បាត់ដំបង៖ ប្រភពពីមន្រ្តីគយនៅស្រុក ភ្នំព្រឹកសុំមិនបញ្ចេញឈ្មោះ បានឲ្យ ដឹងថា សព្វថ្ងៃនេះលោក យ៉ែម ហេមរ៉ាត កំពុងប្រើអំណាច ប្រព្រឹត្តអំពើពុករលួយ ដោយគ្មាន ខ្លាចក្រែងអ្វីទាំង អស់តាមរយៈ ការបើក ដៃឲ្យឈ្មួញនាំចូល ទំនិញ គេចពន្ធ និងទំនិញ បង់ពន្ធមិន គ្រប់កាន់ តែខ្លាំងឡើង ៗ ហើយករណីខ្លះមានដល់ក្លែង ឯកសារបន្លំប្រភេទទំនិញ ដើម្បីទទួលផលប្រយោជន៍ពី ឈ្មួញទៀតផង។ ប្រភពដ៏ដែលបានឲ្យ ដឹងទៀតថា ទំនិញនាំចូលតាមច្រក តំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃនេះបង់ពន្ធពី៣០ទៅ៤០ភាគ រយ តែប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក យ៉ែម ហេមរ៉ាត ដែល មេគយច្រកអូររំដួល យ៉ាងសុខ ស្រួល។
ប្រភពពីសមត្ថកិច្ចតូចតាចប្រចាំច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា លោក យ៉ែម ហេមរ៉ាត បាន ឃុបឃិតជាមួយនឹងឈ្មួញ អោយឈ្មួញយកឡានធំៗចូលទៅដឹកទំនិញពេញៗឡានដើម្បីបំភ័ន្ត ភ្នែកថ្នាក់លើ ដោយបងពន្ធ ធម្មតាដឹកចំនួនបីឡានចំណេញបានមួយឡានពីឡានអោយឈ្មួញបង់ខ្លះមួយឡានទៀតដែរឈ្មួញដឹកលើសនោះបង់ចូលក្នុងហោប៉ៅ។សមត្ថកិច្ចតាមច្រកអូររំដួលបានបន្តថាជាក់ស្ដែងទំនិញដែរ ដឹកចេញនោះគឺគ្មានការបងពន្ធពិតបា្រកដនោះទេ ហើយក៏គ្មានស្ដង់ដាដែរបើទំនិញស្របច្បាប់នោះ គឺមានឡានថៃដែរដឹកចេញមកដោយរត់ច្បាប់តាមច្រកដោយខ្លួនឯង ហើយមិនមែនអោយឡានខ្មែរធំៗសុទ្ធតែទ្រង់ខុសបច្ចេកទេសចូលទៅដឹកដាក់ម្ដងៗឡើងកប់មេឃ ឃើញថ្ងៃមុនដឹករហូតទាល់តែរហែកទ្រង់ឡានធ្លាក់ទំនិញពេញតែដីថៃនឹងឯង ខ្ញុំសុំបញ្ជាក់តិចចុះបើទំនិញទាំងអស់នឹងស្របច្បាប់ ឈ្មួយរកស៊ីទាំងនោះគេមកបងពន្ធដោយខ្លួនឯងហើយមិនចាំបាច់អោយកម្មកររត់ការពីថៃមកដីខ្មែរនោះទេ បើឡានកាមម៉ារីតូចៗ ឡាន សាំយ៉ុងឡាន នីសសាន់ចូលដឹកក្នុងដៃថៃចេញចូលរាល់ថ្ងៃ ចំណែកឡានដឹកនៅខាងក្រៅវិញមួយឡានត្រូវបង់ អោយ៥ម៉ឺនរៀលទៅ១០ម៉ឺនរៀលដឹកយ៉ាងម៉េចបានដឹកទៅ បើជីចេញខុសច្បាប់នោះវិញ មួយការរ៉ុង២០បាតចេញប៉ុន្មានចេញទៅ នឹងទឹកក្រូចកេវចេញទាំងយប់ទាំងថ្ងៃអោយតែ បង់លុយអោយមួយកេស៥បាតចេញមួយថ្ងៃៗរាប់ពាន់កេសសួរថាតើ លុយទាំងនោះចូលរដ្ឋរឺចូលហោប៉ៅលោក យ៉ែម ហេមរ៉ាតច្រើនជាង។
ដោយឡែកមួយទៀតអោយតែឃើញប្រជាពលរដ្ឋ អូសអីវ៉ាន់តាមរទេះតិចទួចដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ ក្រុមគយទាំងនោះតែងតែទាអោយបង់ លុយគំរាមកំហែងអោយអូសអីវ៉ាន់ចូលទៅក្នុងដីថៃ វិញដោយសារតែទង្វើនឹងហើយបានជាមន្រ្តីនៅច្រកមួយចំនួន មិនពេញចិត្តនិងទង្វើរបស់ក្រុមគយ នោះទេរឿងទាំងនេះ ខ្ញុំនិយាយអី្វដែរការពិតបើគយ មិនសុខចិត្តអោយគយទាំងនោះទៅស្បត់ទៅដូចច្នេះហើយ ទើបលោក យ៉ែម ហេមរ៉ាត ចំណាយដើមទុនយ៉ាងច្រើនដើម្បីវិលត្រឡប់មកកាន់តំណែង ជាប្រធានការិយាល័យគយ នៅច្រកតំបន់អូររំដួលឡើងវិញ ហើយបន្តប្រព្រឹត្តអំពើពុករលួយធ្វើឲ្យចំណូលពន្ធគយប្រចាំច្រកនេះធ្លាក់ចុះយ៉ាងគំហុក។
ប្រភពបានឲ្យដឹងទៀតថា មួយរយៈពេលកន្លងទៅនេះលោក យ៉ែម ហេមរ៉ាត បានបើកដៃឲ្យឈ្មួញជាច្រើននាក់នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ដើម្បីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនរហូតដល់ឃុបឃិតឲ្យឈ្មួញនាំចូលគ្រឿងចក្រទៀតផង។ ប្រការនេះកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ព្រោះតែការបែងចែកផលប្រយោជន៍មិនស្មើភាពគ្នារវាងមន្រ្តីគយ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកតំបន់អូររំដួល។
ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុង ស្រុកភ្នំព្រឹកក៏បាន ឲ្យដឹងដែរថា រយៈពេលប៉ុន្មានខែចុងក្រោយ នេះឈ្មួញបាន នាំចូលទំនិញ គេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ដោយសារតែមានការបើកដៃពីលោក យ៉ែម ហេមរ៉ាត ដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។
ដោយសារតែអំពើពុករលួយនឹងហើយ ជាក់ស្តែងកន្លងមកលោក យ៉ែម ហេមរ៉ាត ត្រូវបានថ្នាក់លើបញ្ឈរជើងមួយរយៈដោយ សារពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារ កេងប្រវ័ញ្ចចំណូលពន្ធគយក្នុងមួយខែៗរាប់សែន ដុល្លារយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួននោះ។
ដោយសារតែប្រព្រឹត្តអំពើពុករលួយដាក់មន្រី្តគយដូចគ្នានឹង ហើយទើបឈ្លោះគ្នាបែករឿងផ្ទៃក្នុងបានដឹងដល់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដក លោក យ៉ែម ហេមរ៉ាត ចេញពីច្រកសំពៅលូនមកនៅច្រកអូររំដួល វិញនៅស្រុកភ្នំព្រឹកបន្ទាប់ពីមកកាន់ ដំណែងថី្មនៅច្រកអូររំដួលលោក យ៉ែម ហេមរ៉ាតបានប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ដោយក្បត់ពីមន្រី្តគយដូចគ្នាស៊ីលើ ស៊ីក្រោមហើយបញ្ជាអោយ មន្រ្តីគយក្រោមឱវាទក្លែងបន្លំ ឯកសារដើម្បីអោយឈ្មួញបងលុយតែ៣០% ត្រូវនឹងទំនិញក្លែងឯកសារនោះ។
ដោយបញ្ជាម្ដងហើយម្ដងទៀត ទើបមន្រ្តីគយមិនធ្វើតាមក៏ឈ្លោះគ្នាផ្ទៃ ក្នុងបែកទឹកបែកដីខាំមាត់ដាក់គ្នាធ្វើការមិនចុះសម្រុងនឹងគ្នា រហូតដឹងដល់អគ្កនាយកដ្ឋានគយរដ្ឋាករកម្ពុជា បានបញ្ជាអោយសាខាគយរដ្ឋាករ នៅខេត្តបាត់ដំបងចុះមកមើលក៏ ដកលោក យ៉ែម ហេមរ៉ាត បញ្ឈរជើងនៅរាជធានីភ្នំពេញមួយរយៈដោយធ្វើកិច្ចសន្យានៃការពុករលួយ ក៏បញ្ជូនមកកាន់កន្លែង ដើមវិញ ហេតុនេះហើយទើបលោក យ៉ែម ហេមរ៉ាត កំពុងធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន៕