Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុម​​សមត្ថកិច្ច​បង្រ្កាបបទ​ល្មើសនេ​សាទគំគួន​ក្រោយ​ពីពួកគា​ត់នាំគ្នាផ្ដិត​មេដៃ​ដាក់ពាក្យ​បណ្តឹងពាក់​ព័ន្ធអំពើពុ​ករលួយ

ពោធិ៍សាត់៖ ប្រភពព័ត៌មានបានឲងឹងថា  ក្រុមសមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច  នៃស្នងការដ្ឋាននគរបាល ទាំងនោះ ជំរិត ទារប្រាក់ ពីពួកគាត់ប្រកបរបរ នេសាទ ដោយប្រើប្រាស់ប្ រភេទឧបករណ៍ ណ  ឬរ៉ាវ, (ប) ក្នុង១ឡុកៗ  យ៉ាងតិច៨០ម៉ឺនរៀល  ទៅ១លានរៀល  ដូច្នេះ  ឧបករណ៍ខុសច្បាប់  ស្ដីពីជលផលប្រភេទ , ណ ឬរ៉ាវ,(ប)នេះ បើគិតចាប់ពី ព្រំប្រទល់ខេត្តកំពង់ឆ្នាំង  រហូតដល់ខេត្តបាត់ដំបង នោះ មានចំនួន រាប់ពាន់ខ្សែឯណោះ  ហើយក្នុង១ខ្សែ  យ៉ាងតិចក៍ចំនួន ០២ឡុកដែរ ដូច្នេះមានចំនួន ច្រើនឡុកណាស់  បើនិយាយអំពីលុយ វិញ ច្រកបាវឯណោះ យកទៅណា? ហើយគ្រួសារខ្លះ ត្រូវបង់លុយឲ្យក្រុមសមត្តកិច្ចនេះដល់ទៅចំនួន០៣លានរៀលទៅចំនួន៩លានរៀលខ្លះទៀត រហូតដល់ទៅចំនួន១៨លានរៀលក៏មាន ។

បញ្គាបសង្កត់នេះហើយ  ធ្វើឲ្យពួកគាត់ទ្រាំនឹងការជិះជាន់ នេះលែងបាន ក៏នាំគ្នាផ្ដិតមេដៃ បានចំនួន៤៩មេដៃ ដើម្បីដាក់ពាក្យ ទៅអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ស្រុក,  ខេត្ត, និងអង្កភាពប្រឆាំង អំពើរពុករលួយ  ដើម្បីជួយអន្តរាគមន៍  និងជួយដោះស្រាយដល់ពួកគា ត់ ។

ប្រភពពត៌មានពីប្រជានេសាទនៅភូមិព្រែកក្រ និងភូមិដីរនាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងរាយការណ៍មកថាក្រុមសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ត្រី មាស ប៊ុនធឿន (ហៅមែល) មានតួនាទីជានាយផ្នែករួមចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ស្ដីពីជលផល  ឧបករណ៏ប្រភេទ, ណ ឬរ៉ាវ,ប,បែបលក្ខណៈគំគួន ក្រោយពីពួកគាត់នាំគ្នាផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅអាជ្ញារធរ មានសមត្តកិច្ចថ្នាក់ស្រុក, ខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំការអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើពុករលួយ ។

បញ្គាបសង្កត់នេះហើយ ធ្វើឲ្យពួកគាត់ទ្រាំនឹងការជិះជាន់នេះលែងបាន ក៏នាំគ្នាផ្ដិតមេដៃបានចំនួន៤៩មេដៃ ដើម្បីដាក់ពាក្យទៅអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុក, ខេត្ត, និងអង្កភាពប្រឆាំងអំពើរពុករលួយ ដើម្បីជួយអន្តរាគមន៍ និងជួយដោះស្រាយដល់ពួកគាត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីហើយនាំឲ្យក្រុម សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស័ក្តិ៤នាយផ្នែករួម មាស ប៊ុនធឿន ហៅមែល ក្ដៅស្លឹកត្រចៀក ហើយជាក់ស្ដែងនៅថ្ងៃកាលពីកន្លងទៅថ្មីៗនេះ ក្រុមសមត្ថកិច្ចនគរបាលដឹកនាំដោយលោក វរសេនីយ៍ត្រី សៀន វិរៈ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះទៅសម្របសម្រួលជាមួយប្រជានេសាទ ប៉ុន្តែបែបមិនសូវសង្ឃឹម ក៏សហការជាមួយមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលបាកាន បង្ក្រាបបទល្មើសនេសាទត្រង់ចំណុច ដូចជាអង្គមខ្មោចលង និងតាថាក់ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ព្រមទាំងចំណុចម្រះព្រៅ ស្ថិតក្នុងភូមិតាណៃ ឃុំអូរតាប៉ោង ស្រុកបាកាន ដោយបំផ្លាញចោលនូវវត្ថុតាងរួមមានរបាំងសាច់អួន, ណឬរ៉ាវ(ប)ចំនួន០៥ខ្សែ មានប្រវែងចំនួន១៤២៥ម៉ែត្រ ក្បាល(ប)ចំនួន៧គ្រឿង បង្គោលចំរឹងចំនួន១០៨០ដើម និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន៣០០គីឡូក្រាម លុះដល់ថ្ងៃទី១៧ ទី១៨ ខែ ឆ្នាំ ដដែលកម្លាំងសមត្ថកិច្ចទាំងនោះ បានចុះទៅសហការជាមួយមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលបាកាននិងផ្នែករដ្ឋបាលជលផលរាំងទិលម្ដងទៀត នៅចំណុចប៉ារ៉ា,មាត់ពាមព្រែកក្រ,កាឡុកក៍ដប ស្ថិតក្នុងភូមិសាស្រ្តខាងលើដដែលនោះ ធ្វើការបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៍,ណឫរ៉ាវ(ប) ដោយបំផ្លាញចោលនូវវត្ថុតាងរួមមានរបាំងសាច់អួនចំនួន០៧ខ្សែ មានប្រវែងចំនួន៨០៥០ម៉ែត្រ, ក្បាលបចំនួន២៥គ្រឿង, បង្គោលចម្រឹងចំនួន៣០៥០ដើម, ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន៣១០គីឡូក្រាម ។

លទ្ធផលនេះ សឲ្យឃើញកាន់តែច្បាស់ក្រឡែកថា បទល្មើសប្រភេទនេះ កើតមានច្រើនសន្ធឹកសន្ធាប់ពិតប្រាកដ ទាំងរដូវបើកនេសាទ ទាំងរដូវបិទនេសាទ និយាយរួមគឺ (ទឹកឡើងដល់ណា ឬទឹកស្រកដល់ណា បទល្មើសនេះមានដល់ណឹង) ហេតុអ្វីមិនបង្រ្កាបឲ្យមានប្រសិទ្ធភាព? ទើបតែបែករឿងបែកសម្បុកបែបនេះទើបមានការអនុវត្ត ។

ប្រភពដដែលបញ្ជាក់ទៀតថាការដែលក្រុមសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ភ្ញាក់រលឹកធ្វើការសហការបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៏ខុសច្បាបស្តីពីជលផលខាងលើ មិនមែនជាការបង្រ្កាបធម្មដានោះទេគឺជាល័ក្ខណៈគំនំគំគួនធ្វើការបង្រ្កាចន្លោះៗ ត្រូវបានគេដាក់ការសង្ស័យការបង្រ្កាបនេះតែរបស់អ្នកមិនឲ្យលុយសេសជាងនេះទៀតនោះគឺអ្នកចូលរួមផ្ដិតមេដៃប្ដឹងព្រោះគេសង្កេតឃើញបទល្មើសប្រភេទឧបករណ៏,ណឬរ៉ាវ,(ប)នេះមានច្រើនខ្សែនៅជាប់ៗ,ក្បែៗគ្នានិងកន្លែងត្រូវបានធ្វើការបង្រ្កាបនោះឯងពិសេសជាងនេះតនោះគឺនៅក្នុងកន្លែងអភិរក្សជលផល អតីតៈ(ឡូត៍នេសាទលេខ២)តែម្តង ចំណែកនៅតាមកន្លែងផ្សេងៗក្នុងភូមិសាស្រ្ត,ភូមិព្រែកក្រ,ភូមិដីរនាត,ភូមិក្អមសំណ,ភូមិចារុះរាប់មិនអស់ទេ ទ្រង់ទ្រាយប្រហាក់ប្រហែលធ្វើឡូត៍នេសាទនោះដែរ ម៉េចមិនឃើញមានការបង្រ្កបសោះ ដូច្ឆេះហើយពួកគាត់សូមទទូចឲ្យខានតែបានសុំឲ្យស្ថាប័នពាក់ព័ន្ធ ដែលពួកគាត់បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យបណ្ដឹងនោះ មេតាចុះអង្កេតស្រាវជ្រាវដើម្បីជួយអន្តរាគមន៍និងដោះស្រាយជូនពួកផង ។

បញ្ហាខាងលើលោក វេរសេនីយ៍ត្រី មាស ប៊ុនធឿន ហៅមែល មានតួនាទីជានាយផ្នែករួម បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះថា ការដែលប្រជាពលរដ្ឋផ្ដិតមេដៃប្ដឹងលោកមិនខ្វល់ ហើយត្រង់ថាការសហការបង្រ្កាបបែបជាល័ក្ខណៈគំនំគំគួននោះ គឺគ្មានទេធ្វើការបង្រ្កាបទាំងអស់ហើយអនុវត្តបន្តបន្ទាប់ទៀត លុះត្រាតែឧបករណ៏ទាំងនោះជាល័ក្ខគ្រួសារ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យតាមទូរស័ព្ទដែរថាការចុះបង្រ្កាបបទល្មើសខាងលើនេះ គឺជាកម្លាំងចម្រុះបានសហការដូចជានគរបាលមូលដ្ឋាន, ពិសេសមន្រ្តីជំនាញរដ្ឋបាលជលផល ហើយការអនុវត្តឡើងតាមបទបញ្ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មានរបាយការណ៏ចុះធ្វើការងារត្រឹមត្រូវគ្រប់ពេល បែជាមានពាក្យបណ្ដឹងតែលោក មាស ប៊ុនធឿន តែមួយទៅវិញ ។

photo_2016-09-16_01-58-47

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.