Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក គុណ ញឹម ជា​អគ្គនាយក​គយ​កំពុង​ល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​

ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសលោក ប៉ែន ស៊ីម៉ន រួចមកលោក គុណ ញឹម កំពុងប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍ តាមគ្រប់រូបភាព។ ជាក់ស្ដែងជារៀងរាល់ដើមខែ លោក គុណ ញឹម តែងបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងាររបស់ប្រធានប៉ុស្តិ៍ និងប្រធានស្នាក់ការគយក្នុងការប្រមូលពន្ធ ហើយក៏ជាពេលវេលាដែលលោក គុណ ញឹម ប្រមូលផលប្រយោជន៍ពីប្រធានប៉ុស្តិ៍ ប្រធានស្នាក់ការ និងប្រធានការិយាល័យគយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសប្បាយដែរ។

ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ក្រោយកិច្ចប្រជុំប្រចាំខែ លោក គុណ ញឹម ទទួលស្រោមសំបុត្រពីមេគយ គ្រប់ច្រកគ្រប់ប៉ុស្តិ៍ មិនតិចជាង១០ម៉ឺនដុល្លារនោះទេ គឺមេគយតាមប៉ុស្តិ៍បង់លុយតាមតូចតាមធំ តាមតិចតាមច្រើន ចាប់ពី១០០០ដល់៥០០០ឬ១០០០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ។ បើមេគយច្រកណាមិនសូវមានរឿងអាស្រូវទេនោះ គឺបង់លុយធម្មតាដូចអ្វីដែលធ្លាប់ធ្វើជារៀងរាល់ខែ ប៉ុន្តែបើមានកំហុសហើយត្រូវសារព័ត៌មានចុះផ្សាយ គឺត្រូវដាក់លុយក្នុងស្រោមសំបុត្រក្រាស់ជាងមុន។ មានន័យថាលោក គុណ ញឹម ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ប៉ែន ស៊ីម៉ន ដល់ទៅ៣ដង ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់វិធានការស៊ើបអង្កេតជាបន្ទាន់។

ប្រភពពីឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រោយពេលលោក គុណ ញឹម ក្លាយជាអគ្គនាយកគយ ពួកគេធ្លាប់ចូលទៅជួបលោក គុណ ញឹម ដើម្បីសុំទំនាក់ទំនងសម្រួលដល់ការងាររកស៊ី ដូចអ្វីដែលធ្លាប់ធ្វើជាមួយលោក ប៉ែន ស៊ីម៉ន។ កន្លងមកពួកគេធ្លាប់ដាក់ស្រោមសំបុត្រឲ្យលោក ប៉ែន ស៊ីម៉ន ត្រឹម៣០០០ទៅ៥០០០ដុល្លារ ប៉ុន្តែសម័យលោក គុណ ញឹម ត្រូវចំណាយពី១០០០០ទៅ២០០០០ដុល្លារ ឯណោះ។ បញ្ហានេះធ្វើឲ្យឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះត្រូវចំណាយច្រើនសម្រាប់លោក គុណ ញឹម ដែលជាអគ្គនាយកគយថ្មីដែលកំពុងខំប្រឹងប្រមូលផលប្រយោជន៍។

ប្រភពពីមន្ត្រីគយមួយចំនួនបានឲ្យដឹងថា ក្នុងការផ្លាស់ប្ដូរតំណែងមេគយតាមប៉ុស្តិ៍ និងតាមច្រកនានា កាលពីពេលថ្មីៗកន្លងទៅនេះ លោក គុណ ញឹម ទទួលបានផលប្រយោជន៍មិនតិចនោះទេ ហើយប្រពន្ធលោក គុណ ញឹម កំពុងលូកដៃចូលកិច្ចការប្ដីយ៉ាងគឃ្លើនបំផុត។ មន្ត្រីគយណាដែលចង់ទៅកាន់ប៉ុស្តិ៍ល្អរកចំណូលបានច្រើន គឺត្រូវទំនាក់ទំនងជាមួយប្រពន្ធលោក គុណ ញឹម ប្រាកដជាបានសម្រេច ព្រោះលោក គុណ ញឹម ធ្វើតាមតែប្រពន្ធរបស់ខ្លួនបង្វិលឆ្វេងស្ដាំ ដូចមេអាប៉ោង។ ហេតុនេះហើយ ទើបមេគយតាមប៉ុស្តិ៍មួយចំនួនពេលទៅកន្លែងថ្មីភ្លាមចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយ គៀបសង្កត់កូនចៅក្រោមឱវាទយ៉ាងទទឹងទិស ដើម្បីស្រង់ដើមទប់ទល់នឹងការចំណាចទៅលើលោក គុណ ញឹម និងប្រពន្ធរបស់គាត់។ ករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យជាបន្ទាន់ផងដែរ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង មិនត្រូវទុកឲ្យលោក គុណ ញឹម និងប្រពន្ធប្រព្រឹត្តអំពើពុករលួយស៊ីជ្រៅដល់ឆ្អឹងនោះទេ៕Untitled-1

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.