Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បីថា៖ កូនចៅលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ទារលុយពីស្រ្តីរកស៊ីផ្លូវភេទម្នាក់ ៥០ដុល្លារជាថ្នូរនឹងការដោះលែងមកវិញ?

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទម្នាក់បានរត់ធ្លាក់ទឹកទន្លេលង់ស្លាប់ខណៈក្រុមសន្តិសុខអាជ្ញាធរខណ្ឌដូនពេញបាន ដេញបង្រ្កាបស្រ្តីរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំកាលយប់ថ្ងៃទី១ ខែ មករាឆ្នាំ២០១៧នេះ។ ភ្លាមៗនោះក៏មាន ការចោទប្រកាន់ថាអាជ្ញាធរខណ្ឌដូនពេញបានទារលុយពី ស្ត្រីរកស៊ីផ្លូវភេទទាំងនោះក្នុងម្នាក់ៗ ៥០ដុល្លារជាថ្នូរនឹងការដោះលែងមកវិញ ក្រោយពីពួកគេត្រូវបានចាប់ឃុំខ្លួនអស់រយះពេលមួយយប់រួចមក។

នាយិការអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថាចំណាត់ ការរបស់អាជ្ញាធរនេះជាទង្វើមិនត្រឹមត្រូវ ដោយថាស្ត្រីទាំងនោះមានសិទ្ធិនៅទីសាធារណៈ។ លោកស្រីបន្តថា បើទោះជារៀបចំសណ្តាប់ធ្នាប់ ក៏មិនចាំបាច់ដេញចាប់ឲ្យរត់ស្លន់ស្លោនោះទេ ហើយ សកម្មភាពដេញតាមចាប់បែបនេះ គឺមិនដើរតួជាអ្នកការពារទៅលើជីវភាពឬក៏សិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទេ។ វាខុសឆ្គងទៅនឹងការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជ រដ្ឋាភិបាលទៀត។

លោកស្រីបន្តថា៖ «ខ្ញុំបន្ទោសប៉ូលីសវិញ។ ប៉ូលីសមិនគួរធ្វើបែបហ្នឹងដើម្បីឲ្យមនុស្សប្រើលុយ ទេ។ ប៉ូលីសត្រូវមានតួនាទីការពារសុវត្ថិភាព ហើយសំរាប់លុយ៥០ដុល្លារសំរាប់ស្ត្រីគឺច្រើនណាស់ អញ្ចឹងយើងគិតថាវាជាការអនុវត្តមិនល្អ។ សូកលុយ ពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយគឺ ពិចារណារឿងនេះដែរ។ ម្នាក់ទៀតដែលគាត់សុខចិត្តស្លាប់ ប្តូរនឹងជីវិតរបស់គាត់ គឺអយុត្តិធម៌ទាំងស្រុង»។

តាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ TVFB News បានសំភាសន៍ក្រុមស្ត្រីរកស៊ីផ្លូវភេទ នៅម្តុំវត្តភ្នំ ដែលទើបតែត្រូវបានដោះលែង បន្ទាប់ពីនាងបានបង់ លុយចំនួន៥០ដុល្លារទៅមន្ត្រី សាលាខណ្ឌដូនពេញជាថ្នូរនឹងការមិនបញ្ជូនបន្តទៅខាង មន្ទីរសង្គមកិច្ចរាជធានីដើម្បីយកទៅឃុំ ខ្លួននៅមណ្ឌលកែប្រែព្រៃស្ពឺ។ ក្នុងវីដេអូដដែលឲ្យដឹងពីករណីមួយទៀតថា អជ្ញាធរខណ្ឌដូនពេញបានដេញចាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់ផ្សេងទៀត ឈ្មោះស្រី ម៉ៅ រហូតធ្លាក់ទឹកទន្លេបាត់ខ្លួន។

ព័ត៌មានចុងក្រោយពីវេបសាយដដែលឲ្យដឹងទៀតថា ស្ត្រីរកស៊ីផ្លូវភេទដែលអាជ្ញាធរខណ្ឌដូនពេញ ដេញចាប់រហូតធ្លាក់ទឹកទន្លេបានស្លាប់ហើយ ហើយសពអណ្តែតនៅក្រោមស្ពានច្បារអំពៅ។

2017-01-03-07 2017-01-03-06

 

 

 

អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ មិនអាចទាក់ទងតាមទូរស័ព្ទដើម្បីបំភ្លឺពីការចោទ ប្រកាន់នេះបានទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.