Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជំនួញបទល្មើសឈើប្រណិតនៅខេត្តរតនគិរីកើតឡើងពេញបន្ទុក ដោយមិនមានការទប់ស្កាត់ពីមន្រ្តីជំនាញឡើយ។

ខេត្តរតនគិរី៖ តាមប្រភពពីមន្ត្រី និងប្រជាពលរដ្ឋនៅតាមបណ្តោយដងផ្លូវជាតិ លេខ៧៨ពីក្រុងបានលុង ទៅច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ លេថាញ់នៅរសៀលថ្ងៃ៨ខែកុម្ភៈ២០១៧នេះ មានរថយន្តដឹកបទល្មើសឈើប្រភេទសាំងយ៉ុង យ៉ាងតិច៧គ្រឿងបានចរាចរឆ្លងកាត់តាមច្រកនេះទៅប្រទេសវៀតណាម។

ដែលករណីបទល្មើសខាងលើនេះគឺមន្ត្រីជំនាញដូចជាៈកសិកម្មខេត្ត រដ្ឋបាលព្រៃឈើ នគបាលនិងកងកំលាំងប្រដាប់អាវុធ ជាពិសេសប្រធានគណៈបញ្ជាការឯកភាព ខេត្ត~ក្រុង~ស្រុក ជាអ្នកបើកដៃហើយ ទើបអស់លោកដែលជាមន្ត្រីស្នូលរបស់រដ្ឋទាំងនោះមិនធ្វើការបង្ក្រាបសោះ។ជាពិសេស មន្ត្រីជំនាញទាំងនេះអាចប្រព្រឹត្តអំពើពុករលួយទទួល់យកសំណែនយ៉ាងត្រជាក់កាយសប្បាយចិត្តពីក្រុមអ្នកជំនួញបទល្មើសទាំងនោះហើយមើលទៅ?។

គួររំលឹកថាៈ ប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី សម្តេចធ្លាប់បានស្តីបន្ទោសដោយលើកឡើងហើយថា “អាហ្នឹងវាដឹកនិងឡាន ម៉េចក៍នាំគ្នាមើលមិនឃើញ …..”។យ៉ាងណាប្រសាសន៍ របស់ សម្តេចប្រមុខរដ្ឋត្រូវបានក្រុមអជ្ញាធរ និង មន្ត្រីជំនាញ រួមទាំងកង់កំលាំងយកជន់ឈ្លីយ៉ាងគគ្លើន មិនខ្លបខ្លាច យកត្រចៀកស្តាប់ និងអនុវត្តនៅការដាក់ចេញនេះអោយមានប្រសិទ្ធិភាពឡើយ ?តើចំណុចនេះរដ្ឋមន្ត្រីក្រសួងពាក់ពន្ធ ជាពិសេសគណៈកម្មការដែលត្រូវបានសម្តេចប្រមុខរដ្ឋចាត់តាំងនោះនិងមានវិធានការយ៉ាងណា?ឫដៀលតែខ្នូច ដូចតែគ្នា? ។

តែយ៉ាងណាថ្មីៗនេះ ឯកឧត្តម លី ធុជ រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសតំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចនាយកចុះជួយខេត្តរតនគិរីបានលើកក្នុងអង្គប្រជុំធំនៅសាលប្រជុំខេត្តរតនគិរីថា៖ “បញ្ហាព្រៃឈើល្មមឆ្អែតឆ្អន់ហើយសូមគិតដល់ជាតិ ប្រជាជននិងកូនចៅជំនាន់ក្រោយៗផង!”។

ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦និងទិសដៅអនុវត្តការងារឆ្នាំ២០១៧ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ទៅកាន់អង្គសន្និបាតទាំងមូលថា៖បញ្ហាបទល្មើសព្រៃឈើនៅតែជាបញ្ហាប្រឈមគួរអោយព្រួយបារម្មណ៍ដែលមួយរយៈពេលចុងក្រោយថ្មីៗនេះមានសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ជាច្រើន ចេញពីចំណុចស្រុកលំផាត់ និងស្រុកអណ្តូងមាស ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាវឡេថាញ់ហាក់បីដូចជាមិនមានការបង្ក្រាបពីកងកម្លាំងប្រដាប់អាវុធឬអង្គភាពជំនាញ ឬពីអាជ្ញាធរមូលដ្ឋានឡើយ ហើយត្រូវបានអ្នកសារព័ត៌មានថតរូបភាព និងវីដេអូ យកមកចុះផ្សាយជាបន្តបន្ទាប់ជាពិសេសគឺការជាប់ពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ច មន្ត្រីរាជការ ដែលជាអ្នកប្រព្រឹត្តិល្មើសផ្ទាល់និងប្រយោលលើករណីបទល្មើសព្រៃឈើនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា វាគួរតែល្មមឆ្អែតឆ្អន់ហើយ ចង់មានចង់បានដល់ណាទៀត អាណិតដល់ជាតិ ប្រជាជន និងអ្នកជំនាន់ក្រោយៗផង ព្រោះវាជាសម្បត្តិធម្មជាតិ ជាកេរ្តិ៍ដំណែលដែលដូនតា និងបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ ដូច្នេះយើងត្រូវមានកាតព្វកិច្ចថែររក្សាអោយបានគង់វង្ស និងស្ថិតស្ថេរចីរកាល មិនគួរដើម្បីតែប្រយោជន៍បុគ្គល និងបក្ខពួក នាំគ្នាកាប់បំផ្លាញយ៉ាងដូច្នេះទេ ។

គួររំលឹកផងដែរថា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជលោកតែងតែយកចិត្តទុកដាក់ចំពោះបេសកកម្មរបស់បងប្អូនអ្នកសារព័ត៌មានខ្លាំងណាស់ ជាមួយនឹងការអោយតម្លៃចំពោះការចូលរួមចំណែកធ្វើកំណែទម្រង់ស៊ីជម្រៅនិងដាច់ខាតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តន៍កម្មវិធីជាតិ និងយុទ្ធសាស្ត្រចតុកោណ ដែលមានអភិបាលកិច្ចល្អមូលដ្ឋានជាស្នូលចតុកោណដ៏សំខាន់បំផុត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី តែងតែចាត់ទុកអ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងការពិតសង្គម និងជាក្រុមដែលសរសេររបាយការណ៍ពិតឥតលម្អៀងជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយផ្ទាល់។ក្នុងនាមគណបក្សប្រជាជនជាគណបក្សកាន់អំណាចមិនចង់អោយគណបក្សប្រឆាំងគេចោទប្រកាន់មកលើយើងថាបើកដៃអោយឈ្មួញកាប់បំផ្លាញព្រៃឈើឡើយដែលជាការកេងចំណេញផ្នែកនយោបាយទៅវិញ។

ដោយឡែកខណៈឱកាសនោះដែរ លោក ថង សាវុន ចៅហ្វាយខេត្តរតនគិរី ក៏បានចូលរួមយោបល់ទៅកាន់មន្ត្រីរាជការក្នុងខេត្តថា ខេត្តរតនគិរីឥឡូវមានការអភិវឌ្ឍន៍ច្រើនដោយសារមានការខិតខំប្រឹងប្រែងពីសំណាក់មន្ត្រីយើងទាំងអស់គ្នា ជាពិសេស វត្តមាន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ នៅលើទឹកដីខេត្តរតនគិរី ដែល ឯកឧត្តមតែងតែចុះជាប់ជាមួយពលរដ្ឋនៅមូលដ្ឋាន និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនិង ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាពិសេសបងប្អូនជនជាតិដើមភាគតិច។

លោក ថង សាវុន បានបន្តថា ទន្ទឹមនឹងការរីកចម្រើន ក៏មានចំណុចខ្វះខាតមួយចំនួនផងដែរ ដូចជាមានមន្ត្រីខ្លះអត់មកធ្វើការបែរជាថាអត់ការងារធ្វើនិងមានមន្ត្រីខ្លះហៅមកប្រជុំអត់មកប្រជុំទេនិងមន្ត្រីខ្លះទៀតដើរតែជាមួយក្រុមពួកឆ្លុះកង្កែបហើយយកដើមចៅហ្វាយខេត្តទៅនិយាយលេងអញ្ចឹងទៅ!ដែលមន្ត្រីប្រភេទហ្នឹងប្រហែលជាត្រូវដាក់បញ្ចូលទៅក្នុង Black List ហើយ។

ពាក់ព័ន្ធជាមួយការលើកឡើងរបស់ លោក ថង សាវុន នៅក្នុងពិធីបើកអង្គសន្និបាតនេះ បានឆ្លុះបញ្ចាំងពីភាពកម្សោយនិងអសមត្ថភាពក្នុងការដឹកនាំ ដែលបានស្តីបន្ទោសទៅកូនចៅខ្លួនឯង ហើយដណ្តើមយកត្រូវតែម្នាក់ឯងវាមិនខុសអីពីពាក្យចាស់និយាយថា ស្តោះលើទ្រូងឯងទេ កូនវាមិនកើតក៏មកពីម៉ែឪដែរ បើថ្នាក់ដឹកនាំល្អ មន្ត្រីក្រោមឱវាទក៏ល្អដែរ៕

img_2934

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.