Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកដោយមានឈ្មោះ ជ័យ ជាមេកាដឹកជញ្ជូនឈើ។

ខេត្តស្ទឹងត្រែង៖ ប្រភពពីប្រជាសហគមន៍ក្នុងឃុំ ស្រែគរ បានឲ្យដឹងថា មានរថយន្តបង្កុងនិងរថយន្តយីឌុបជាច្រើនគ្រឿងក្នុងមួយថ្ងៃ ៗ ដឹក ឈើចេញ ពីតំបន់ក្រៅបាតអាងចូល ទៅក្នុងតំបន់ បាតអាងរួចទើប ដឹកចេញពីតំបន់ បាតអាងទៅកាន់ បណ្តាខេត្តនានាយ៉ាង រលូនព្រោះមានការ ឃុបឃិតជាមួយសមត្ថកិច្ចជាច្រើនស្ថាប័ន។

ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថាមានមនុស្សម្នាក់ឈ្មោះជ័យជាអ្នករត់ការបើកផ្លូវឲ្យរថយន្តធំៗដឹកឈើ ចេញ ពីតំបន់ បាតអាងទំនប់ វារីអគ្គិសនីសេសានក្រោម២ ទៅកាន់បណ្តាខេត្តផ្សេងៗក្នុង នោះក៏មានការដឹកឈើចេញទៅ ស្រុកតាមច្រក របៀងជាច្រើនកន្លែងក្នុងខេត្តស្វាយរៀងផង ដែរ។ជាក់ស្តែងថ្មីៗនេះសមត្ថកិច្ចចម្រុះឆែកឆេរទីតាំងស្តុកឈើរបស់ឈ្មួញ នៅក្នុងស្រុករមាសហែកនិងស្រុករំដួលខេត្តស្វាយរៀងហើយរកឃើញខុសច្បាប់ឈើរាប់រយម៉ែត្រគូបប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសេសានខេត្តស្ទឹងត្រែងបានឲ្យដឹងថាបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ខាងក្រៅបាតអាងទំនប់វារីអគ្គិសនី សេសានក្រោម២កំពុងកើតឡើង យ៉ាងរាលដាលដោយសារក្រុមឈ្មួញ ប្រើប្រាស់អាជ្ញាប័ណ្ណ ក្រុមហ៊ុនសំអាត បាត អាងធ្វើឲ្យឈើខុសច្បាប់ក្លាយជាឈើស្របច្បាប់។ប្រជាសហគមន៍ក្នុងឃុំស្រែគរស្រុកសេសានបានឲ្យដឹងថាអាជ្ញាធរខេត្តស្ទឹងត្រែងមន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រីបរិស្ថាននិង សមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត មិនត្រួតពិនិត្យឈើខុសច្បាប់ដែលឈ្មួញដឹក ចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២នោះទេ។ ផ្ទុយទៅវិញពួកគេឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍ យ៉ាងសុខស្រួល។

សកម្មជនព្រៃឈើក្នុង ខេត្តស្ទឹងត្រែងនិងមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានឲ្យដឹងថាឈើក្នុងផ្ទៃអាងទំនប់ វារីអគ្គិសនី សេសានក្រោម២ត្រូវបំផ្លាញអស់ ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥ ព្រោះឈ្មួញកាប់ដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុក។ចំណែកឈើដែលឈ្មួញដឹកចេញបច្ចុប្បន្នគឺជាឈើដែលគេកាប់នៅក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីហើយជ្រកនៅក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតបាតអាងយ៉ាងរលូនព្រោះមានមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយមួយចំនួនជួយបិទបាំង។ ក្រសួងនិងស្ថាប័នពាក់ព័ន្ធជាពិសេសលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនគួរបណ្តែតបណ្តោយ តទៅទៀតទេព្រោះព្រៃឈើ ក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងតែប្រឈមបាត់បង់រលាយហិនហោចអស់ហើយ ៕

img_2086

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.