Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សមត្ថកិច្ចចាប់ឃាត់ខ្លួន លោក យ៉ាន់ ស៊ីវត្តិ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើបើកបរទាំងស្ថានភាពស្រវឹងទៅបុកប្រជាការពារម្នាក់ស្លាប់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ខេត្តសៀមរាប ៖ គួរឲ្យអាសូរ ដល់បុរសម្នាក់ ដែរជាប្រជាការពារ ឃុំកណ្តែក ស្រុកប្រាសាទបាគង ចង់បានភូមិឃុំ មានសុវត្ថិភាព ចេញល្បាតនៅពេលយប់ ត្រូវបានរថយន្តបុកស្លាប់ កាលពីវេលាម៉ោង១១ នឹង៣៥នាទី យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នានិយាយ ឲ្យបានដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជាប្រជាការពា កំពុងបំពេញភារ:កិច្ច ជួយសម្រួលចរាចរណ៍ ឲ្យរថយន្តកាមរី ដែរបានដាច់កង់នៅលើផ្លូវស្រាប់តែមានរថយន្ត១គ្រឿងម៉ាក់  LEXUS RX  ៣៣០ ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2AJ: ៧០០៩  បើកបរដោយឈ្មោះ យ៉ាន់ ស៊ីវ៉ាត់ ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ ទាំងស្រវិងធ្លាក់ភ្នែក ជាន់រថយន្តដូចហោះ មកបុកជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។

ពាកព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មតិមហាជន បានលើកឡើង នូវការមិនពេញចិត្ត ទៅលើលោក យ៉ាន់ ស៊ីវ៉ាត់ អាងខ្លួនជានាយសង្កាត់ រដ្ឋបាលព្រៃឈើ តែងតែធ្វើទង្វើមិនល្អ បើករថយន្តដេញតាម តាមរថយន្ត ឬ គោយន្តដឹកឈើបន្តិចបន្ទួច ដែរមិនបានចូលបង់លុយឲ្យខ្លួន គឺត្រូវបាននាយសង្កាត់រូបនេះ ដេញតាមទាន់ហើយបង្ខំអោយបង់លុយឲបើមិនបង់ទេហ្នឹងចាប់អូសយកទុកនៅសង្កាត់ព្រៃឈើស្រុកស្វាយលើ ។

ជាក់ស្ដែងដែរបង្កឲ្យគ្រោះថ្នាក់នេះ ទំនងប្រញ៉ាប់ដេញតាមគោយន្ត ដឹកបង្គោលរបងថែមទាំងខ្លួនស្រវិងធ្លាក់ភ្នែកផងនោះ ក៍បុកជនរងគ្រោះខាងលើស្លាប់តែម្ដងទៅ។ ករណីនេះ មជ្ឈដ្ឋានទូទៅ រងចាំមើលថាតើ អាជ្ញាធរដែនដីខេត្តសៀមរាបមានវិធានការណ៍ យ៉ាងណាទៅលើមន្ត្រីក្រោមឱវាទរបស់ខ្លួន មិនគោរពក្រមសីលធម៌ ខ្លួនជានាយសង្កាត់ព្រៃឈើ បែរជាផឹកស្រាស្រវឹង មិនដឹងថាខ្លួនជាអ្នកណាផង បើកបរបង្កគ្រោះថ្នាក់ដល់គេឯង មិនគិតដល់អាយុជីវិតអ្នកដទៃ ឬគិតថាខ្លួនជានាយសង្កាត់ព្រៃឈើអាង ខ្លួនមានលុយ ចង់បុកអ្នកណាស្លាប់ ក៍គ្មាននរណាហ៊ានធ្វើអ្វីលោក  ។

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងអស់ រងចាំមើល និតិវិធីតុលាការ ដោះស្រាយបែបណា ទៅលើនាយសង្កាត់ព្រៃឈើរូបនេះ ឬក៍ឲ្យជនសង្ស័យជាជនបង្ករួចខ្លួនបែរជាឲ្យខាងជនរងគ្រោះ ជាអ្នកខុសវិញនោះ ចប់ហើយស្រុកខ្មែរ ៕ឭដំណឹងថាមានអ្នកអំណាចកំពុងជួយអ្នករត់ការក្នុងករណីនេះ ) យើងនឹងតាមដានករណីហើយផ្សាយបន្តនៅពេលក្រោយ) ។

៧

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.