Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ដោយអំណាចទឹកលុយតុលាការខេត្តសៀមរាបដោះលែងនាយសង្កាត់រដ្ឋបាលព្រៃឈើបើកឡានបុកមនុស្សស្លាប់។

ខេត្តសៀមរាប៖ តំណាងអយ្យការសាលាដំបូងខេត្តសៀមរាប ដែលកាន់សំណុំរឿងក្ដីគ្រោះថ្នាក់ចរាចរណ៍មួយបានសម្រេចដោះលែង លោក យ៉ាន់ ស៊ីវ៉ាត់ ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ឱ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន។

ការដោះលែងបានធ្វើឡើង ១ថ្ងៃ ក្រោយពីនាយសង្កាត់រដ្ឋបាលព្រៃឈើ រូបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទបើករថយន្តម៉ាកលិចស៊ីស (Lexus RX330) ១គ្រឿង បុកប្រជាការពារភូមិម្នាក់ស្លាប់នៅលើដងផ្លូវមក។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប គឺលោក យិន ស្រាង។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ថា ករណីរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើនោះ គឺស្ថិតក្នុងដំណាក់កាលព្រះរាជអាជ្ញាសាកសួរនៅឡើយ។

លោក យិន ស្រាង បញ្ជាក់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនោះ ត្រូវតំណាងអយ្យការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយយោងទៅលើមូលហេតុមួយចំនួន ដូចជាគាត់បានចេញសំណងដល់គ្រួសារជនរងគ្រោះ គាត់មានទីលំនៅច្បាស់លាស់ ព្រមទាំងមានការងារត្រឹមត្រូវ ប៉ុន្តែគាត់ត្រូវរង់ចាំចំណាត់ការទាក់ទងនឹងរឿងព្រហ្មទណ្ឌនៅឡើយ៖ «ខ្ញុំគ្រាន់តែដឹងថា ដំណាក់កាលព្រះរាជអាជ្ញា គេឱ្យគាត់នៅក្រៅឃុំសិន ពីព្រោះគាត់បានសងសំណងដល់គ្រួសារអ្នករងគ្រោះរួចហើយ»។

លោក យ៉ាន់ ស៊ីវ៉ាត់ បានបើករថយន្តបុកបុរសម្នាក់ឈ្មោះ ឈួន ចាន់រស្មី អាយុជាង ៤០ឆ្នាំ ដែលជាប្រជាការពារភូមិជ្រៃ ឃុំកណ្ដែក នៃស្រុកប្រាសាទបាគង បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកាលពីរាត្រីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ ព្រមទាំងបើករថយន្តរត់គេចខ្លួនបានចម្ងាយជាង ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុផង៕

៧

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.