Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧកញ៉ា ហ៊ុន ជា ក្មួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មេឈ្មួញឈើរកស៊ីបទល្មើសឈើប្រណិតនៅខេត្តមណ្ឌលគិរី?

ខេត្តមណ្ឌលគិរី៖ ក្រៅពីដឹកតាមរថយន្តឡង់គ្រីស័រ និងរថយន្តយីឌុបយកទៅលក់ នៅប្រទេសវៀតណាម លោកឧកញ៉ាហ៊ុនជាប្រើកម្លាំងមេការជាច្រើននាក់ ចុះប្រមូលទិញឈើគ្រប់ ច្រកល្ហកក្នុងខេត្តមណ្ឌលគិរី។

ជាក់ស្ដែងខណៈសារពត៌មានយើងចុះទៅកាន់ ស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី បានជួបជាមួយក្រុមប្រជាពលរដ្ឋជនជាតិភាគតិច ដែលជាអ្នករកស៊ីដឹកឈើចាប់ពីចំណុចមេម៉ង់ ចុងផ្លាស់រហូតមកដល់ចំណុចស្រែអ៊ី គឺក្រុមម៉ូតូដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ទាំងអស់យកទៅលក់គរទុកនៅ ក្នុងឃ្លាំងឲ្យមេការ របស់លោកឧកញ៉ា ហ៊ុន ជា។

ក្រុមអ្នករកស៊ីដឹកឈើតាមម៉ូតូ ប្រមាណ៣០គ្រឿងនិយាយថា ពួកគាត់រកស៊ីដឹកឈើពិបាកលក់បានថ្លៃ ដោយហេតុថាឈ្មួញមានតែមេការ របស់លោកឧកញ៉ាហ៊ុនជាប៉ុន្មាននាក់ប៉ុណ្ណោះ ជាអ្នកកំណត់តម្លៃទីផ្សារនៅលើ តែបរបូរមាត់របស់ពួកគេ។ ប្រជាពលរដ្ឋបន្តថាក្នុងមួយថ្ងៃម៉ូតូ១គ្រឿងអាចធ្វើដំណីរដឹកជញ្ជូនឈើបាន៤ជើងសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចមេម៉ង់រហូតដល់ចំណុចស្រែអ៊ីនេះ គឺចាប់ពីម៉ោង០៦ល្ងាចដល់ទល់ភ្លឺជារៀងរាល់ថ្ងៃមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។

ក្រុមម៉ូតូដែលដឹកជញ្ជូនឈើនេះបានធ្វើការអះអាងថា ឈើដែលពួកគាត់ដឹកឲ្យនេះគឺពួកគាត់គ្រប់គ្នាយក ទៅលក់ឲ្យលោកឧកញ៉ាហ៊ុនជាដោយអ្នកខ្លះបានកម្រៃក្នុង១ជើង២០ម៉ឺនរៀល និងអ្នកខ្លះទៀតក៏បានចេញប្រមូលឈើពីពលរដ្ឋអ្នកកាប់ព្រៃផ្ទាល់ នៅក្នុងព្រៃក្នុងមួយកំណាត់តម្លៃ២ម៉ឺន៥ពាន់រៀល។ប្រសិនដឹកយកទៅលក់ដល់ឃ្លាំងរបស់លោកឧកញ៉ា ហ៊ុន ជា បានតម្លៃក្នុងមួយកំណាត់៤ម៉ឺនរៀល ។ក្រុមម៉ូតូដឹកជញ្ជូនឈើយកទៅលក់អោយលោកឧកញ៉ាហ៊ុនជាផាត់ចំណាយប្រេងសាំងបាយទឹក គឺសល់បានពី១0ម៉ឺនរៀលទៅ២០ម៉ឺនរៀលក្នុង១ថ្ងៃ។

ការអះអាងរបស់ក្រុមម៉ូតូដឹកជញ្ជូនឈើគឺមិនទាន់គិតពីរថយន្តឡង់គ្រីស័រដឹកឈើ លោកឧកញ៉ា ហ៊ុន ជា ដែលគេអះអាងថាកំពុងនៅពី ក្រោយខ្នងឲ្យប្រជាពលរដ្ឋ កាប់បំផ្លាញព្រៃឈើយ៉ាងសកម្មនោះ ។ ជុំវិញព័ត៌មានខាងលើ មេការរបស់លោកឧកញ៉ាហ៊ុន ជាម្នាក់បានអះអាងថាឈើទាំងអស់ គឺមិនទាន់ធ្វើការនាំចេញទៅនៅឡើយទេ។ ព្រោះនៅចំណុចព្រំដែនច្រកចេញឈើនោះខណៈកម្លាំង កងវិស្វកម្មកំពុងឈូសឆាយដីធ្វើផ្លូវ។ អង្គភាពសារព័ត៌មានយើង ស្នើសុំលោកឧកញ៉ាហ៊ុន ជា មេត្តាបកស្រាយបំភ្លឺ ដើម្បីឆ្លើយតបមហាជនដែលកំពុងរិះគន់ និងស្វាគមន៍រាល់ការបកស្រាយ៕

2016-11-20-04

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.