Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រធានសាខាគយរាជធានីភ្នំពេញ លោក ភេ សុមុនី ល្បីល្បាញ ក្នុងការរៀបចំបក្សពូកខ្លួនជាក្រុមៗឲ្យដើរយកលុយពីតាមបណ្តាឃ្លាំងស្តុកទំនិញនិងពីឈ្មួញ?

ភ្នំពេញ៖ តាមសេចក្តីរាយការណ៏តាមប្រភពផ្សេងៗបានអោយដឹងថា ៖ លោក ភេ សុមុនី បានរៀបចំបក្ខពួករបស់ខ្លួនជាក្រុមៗឲ្យដើរយកលុយពីតាមបណ្តាឃ្លាំងស្តុកទំនិញនិងពីឈ្មួញដែលនាំចូលចែកចាយទំនិញ ក្នុងរាជធានីភ្នំពេញតាមអំពើចិត្ត បើទោះបីទំនិញទាំងនោះនាំចូលមានបង់ពន្ធត្រឹមត្រូវយ៉ាងណាក៏ដោយក៏គេចមិនផុតពីបង់លុយដែរ?។

ប្រសិនបើឈ្មួញណាហ៊ានតវ៉ា គេទាមទារត្រួតពិនិត្យឯកសារ ឬទាមទាររើទំនិញដើម្បីត្រួតពិនិត្យឡើងវិញជាមិនខាន ព្រោះគេមានអំណាចយ៉ាងធំធេង ក្នុងការគំរាមលើឈ្មួញ។ ហេតុនេះ ហើយទើបក្រុមឈ្មួញដែលមិនចង់ប្រឈមមុខជាមួយមន្ត្រីគយជាកូនចៅលោក ភេ សុមុនី ក៏បង្ខំចិត្តបង់លុយតាមការទាមទាររបស់មន្ត្រីគយទាំងនោះ រួចហើយក៏ទម្លាយឲ្យអ្នកសារព័ត៌មានបានដឹងឮជាសាធារណៈ។

ប្រភពពីមន្តី្រគយតូចតាច ដែលបម្រើការងារនៅក្នុងស្ថាប័នសាខាគយរាជធានីភ្នំពេញបានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះលោក ភេ សុមុនី ប្រធានសាខាគយនិងរដ្ឋាករសាខារាជធានីភ្នំពេញ កំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រមូលលុយ តាមរបៀបពុក រលួយដោយគ្មាន ញញើតអ្វីទាំងអស់ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ គួរស៊ើបអង្កេតទៅលើទង្វើរបស់លោក ភេ សមុនី ខ្លះផង ។ ប្រភពបានឲ្យដឹង ទៀតថា ការដែលលោក ភេ សុមុនី ហ៊ានធ្វើអ្វីតាមអំពើចិត្ត ជាពិសេសការគាបយកលុយពីឈ្មួញម្ចាស់ឃ្លាំងស្តុកទំនិញ និងពីឈ្មួញនាំចូលចែកចាយទំនិញលើទីផ្សារ គឺដោយសារ អាងមានខ្នងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាបង្អែកដ៏រឹង មាំរបស់ខ្លួន។ ហេតុនេះហើយទើបលោក ភេ សុមុនី ប្រធានសាខាគយរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត និងបើកដៃឲ្យកូនចៅគ្រប់បណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ សង្កត់កឈ្មួញតាមអំពើចិត្តទៀតផង។

ប្រភពខ្លះបានឲ្យដឹងថា លោក ភេ សុមុនី បានចាត់តាំងកូនចៅមួយក្រុមឲ្យចាំជំរិត យកលុយពីក្រុមហ៊ុនរថយន្តក្រុងនាំទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ពីស្រុកសៀមនិងពីស្រុកយួនចូលមករាជធានីភ្នំពេញតាមអំពើចិត្ត ហើយឈ្មួញទាំងនោះមិនហ៊ានតវ៉ាជាមួយកូន ចៅលោកប្រធានសាខាគយរាជធានីភ្នំពេញឡើយ។ តាមរយៈទង្វើដូចរៀបរាប់ខាងលើនេះលោក ភេ សុមុនី និងបក្ខពួកអាចប្រមូលលុយតាមរបៀបពុករលួយក្នុងមួយខែៗ បានយ៉ាង ច្រើនសន្ធឹកសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថគួរពិនិត្យទង្វើមិន ប្រក្រតីរបស់លោក ភេ សុមុនី ប្រធានសាខាគយរាជធានីភ្នំពេញ ជាបន្ទាន់ព្រោះការដែល លោក ភេ សុមុនី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺ ដោយសារអាងមានខ្នងលោក គុណ ញឹម អគ្គនាយកគយជាបង្អែក ៕

13900229_1101806876567024_852096447452804805_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.