Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឈ្មួញឈ្មោះឧកញ៉ា ល័ក្ខ ល្បីឈ្មោះ​រឿង ​ដឹកឈើ​ខុសច្បាប់​ទៅលក់ស្រុក​យួននិង​សាំងគេច​ពន្ធចូលទាំង​យប់ទាំង​ថ្ងៃ?

មណ្ឌលគិរី៖ មុខជំនួញឧកញ៉ា ល័ក្ខ ក្នុងការនាំប្រេងសាំងគេចពន្ធពីស្រុកយួនមកចែកចាយក្នុងខេត្តមណ្ឌលគិរី អាចធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់។ ការដែលឧកញ៉ា ល័ក្ខ អាចនាំចូលប្រេងសាំងគេចពន្ធតាមច្រកដាក់ដាំ និងច្រករបៀងផ្សេងៗទៀតមកចែកចាយក្នុងខេត្តមណ្ឌលគិរី គឺអាចមានការត្រូវរ៉ូវជាមួយប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ក៏ដូចជាគយចល័តនៅក្នុងខេត្តនេះ ជាពិសេសសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀង។ ការនាំចូលប្រេងសាំងដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រុកយួនមកស្តុកទុកក្នុងខេត្តមណ្ឌលគិរី អាចធ្វើឲ្យឧកញ៉ា ល័ក្ខ បន្តដឹកជញ្ជូនប្រេងទាំងនោះទៅចែកចាយតាមបណ្ដាខេត្តផ្សេងទៀត ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តមណ្ឌលគិរី ជាពិសេសនៅក្រុងសែនមនោរម្យ សុទ្ធតែបានស្គាល់យ៉ាងច្បាស់នៅឧកញ៉ាម្នាក់ឈ្មោះ អ៊ឹង ស៊ីតាតវរៈ ហៅឧកញ៉ា ល័ក្ខ ដែលល្បីល្បាញខាងដឹកជញ្ជូនឈើទៅស្រុកយួននិងនាំចូលប្រេងសាំងគេចពន្ធមកចែកចាយក្នុងខេត្តមណ្ឌលគិរី។ កន្លែងស្តុកប្រេងសាំងដ៏ធំរបស់ឧកញ៉ា ល័ក្ខ នៅផ្លូវចេញពីទីរួមខេត្តមណ្ឌលគិរី ទៅច្រកដាក់ដាំមានទំហំយ៉ាងធំអាចស្តុកប្រេងសាំងបានរាបលានលីត្រ និងអាចទទួលផលចំណេញយ៉ាងច្រើន។ ហេតុនេះហើយទើបឧកញ៉ា ល័ក្ខ មានភូមិគ្រឹះដ៏ធំនៅក្នុងខេត្តមណ្ឌលគិរី ហើយជាឈ្មួញដែលប្រជាពលរដ្ឋទូទៅបានស្គាល់ឈ្មោះគ្រប់ៗគ្នានៅទីរួមខេត្តមណ្ឌលគិរី។

ប្រភពដែលស្និទ្ធនឹងឧកញ៉ា ល័ក្ខ បានឲ្យដឹងថា ឈ្មួញរូបនេះគឺជានាយកក្រុមហ៊ុនឌីធីស៊ី( D.T.C ) ដាំកៅស៊ូនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយឈ្មួញរូបនេះតែងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅស្រុកយួនដោយពុំមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ព្រោះឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំនៅភ្នំពេញ។ មន្ត្រីគយតូចតាចបានបង្ហើបឲ្យដឹងថាឧកញ៉ា ល័ក្ខ ទទួលបានអាជ្ញាប័ណ្ណពីអគ្គនាយកគយ និងរដ្ឋាករ ក្នុងការនាំចូលប្រេងសាំង២៤០តោនក្នុងមួយខែសម្រាប់យកមកផ្គត់ផ្គង់នៅក្នុងខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមពិនិត្យជាក់ស្ដែងឧកញ៉ា ល័ក្ខ នាំចូលប្រេងសាំងគេចពន្ធច្រើនជាងអាជ្ញាប័ណ្ណរាប់សិបដង ហើយប្រេងសាំងទាំងនោះត្រូវដឹកទៅចែកចាយតាមបណ្ដាខេត្តដទៃទៀត។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះករណីឧកញ៉ា ល័ក្ខ នាំចូលប្រេងសាំងគេចពន្ធបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕

KA-19-09-2016-10

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.