Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក វិចិត្រ ប្រធានស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ នឹង លោក កែប កត់ និង ជូ សុភ័ក្រ ជាអ្នកបើកដៃឲ្យឈ្មួញយួន ធ្វើជំនួញឈើខុសច្បាប់យ៉ាងគគ្រិកគគ្រេង!

ខេត្តរតនគីរី ៖ បច្ចុប្បន្នគេសង្កេតឃើញ សកម្មភាពកាប់ឈើ នឹងដឹកជញ្ជូនឈើប្រណិត ចេញពីចំណុច អូរវ៉ាក់ឋិតក្នុងដែនអភិរក្សបរិស្ថានលំផាត់ យ៉ាងកក្រើក ដោយគេសង្កេតឃើញ មានឈ្មួញជាច្រើន ជាជនជាតិយួនត្រូវបានគេស្គាល់ឈ្មោះ ហៀវ នឹង ឈ្មោះ នូ ហើយឈ្មោះ តាយ ជាឈ្មួញដុះស្លែ បានធ្វើសកម្មភាព ដឹកជញ្ជួនយ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ដោយមានលោក វិចិត្រ ប្រធានស្នាក់ការ ដែនជម្រកអភិរក្សបរិស្ថាន កំពង់ឲ្យបក្ខពួករបស់ខ្លួនចូលកាប់ឈើប្រណឹតនៅ ក្នុងដែនអភិរក្សបរិស្ថាន នៅចំណុចអូរវ៉ាក់ ក្នុងស្រុកលំផាត់ ហើយធ្វើការដឹកជញ្ជួនឈើប្រណឹត យ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃ មឹនតិចជាង៤០ ទៅ៥០ រថយន្ដនោះទេ។

ចំណែកលោកជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី  គឺលោកមិនដែលខ្វាយខ្វល់អំពីបទល្មើសក្នុងដែនជម្រកសត្វព្រៃនោះឡើយគឺលោកប្រធានមន្ទីរបរិស្ថានរូបនេះគិតតែប្រមូលលុយពីបទល្មើសព្រៃឈើដាក់ក្នុងហាប៉ៅរបស់ខ្លួនទៅវិញ ។

ប្រភពពីប្រជាសហគមន៍ បានឲ្យដឹងថា មានរថយន្តគ្រប់ប្រភេទ ដួចជារថយន្ដទ្បង់គ្រីស៊ឺរ័ រថយន្ដកែឆ្នៃ នឹងរថយន្ដបាទ្បែន ពួកគេបើកមកចតទុក ក្នុងដែនបរិស្ថានអូរវ៉ាក់ មានមន្ត្រីបរិស្ថាន ពីរទៅបីនាក់ ដែរជាកូនចៅរបស់លោក វិចិត្រ បានធ្វើជាអ្នកការពារឲ្យឈ្មួញយួន ហើយជាអ្នកយាមគំនរឈើ ដ៏ច្រើនសន្ធឹកសន្ធាប់នោះទៀតផង ឈើទាំងនេះ ក្រោយពីឈ្មួញយួនទាំងនោះ ប្រមូលទិញឈើប្រណិត ពីអ្នកចូលទៅកាប់ នៅក្នុងតំបន់ដែនជម្រកអភិរក្សបរិស្ថាន ស្រុកលំផាត់រួច ឈ្មួញយួនទាំងនោះ ធ្វើការដឹកជញ្ជួនបន្ត តាមរថយន្ត ដោយឆ្លងកាត់ទីស្នាក់បរិស្ថាន ស្រុកលំផាត់តែម្ដង ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូយ៉ាដាវ។

ប្រជាសហគមន៍ នឹងមន្ត្រីតូចៗក្នុងខេត្តរតនគីរីទាំងមូល បានធ្វើការរិះគន់យ៉ាងខ្លាំង នឹងចំៗ ទៅលើជុំនាញធំៗ ជួចជា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី នឹងលោក ជូរ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី ដែរអសកម្ម មិនបំពេញការងារទៅតាមតួនាទីរបស់ខ្លួន គ្មានការបង្ក្រាបទាល់តែសោះ តាមមើលច្បាស់ជា មានការឃុបឃឹតគ្នា នឹងទទួលបានលាភសក្ការ: ពីឈ្មួញទាំងនោះហើយ បានជាគ្មានការបង្ក្រាប ។

ប្រជាសហគមន៍ នឹងមន្ត្រីរាជការមួយចំនួនធំ នៅក្នុងខេត្តរតនគីរីទាំងមួល បានសូមឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម នឹង លោក សាយ សំអែល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះពិនិត្យ នឹងតាមដានទៅលើឈ្មោះ កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី នឹងលោក វិចិត្រ ប្រធានស្នាក់ការ ដែនជម្រកបរិស្ថានអូរវ៉ាក់ ស្រុកលំផាត់ ព្រមទាំងលោក ជូរ សុភ័ក្រ ប្រធានមន្ទីរបរិស្ថាន
ខេត្ត ជាបន្ទាន់ ដើម្បីកំឲ្យព្រៃឈើទាំងនេះ រលាយហិនហោចអស់ ក្រោមស្នាដៃពួកជនឧក្រិដ្ឋកម្មព្រៃឈើខាងលើនេះ បើមិនដូច្នោះទេ ព្រៃឈើទាំងនេះ នឹងរលាយអស់ឆាប់ៗនេះជាពុំខាន។

14238115_1127678740646504_2687218892232270812_n

14264995_1127675380646840_9112621641030772329_n rses-4

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.