Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បីថា៖ លោកឧកញ៉ា ហ៊ុន ជា សម្រុកដឹកជញ្ជូនឈើ ចេញទៅវៀតណាមតាមច្រក ទ្វារអន្តរជាតិអូរយ៉ាដាវដោយមិនរំខានសមត្ថកិច្ចរបស់លោក អ៊ី ចំរើនមេច្រកទ្វារឡើយ!

ខេត្តរតនគិរី៖ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវក៏បានឲ្យដឹងដែរថា ឈ្មួញធំៗដួចជាឧកញ៉ាហ៊ុន ជា ក៏សម្រុកដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងពេញបន្ទុកដែរដោយពុំមានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធហ៊ានប៉ះពាល់ ។ ដោយសារតែ បទល្មើសដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវនិងច្រករបៀងក្បែរៗនោះកើតឡើងយ៉ាងអនាធិបតេយ្យទើបបទល្មើស កាប់ឈើក្នុងស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអណ្ដូងមាស ស្រុកតាវែង និងស្រុកអូរយ៉ាដាវ កំពុងរាលដាលយ៉ាងពេញបន្ទុក។ ចំណែក លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី មិនយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជារបស់លោក ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើប្រណីតទៅស្រុកយួននោះទេ ហើយបែរជារក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យបទល្មើសនៅតែរាលដាលដដែល ។

លោក អ៊ី ចំរើន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី កំពុងល្បីល្បាញខាងឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដោយសារតែមានការបើកដៃពីលោក អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ទើបឈ្មួញអាចដឹកជញ្ជូនឈើតាមរថយន្តកាមរីបាឡែន កាមរីឆ្លាម ធុនដ្រា និងរថយន្តសាំយ៉ុងជាដើម ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេង។ ហេតុនេះហើយទើបមានការរិះគន់ចំៗថាលោក អ៊ី ចំរើន ចូលកាន់តំណែងជាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជំនួសលោក ឡុង រុក្ខា មិនបានប៉ុន្មានថ្ងៃផងក៏ចាប់ផ្ដើមឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនស្រេចតែអំពើចិត្ត។

សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកអូរយ៉ាដាវ បានឲ្យដឹងថា បច្ចុប្បន្នមិនមែនតែនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះទេ ដែលឈ្មួញកំពុងសម្រុកដឹកឈើប្រណីតចេញទៅស្រុកយួនយ៉ាងរលូនដោយគ្មានការទប់ស្កាត់ គឺនៅច្រករបៀងភូមិភិ ច្រករបៀងភូមិឡំ ក៏មានបទល្មើសដឹកជញ្ជូនឈើទៅស្រុកយួនដែរ។ ឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះ មានដូចជាឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះ ស្រីម៉ី ឈ្មោះ ។ ការដែលឈ្មួញទាំងអស់នេះអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានការរំខាន គឺដោយសារពួកគេត្រូវរ៉ូវជាមួយលោក អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមរយៈការបែងចែកផលប្រយោជន៍៕

13734765_544034272470138_1311862312_n-300x169-12016-11-20-04 14341713_570146239858941_732095557_n-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.