ខេត្តរតនគិរី ៖ ថ្មីៗបើទោះបីជាមានការប្តេជ្ញាចិត្តពីប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និង ការដឹកជញ្ជូនបទល្មើសព្រៃ និង ឈើប្រណីតយកទៅលក់ប្រទេសយួននោះយ៉ាងណាក៏ដោយ ក៏បទល្មើសព្រៃឈើនូវតែសកម្មភាពពុំមានការថមថយចុះនោះទាល់តែសោះមកទល់ពេលនេះ។មិនតែប៉ុណ្ណោះ រឹតតែបន្តកើតឡើងយ៉ាងអនាធិបតេយ្យដោយសារតែសភាពការជាក់ស្ដែងគេបានឃើញ ក្រុមជំនាញ ក៏ដូចជាក្រុមអាជ្ញាធរដែនដី១ចំនួនបានស៊ីឡាកច្បាប់ និង គោលការដែលរដ្ឋាភិបាលដាក់ចុះត្រឡប់ទៅមានការឃុបឃិតបើកភ្លើងខៀវអោយក្រុមឈ្មួញបទល្មើសព្រៃឈើ និង បក្ខពួកធ្វើចរាចរដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងរលូន ។ ហើយថែមទាំងមាន ក្រុម អាជ្ញាធរពាក់ព័ន្ធតាមច្រកទ្វារព្រុំដែនខ្លះៗទៀតក៏បានក្លាយទៅជាអ្នកយាមតាមដងផ្លូវ ក៏ដូចជាដេកចាំបើកច្រក ទ្វារអោយក្រុមឈ្មួញ តែម្ដង ហើយដែលសកម្មភាពពុករលួយបែបនេះតើអោយសកម្មភាពបទល្មើសវាថយចុះម្ដេចទៅ បើមានក្រុមអាជ្ញាធរដែនដី ដូចជាខេត្តរតនគិរី នេះបានធ្វើខ្លួនអោយក្លាយទៅជាខ្នងបង្អែករបស់ក្រុមឈ្មួញយ៉ាងរឹងមាំពាំងចាំការពារអោយក្រុមឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងកាត់ខេត្តយ៉ាងរលូនទៅកាន់ព្រុំដែនយួននោះ ។
ជាពិសេសទៅទៀតនោះ មិនថាតែជំនាញរដ្ឋបាលព្រៃឈើផ្ទាល់ និងជំនាញមួយចំនួន មិនព្រមអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់ចុះនោះទេ ដែលសូម្បីតែកម្លាំងពីសេសអាវុធហត្ថថ្នាក់ជាតិ ដែលដឹកនាំដោយកម្លាំងរបស់ នាយឧត្តមសេនីយ៏ សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស នោះ ក៏ត្រូវបានគេឃើញសកម្មភាពថា៖ ទំនងជានូវពីក្រោយ ឫ ធ្វើជាមិនដឹងមិនឮចំពោះសកម្មភាពបទល្មើសព្រៃឈើរបស់ក្រុមមេឈ្មួញ មួយចំនួនដែលខ្លួនបានបង្ក្រាបហើយ ជាក់ស្ដែងដូចជាឈ្មួញក្នុងខេត្ត រតនគិរី នេះតែម្ដង ។តាមជំនួញដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅស្រុកយួនរបស់ក្រុមឈ្មួញយ៉ាងមមាញឹកនេះដែរ គឺបានកំពុងតែកើតឡើង មានយ៉ាងពេញបន្ទុកនៅក្នុងខេត្តរតនគីរី តែម្ដង ដែលគេសង្កេតឃើញថា៖ គឺក្រុមឈ្មួញដែលរកស៊ីបទល្មើសព្រៃឈើយ៉ាងដុះស្លែប្រចាំខេត្តរតនគីរីជើងខ្លាំង ជាច្រើននាក់បានកម្រើកចាប់ផ្ដើមបំផុសអោយចូលកាប់ព្រៃឈើក្នុងតំបន់ព្រៃហាមឃាត់ ដែនព្រៃព្រះរាជក្រឹត្យយ៉ាងអនាធិបតេយ្យបំផុត ហើយក៏គ្មានការយកចិត្តអើពើពីសំណាក់ក្រុមអាជ្ញាធរទប់ស្កាត់កាចរាចរបទល្មើសព្រៃឈើអស់នោះទាល់តែសោះមកទល់ពេលនេះ។
ជាងនេះទៅទៀត ដូចជាមេក្លោងបទល្មើសព្រៃឈើធំ ឈ្មោះ លោក វៃ ហៅអា វ៉ៃ ដែលល្បីថាជាជាអធិរាជជំនួញព្រៃឈើដ៏ធំប្រចាំខេត្តរតនគិរី នោះ ក៏កំពង់តែមានមុខដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងមមាញឹកបំផុតដឹកយកទៅលក់នៅស្រុកយួនតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ និង តាមច្រករបៀងនានាដោយគ្មានឃើញក្រុមសមត្ថកិច្ចណាចេញមុខធ្វើការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់របស់មេឈ្មួញ អា វ៉ៃ នោះទេដែលក្រៅពីតែអង្គុយចាំរាប់ក្បាលឡាន អា វ៉ៃ យកលុយចែកគ្នាតាមជាន់ថ្នាក់ គ្រប់ៗជំនាញនោះ ។បើតាមក្រុមអាជ្ញាធរបានខ្សឹបទម្លាយអោយដឹងទៀតថា៖គឺមេឈ្មួញឈើប្រណីតធំឈ្មោះ អា វ៉ៃ នេះបានរកស៊ីដឹកឈើយកទៅលក់នៅប្រទេសយួនឡើងដុះស្លែ ចាក់គ្រឹះយូរឆ្នាំមកហើយប្រចាំខេត្តរតនគិរី ដោយគ្មានសមត្ថកិច្ចបង្ក្រាបនោះទេ ដោយលោក វៃ ឫ អាវ៉ៃ ជាអ្នករៀបចំបឹតមាត់ក្រុមជំនាញអាជ្ញាធរអស់នោះតាមរបៀបរៀបចំកញ្ចប់ លុយបទល្មើសព្រៃឈើទៅអោយមន្ត្រីអស់នោះជាប្រចាំខែ ប្រចាំថ្ងៃ នឹង ការបង់ជើង ចាំបង់អោយសមត្ថកិច្ចពាក់ពន្ធ័រួចអស់ហើយ ទើបបានជាលោក វ៉ៃ ប្រកបរបររកស៊ីជំនួញបទល្មើសព្រៃឈើបានយ៉ាងរលូន រហូតមកដល់សព្វថ្ងៃនេះ ។
មន្ត្រីដែលគ្មានជំនាញប្រចាំខេត្តនេះបានលើកោះងថា៖ លោកវ៉ៃ ឫ អា វ៉ៃ បានដាក់ពញ្ជាអោយបក្ខពួក នឹង បំផុសអោយប្រជាពលរដ្ឋ ចូលព្រៃហាមឃាត់ កាប់ប្រមូលឈើគ្រប់តំបន់ដូចជាចំណុចអូរល័ក្ស ស្រុកលំផាត់ ស្រុកកូនមុំ ហើយដែលកន្លែង ស្តុបឈើឈ្មួញនេះបានលាក់ស្ដុកនៅទីតាំងនៅចំណុចឆ្វេងដៃ ចូល ភូមិកាចូន ឃុំកាចូន ស្រុកវ៉ឺនសៃ និងស្ដុកនៅ ឃ្លាំងស្តុបឈើ ក្រោយហាងកាឡាក់ស៊ីក្នុង(ក្រុងបានលុង)ជាដើម។ល។តាមការកត់សម្គាលគឺឈ្មោះ វ៉ៃ បានដឹកឈើតាមរថយន្តកូរ៉េគ្របតង់ជិត នឹង ដឹកតាមរថយន្តយីឌុបមួយចំនួនទៀតដោយដាក់ដំឡូងមីឬសណ្តែកពីលើដើម្បីបិទបាំងបំភ័នភ្នែកមហាជន។ហើយដោយធាតុការពិតគឺឈ្មួញអា វ៉ៃ បានដឹកឈើប្រណីតយកទៅលក់់នូវប្រទេសយួនបានយ៉ាងរលូនសោះ។
ព័ត៌មានពីប្រជាពលរដ្ឋ និង ឈ្មួញឈើតូចតាច និង ក្រុមអាជ្ញាធរបានរិះគន់ថា៖ ឈ្មោះវ៉ៃ បាន ដឹកជញ្ជូនឈើប្រណីតបានយ៉ាងរលូននេះ ដោយសារតែបានបង់លុយខ្មៅជូនលោកកែបកត់នាយខ័ណ្ឌរដ្ឋបាលព្រៃឈើរតនគិរី និង លោកថងសាវុនអភិបាលខេត្តរតនគិរី រាប់សឹបម៉ឺនដុល្លា១ខែៗ ដូច្នេះហើយទើបបានជាគ្មានការទប់ស្កាត់បង្ក្រាបនោះ។ ហើយបានបង្ករ បណ្តាលឲ្យផ្លូវខូចខាតផ្លូវថ្នល់ ដោយសារតែក្រុមអាជ្ញាធរខេត្តនេះជាអ្នកចេញមុខឃុបឃឹតអោយមានការដឹកជញ្ជូនផលព្រៃឈើរបស់ក្រុមឈ្មួញលើសទម្ងន់បានបង្កការរំខានដល់រដ្ឋនាំអោយខាតបង់ដល់ថវិការជាតិរាប់សឹបម៉ីនដុល្លាក្នុង១ឆ្នាំៗផងដែរដើម្បីធ្វើផ្លូវស្ពានថ្នល់ ដូចនេះជាបញ្ហាការអសមត្ថភាពរបស់មេខេត្តរតនគិរី តែម្ដងដែលក្រសួងមហាផ្ទៃ មិនត្រូវមើលរំលងពីសកម្មភាពផ្ទុយរបស់អភិបាលខេត្តរតនគិរី ថង សាវុន នោះទេ។
ដោយឡែកបើតាមក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានលើកឡើងថា៖បើអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាបអោយមានប្រសិទ្ធិភាពនោះទេព្រៃឈើព្រះរាជក្រឹត្យក្នុងខេត្តនេះអាចនឹងរងវិនាសអន្តរាយហិនហោចក្នុងពេលដ៍ខ្លីខាងមុខនេះជាក់ជាមិនខាន ដោយសារតែការអសមត្ថភាពចូលរួមដៃឃុបឃឹត ពីសំណាក់ មេខេត្ត និង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី នោះ។ប្រភពព័ត៌មានចុងក្រោយបានទទួលថា៖ដោយលោក វ៉ៃ ឫ អា វ៉ៃ បានប្ដល់នូវលាភសក្ការទំនាក់ទំនងល្អជាប្រចាំជាមួយលោក កែប កត់ នឹងនាយខណ្ឌរដ្ឋបាលព្រៃឈើ ព្រមទាំងលោកគណះអភីបាលខេត្ត រតនគិរី ថង សាវុន ផងដែរ។ ហើយក្រៅពីនោះ នូវមានក្រុមជំនាញសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនទៀតក៏បានបិទភ្នែកបិទច្រមុះដើម្បីចាំបង្កការងាយងាយស្រួលដល់ក្រុមឈ្មួញក្នុងការដឹកជញ្ជូនផលព្រៃឈើប្រណីត ខុសច្បាប់របស់ខ្លួនទៅលក់នូវស្រុកយួន យ៉ាងអនាធិបតេយ្យតាមរថយន្តយីឌុប ដោយមិនមានការទប់ស្កាត់ ពីសំណាក់ក្រុមអាជ្ញាធរនោះ។
បញ្ហានោះដែរ ក្រុមប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរដល់លោក វេង សាខុនជា រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរណាស់ដាក់ការតាមដានស៊ើបអង្កេតចាប់ជន់ប្រព្រឹត្តបទល្មើសអំពើពុករលួយ ពួកនោះយកមកផ្ដន្ទាទោសតាមច្បាប់ដើម្បីជាប្រយោជន៍ជាតិ និង បង្កើនការចំណូលចូលពន្ធជាតិ ព្រោះថា៖ករណីឃុបឃឹតជាមួយមេឈ្មួញបទល្មើសព្រៃឈើ អា វ៉ៃ របស់អភិបាលខេត្តរតនគិរីនោះគឺជាកាលួចគៃបំបាត់ពន្ធរដ្ឋយកទៅធ្វើមានបានផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនគួរអត់ឧិនអោយបានជាដាច់ខាត នឹងមិនត្រូវបណ្ដែតបណ្ដោយទៀតនោះទេ ។