Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាងងារជា ឧកញ៉ា លោក សុខ ប៊ុន ទន្រ្ទានយកដីតំបន់អភិរក្ស២០០០ហិចតានៅខេត្តកំពង់ឆ្នាំង។

កំពង់ឆ្នាំង៖ ប្រភពពីពលរដ្ឋនៅភូមិកោះកែវនិងភូមិទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអំពាវនាវទៅ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់ករណី ឈ្មួញមានលុយទន្ទ្រានកាន់កាប់ដីតំបន់ អភិរក្សពូជត្រី ក្នុងមូលដ្ឋាន ពួកគាត់ជាបន្ទាន់ផង។ អតីត​ជា​អ្នកទោស​ធ្លាប់​ជាប់​ព​ន្ឋ​នាគា​រពាក់​ព័​ន្ឋ​នឹង​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN ឯក សុជាតា ហៅ​សា​សា គឺ​លោក​ឧកញ៉ា សុខ ប៊ុ​ន ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចោទប្រកាន់​ថា​បាន​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​បឹង​៤​មុំ ដែល​ជា​ដី​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ប្រមាណ​២០០០​ហិ​កតា​យក​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​កែវ និង​ភូមិ​ទ​ម្ព​រ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ខាងលើ ជា​កន្លែង​អភិរក្ស​មេ​ពូជ​ត្រី​នៅ​រដូវវស្សា ប៉ុន្តែ​មួយ​រយៈពេល​កន្លង​ទៅ​នេះ​ឧកញ៉ា សុខ ប៊ុ​ន បាន​ឈូស​ឆាយ​ទន្ទ្រាន​កាប់​កាប់​តាម​អំពើ​ចិត្ត ហើយ​អាជ្ញាធរ​ឃុំ​ស្វាយ​ជ្រំ និង​អាជ្ញាធរ​ស្រុក​រលាប្អៀរ មិន​ហ៊ាន​ទប់ស្កាត់​ឡើយ ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ដី​ព្រៃ​លិច​ទឹក​នោះ​តាំងពី​ដើម​រហូត​មក​មិន​ដែល​មាន​អ្នក​ភូមិ​ណា​ហ៊ាន​កាប់​ទន្ទ្រាន​ទេ​ព្រោះ​អ្នក​ភូមិ​តែងតែ​អាស្រ័យ​ផល​នៅ​ក្នុង​រដូវ​ទឹក​ស្រក​ដូច​ជា​នេសាទ​ត្រី​និង​ដាំ​ឈូក​ជាដើម​។

ពលរដ្ឋ​បន្ត​ថា ឧកញ៉ា សុខ ប៊ុ​ន បាន​ប្រើ​មេការ​ជា​រៀបចំ​ឯកសារ​ធ្វើ​ជា​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយ​ចំនួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ឧកញ៉ា សុខ ប៊ុ​ន បាន​ប្រើ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ឈូស​ឆាយ​ខ្វៀល​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​៤​មុំ ហ៊ុម​ព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ប្រមាណ​២០០០​ហិ​កតា ហើយ​ថែម​ទាំង​ព្រមាន​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​ទៀត​ផង​នៅ​ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​។ ក្រុម​អ្នក​ភូមិ​ដែល​ធ្លាប់​អាស្រ័យ​ផល​លើ​ដី​តំបន់​នោះ បាន​អំពាវនាវ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ឈួ​រ ច័ន្ទ​ឌឿ​ន ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​មិន​ត្រូវ​សម្ងំ​ស្ងៀម ទោះបី​ដឹង​ថា​លោក សុខ ប៊ុ​ន ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នោះ​ក្តី​។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កាត់ទោស​ឲ្យ​លោក សុខ ប៊ុ​ន ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍​ស៊ី​ធី​អិន (CTN) កញ្ញា ឯក សុជាតា ហៅ​សា​សា តែ​ឲ្យ​អនុវត្ត​ទោស​តែ​១០​ខែ ដោយ​ទោស​នៅ​សេសសល់​ត្រូវ​ព្យួរ​ទាំងអស់ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ដាក់​ចូល​ក្នុង​ថវិកាជាតិ​។

អំពើ​ហិង្សា​នោះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៥ ហើយ​បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង​លោក សុខ ប៊ុ​ន ក៏​ព្យាយាម​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន ប្រកាស​ឲ្យ សុខ ប៊ុ​ន ចូលខ្លួន​ទទួលទោស​តាម​ច្បាប់ ទើប​លោក សុខ ប៊ុ​ន មក​ទទួលទោស​។ ក្រោយមក​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក សុខ ប៊ុ​ន បាន​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ​ឲ្យ​កញ្ញា សា​សា ហើយក៍​ត្រូវ​បាន​ចេញពី​ព​ន្ឋ​នាគារ​វិញ​កាលពី​ខែ ឧសភា ២០១៦ ៕​ លោក​ឧកញ៉ា សុខ ប៊ុ​ន មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.