិរី ៖ មេឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះហូវ ជីវ៉ៃ និង ម្នាក់ទៀតឈ្មោះ ណាក់ក្បាលធំ ដោយមានការកាងពីក្រោយដោយមេបញ្ជាការប៉េអឹមខេត្តលោកឧត្តមសេនីយ៏ត្រី គឹម រស្មី ចាប់ផ្តើមជំនួញដឹកឈើតាមរថយន្តប្រភេទយីឌុបយកទៅលក់នៅស្រុកវៀតណាមវិញហើយ។​

ដំណើរការមុខរបរជួញដូរឈើបំពានច្បាប់នេះ បានប្រព្រឹត្តទៅដោយរលូនដោយសារមេឈ្មួញឈើដុះស្លែ ឈ្មោះហូវ ជីវ៉ៃរូបនេះមានលោកថង សាវុធ អភិបាលខេត្តរតនគីរី លោកគឹម រស្មី មេប៉េអឹមខេត្ត រតនគិរី និងលោក លី សុផាន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ជាអ្នកឃុបឃិតឲ្យដំណើរការជំនួញឈើ ខុសច្បាប់នេះឡើងវិញយ៉ាងគឃ្លើន។​

តែតាមប្រភពពីឈ្មួញឈើដូចគ្នាបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃ និងឈ្មោះណាក់ ក្បាលធំ បានប្រមូលឈើពីស្រុកតាវែង ស្រុកអណ្តូងមាស វ៉ឺនសៃ ស្រុកកូនមុំនិងស្រុកលំផាត់ ដឹកជញ្ជូនតាមរថយន្តចេញទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ដោយរលូន ចំណែកសមត្ថកិច្ចតាមដងផ្លូវជាច្រើនបិទភ្នែកធ្វើមិនឃើញ មិនដឹងមិនឮ ពីជំនួញឈើខុសច្បាប់ដ៏កក្រើករបស់មេឈ្មួញឈើ ឈ្មោះហូវ ជីវ៉ៃ និងឈ្មោះណាក់នេះដោយមិនហ៊ានបង្រ្កាបឡើយ។

ប្រភពពីប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃនិងឈ្មោះ ណាក់នេះបានប្រមូលទិញឈើពីចំណុចអូររវ័គ ស្រុកលំផាត់ ស្រុក តាវែងនិងស្រុកអណ្តូងមាសចូលឃ្លាំងឈើស្ថិតនៅម្តុំហាងកាឡាក់ស៊ី ក្រុងបានលុង រួចបន្តទៅប្រទេសវៀតណាមទៀតយ៉ាងគឃ្លើននឹងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែកលោក សៅសុខាមេប៉អឹមលើផ្ទៃប្រទេសដែលទទួលកិច្ចបង្ក្រាបបទល្មើសព្រៃឈើនេះ ក៏មិនអនុវត្តបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីឲ្យបាន១០០ភាគរយដែរ។

ប្រភពដដែលបន្តទៀតថា ឈ្មួញរកស៊ីដឹកឈើប្រណិតឈ្មោះហូវ ជាវ៉ៃបានប្រមូលឈើគ្រប់តំបន់ក្នុងខេត្តរតនគីរីដឹកចេញទៅប្រទេសវៀតណាមបានយ៉ាងរលូន ក៏ដោយសារមានការអនុញាតិពីសាលាខេត្តរតនគិរីនិងអភិបាលខេត្តលោក ថង សាវុធ ព្រមទំាងមេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ផងដែរ៕ ហូវ ជីវ៉ៃ មេឈ្មួញឈើធំក្នុងខេត្តរតនគិរី និង​ណាក់​ ហៅ​​(​ក្បាល​ធំ​)​ មេឈ្មួញ ឈើក្នុងខេត្តស្ទឹងត្រែង ការពិតជា មនុស្សតែមួយក្នុង ការបំផ្លាញព្រៃឈើស្រុកខ្មែរអោយរលាយហិនហោច។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បានបន្ថែមឲ្យ​ដឹងថា ឈើ​ប្រណីត​ប្រភេ​ទ​ធ្នង់​រាប់ពាន់​កំណាត់ ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាមផ្លូវ​ទឹកទន្លេ​សេ​សាន យកមក​គរ​ស្ដុ​ប​ទុក​នៅ​ចំណុច​កំពង់ដរ ស៊ី​នឿន​ចាស់ សម្រាប់​ឲ្យ​រថយន្ដ​ធន់​ធំ​ចូលទៅ​ដឹក​បន្ដ​។ ក្រៅពី​នោះ​ក៍នៅ​មានការ​លាក់ទុក នៅ​ចំណុច​ភូមិ​កាឡា​ន់​ញ៉ៃ ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី ផងដែរ​។​​

បើតាម​សេចក្ដីរាយការណ៍​ថាថែមទៀតថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ឈើ​ទាំងពីរ​នាក់ ​ខាងលើ កំពុ​ង​សម្រុក​ដឹកឈើ​ទាំងនោះ តាម​រថយន្ដ​ធន់​ធំ​ទាំងយប់​ទាំង​ថ្ងៃ​តាម​កំពង់ចម្លង ស៊ី​នឿន​ចាស់ ហើយ​បាន​ដឹក​ចេញ​តាម​ចំណុច​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ចេញពី​ស្រុក​វើ​ន​សៃ ឆ្លងកាត់​​ស្រុក​អូរ​ជុំ ចេញទៅ​តាមផ្លូវ​ជាតិ​លេខ​៧៨​អា ឆ្ពោះទៅកាន់ ​ច្រកទ្វារ​អន្ដរជាតិ​អូ​យា​ដាវ (​វៀតណាម​ហៅ​លា​ថា​ញ់​) និង​បង្ហួស​ទៅក្នុង​ទឹ​ដី​វៀតណាម​តែម្ដង​។​​ជាមួយគ្នា​សេចក្ដីរាយការណ៍​​បាន​បន្ថែមថា អ្នករកស៊ី​ឈើ​ប្រណីត​ទាំងពីរ​នាក់​ខាងលើ មិន​ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ឬ​ក្រុមមន្ត្រី​ជំនាញ​រដ្ឋបាល ​ព្រៃឈើ​ធ្វើការ​បង្ក្រាប​ទេ ដោយ​ត្រូវបាន​រក្សា​ទុកជា​​ឆ្នាំងបាយ​របស់​ពួកគេ​។​​ ពាក់ព័ន្ធ​ករណីនេះ ខាងសារព័ត៌មានយើង ពុំអាចសុំការបំភ្លឺពី​លោក កែប កត់ ប្រធាន​ផ្នែក​រដ្ឋ​ព្រៃឈើ​ខេត្ត​រតនគិរី​ បានទេ៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.