Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រធានសាខាគយថ្មីខេត្តព្រះសីហនុ លោក ទុំ ណូ កំពុងបូមលុយបែបពុករលួយដើម្បីស្រង់ដើមមកវិញក្នុងការតួយកដំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ?

%e1%9f%a1ខេត្តព្រះសីហនុ ៖ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាថ្មីៗនេះបានចាត់តាំងលោក ទុំ ណូ ជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ ដើម្បីអ្វីដែលគេហៅថាពង្រឹងប្រសិទ្ធភាពប្រព័ន្ធឲ្យមានកំណើនប្រសើរជាងមុននោះ លុបបំបាត់អំពើពុករលួយ។

តែថ្មីៗនេះមន្ត្រីស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅក្រុងព្រះសីហនុដែរនោះបានបង្ហើបឲ្យដឹងថា គេសង្កេតឃើញ ទំនិញគេចពន្ធរបស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងច្រើនជាងមុនទៅទៀត ហើយមានការបន្តការចាត់តាំងមន្ត្រីថ្នាក់ក្រោមឲ្យប្រមូលលុយគ្មានវិក្កយប័ត្រ ពីឈ្មួញនាំទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ា សូ ជុងហួ នេះមិនគិតពីផែឯកជនតូចៗនោះផង។ ដែលសុទ្ធតែជាប្រភពចំណូលខ្មៅពីការកេងប្រវ័ញ្ចន៏យកថវិការរដ្ឋចែកគ្នាច្រកហោប៉ៅស្រង់ដើមការតួយកមុខប្រធានសាខាគយខេត្តព្រះសីហនុ ។

ជ្រកក្រោមលេសគោលនយោបាយកំណែទម្រង់ បានក្លាយជាការប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កំពុងកើតមានជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួនឆក់ឱកាសចាយលុយមិនញញើត ក្នុងការរត់ការជ្រែ ឬដេញថ្លៃ ឡើងកាន់តំណែងល្អៗបានដោយស្រួល ដូចយ៉ាងលោក ទុំ ណូ អតីតប្រធាន សាខាគយខេត្តប៉ៃលិនដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ហើយដែលធ្លាប់សាងកំហុសយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការធ្វើឲ្យបាត់ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យ បែរជាត្រូវបានតែងតាំង ជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ ទៅវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញស្ថាប័នគយ ។

ដោយសារតែភ្លើងខៀវរបស់ លោក ទុំ ណូ ទំនិញនាំចូលដែលត្រូវបង់ពន្ធខ្ពស់ បង់ពន្ធជាប្រភេទទំនិញចម្រុះ ឬគ្រឿងបន្លាស់ទៅវិញ ហើយបង់ត្រឹមតែ ៣០ទៅ៤០ ភាគរយដែលនាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ រាប់សិបម៉ឺនដុល្លារ ក្នុងមួយខែៗ តែប្រាក់ទាំងនោះបានធ្លាក់ចូលហោប៉ៅលោក ទុំ ណូ និងបក្ខពួកកូនចៅគាត់ ។ គួររំលឹកថា ក្នុងអំឡុងពេលដែល លោក ទុំ ណូ កាន់តំណែងជា ប្រធានសាខាគយ ខេត្តប៉ៃលិន ក្រុមឈ្មួញមានឱកាសពេញលេញក្នុងការ ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់ខេត្តប៉ៃលិន ដោយរលូន លោក ទុំ ណូ ក្នុងនាមជាប្រធានសាខាគយ ខេត្តប៉ៃលិន បានចាត់តាំងឲ្យមន្ត្រីស្និទ្ធក្រោមឱវាទប្រមូលលុយពីឈ្មួញដោយមិនខ្វល់ ពីការកែទម្រង់អ្វីនោះឡើយ។សូមបញ្ជាក់ថា លោក ទុំ ណូ អតីតប្រធាន សាខាគយ ខេត្តប៉ៃលិនដែលសម្បូររឿងអាស្រូវ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ ត្រូវបានលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយដ្ឋាន គយនិងរដ្ឋាករ កម្ពុជា តំណាងឲ្យ លោក គុណ ញឹម បានធ្វើជាអធិបតី ប្រកាសតែងតាំងជាប្រធានសាខាគយខេត្តព្រះសីហនុ ហើយលោក យ៉ឹក យូ ប្រធានសាខាគយ ខេត្តព្រះសីហនុ បានប្តូរទៅជាប្រធាន សាខាគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសលោក គិន លី ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ។

ប្រភពមិនច្បាស់ការបង្ហើបថា លោកមេគយកូនកាត់ ទុំ ណូ ចាយលុយតូយកប៉ុស្តិ៍ខ្លាញ់នេះប្រដេញគ្នារហូតដល់កន្លះលានដុល្លារ។ពាក់ព័ន្ធពត៌មានខាងលើសារព័ត៌មានយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការដើម្បីឲ្យព័ត៌មានកាន់តែសុក្រិត្យ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.