Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​បែកធ្លាយ​ទំនាស់​ផលប្រយោជន៍​ផ្ទៃក្នុង​ច្រកទ្វារ​ព្រំដែន​បាវិត​ជះ​ក្លិនស្អុយ​ដល់​អ្នកសារព័ត៌មាន

ស្វាយរៀង ៖ គេពុំដឹងថានៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ព្រំឌុច បូរ៉ានឿន តំណាងឲ្យនាយកដ្ឋាននគបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះទៅត្រួតពិនិត្យ និងប្រជុំដោះស្រាយករណីរៀបចំរចនាសម្ពន្ធ័ការងាររបស់ថ្នាក់ដឹកនាំមន្ត្រីនគបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងការបែកធ្លាយដល់អ្នកសារព័ត៌មាននោះយ៉ាងណាទេមកទល់ថ្ញៃនេះ។

ជុំវិញរឿងចោទថា លោក គន្ធា សីហា អនុប្រធានច្រកទ្វាព្រំដែនអន្តរជាតិបាវិតទើបឡើងតំណែងថ្មី ធ្វើភ្លៀងផ្គរប្រមូលប្រាក់ពីឈ្មួញនាំចេញនាំចូលគេចពន្ធឬបង់ពន្ធមិនគ្រប់ដែលឈ្មួញបង្កប់ទំនិញចូលមកពីប្រទេសវៀតណាមតាមរថយន្តក្រុង និងយកលុយពីម្ចាស់រថយន្តកុងតឺន័រ ធ្វើឲ្យផ្ទុះជម្លោះជាមួយក្រុមឈ្មួញ និងមន្ត្រីចាស់ៗនៅច្រកទ្វាព្រំដែនអន្តរជាតិបាវិតរហូតបែកធ្លាយរឿងមកក្រៅនោះវាជាការពឹតណាស់ដែលរឿងរ៉ាវកើតឡើងនូវច្រកទ្វារមួយនេះដែលមិនអាចបិទបាំងបាន ។

ករណីបែកធ្លាយបានបន្តទៀតថា ការចុះផ្សាយរបស់អ្នកសាព័ត៌មានកន្លងមកចោទថា លោក គន្ធាសីហា ក្មួយលោក ខាត់ សារ៉ាត់ ជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រើអំណាចប្រមូលលុយពីឈ្មួញនាំចេញនាំចូលទំនិញគេចពន្ធ ពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងយកលុយពីម្ចាស់កុងតឺន័ររហូតបែកធ្លាយ បញ្ហាផ្ទុះជាជម្លោះផ្ទៃក្នុងជុំវិញការបែងចែកលាភសក្ការះដែលគួរតែមានការស៊ើបអង្កេតផងដែរទៅលើលោក ខាត់ សារ៉ាត់ ដែលជាប្រធាននគរបាលអន្តោប្រវេស្តន៏។

មិនតែប៉ុណ្ណោះ មន្ត្រីបានលើកឡើងថា៖លោក ខាត់ សារ៉ាត់ ព្រោះតែចង់ក្ដោបយកបទល្មើសលាភសក្ការះអោយមូលក្នុងដៃខ្លួននោះក៏បានប្រើអំណាចតែងតាំងក្មួយរបស់ខ្លួនដែលគ្មានជំនាញការងារច្បាស់លាស់នោះអោយឡើងឋានះដល់ទៅអនុប្រធានដែលខណះមន្ត្រីបំរើការងារក្នុងច្រកទ្វារនេះបំរើការងារទីនេះតាំងពីសក់ខ្មៅរហូតសក់សមានជំនាញពឹតប្រាកដនោះបែជាអង្គុយអានកាសែតទៅវិញ។

ផ្ទុយទៅវិញ គេពុំដឹងថា តើលោកឧត្តមសេនីទោ ព្រុំ ឌុចបូរានឿន ដែលមានតួនាទីជាអធិការកិច្ចចុះទៅអង្កេតរឿងពុករលួយរបស់ឈ្មោះ គន្ធា សីហា និង នាយអន្តោប្រវេស្តន៏ ខាត់ សារាត់ពូនិងក្មួយប្រព្រឹត្តអំពើពុករលួយនៅច្រកទ្វារអន្តរះជាតិព្រុំដែនបាវ៉ិតនោះទៅជាយ៉ាងណាបានជាសូន្យឈឹងមកទល់ពេលនេះ។សង្ស័យខ្លាចអំណាចនូវពីក្រោយលោក ខាត់ សារាត់ ឫបុគ្គល ខាត់ សារាត់ ធ្វើអោយគាត់ងងឹតមុខដឹង។នូវមានព័ត៌មានពឹស្តារអាស្រូវថែមទៀតដែលក្រុមមន្ត្រីច្រកទ្វារនឹងទម្លាយពីរឿងអាស្រូវនឹងរឿងលាមក់ដែលលោក គន្ធា សីហា បង្ខំជម្រឹតទារលុយពីអក្នជំងឺកាសែតឆ្លងដែនអោយបង់លុយក្បាលឡានក្រុងទៅអោយខ្លួន ៕

Wat-Khat-sarat-286x210

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.