Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ឡាយ ធុជ មេព្រៃស្រុកស្នួលដេកលក់ស្រួលពេលមានបទល្មើសព្រៃឈើកើតពេញបន្ទុក!

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ បានរាយការណ៍ថា បទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះបានបន្តកើតជាច្រើនករណី ហើយក៏គ្មានមន្ត្រីជំនាញណាចេញមុខទប់ស្កាត់ឡើយ។ ប្រភពដដែលបញ្ជាក់ថា បទល្មើសព្រៃឈើអាចកើតឡើងបានរលូន ដោយសារតែមន្ត្រីជំនាញមួយចំនួនឃុបឃិតជាមួយឈ្មួញឈើដើម្បីទទួលផល ប្រយោជន៍ផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋស្រុកស្នួលខ្សឹបថា ឈ្មួញឈើភាគច្រើនធ្វើសកម្មភាពនៅពេល យប់ដោយដឹកឈើឆ្លងកាត់ខេត្តក្រចេះតាមក្បួនរថយន្ត ពិសេសលើផ្លូវជាតិលេខ៧ ដែលមានការជួយបិទបាំងពីមន្ត្រីជំនាញ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ។ នាយ សង្កាត់រដ្ឋបាលព្រៃឈើស្នួលលោក ឡាយ ធុជ ត្រូវប្រជាពលរដ្ឋខ្សឹបថាបានឃុបឃិតជាមួយឈ្មួញឈើ ហើយថែមទាំងព្រមានអ្នកសារព័ត៌មានមិនឲ្យចុះផ្សាយពីរឿង អាស្រូវរបស់ខ្លួននិងបក្ខពួកទៀតផង ។

មិនត្រឹមតែនាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលលោក ឡាយ ធុជ ម្នាក់នោះទេដែលជាប់ពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះមានសមត្ថកិច្ចជំនាញមួយ ចំនួនទៀតផងដែរដែលបានឃុបឃិតជាមួយឈ្មួញឈើ។ ប្រភពដដែលបញ្ជាក់ថា នគរបាលសេដ្ឋកិច្ចក៏បានជាប់ពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើផងដែរ ដូចនេះបានជាបទល្មើសព្រៃឈើនៅតែអាចកើតមាន បើទោះជាមន្ត្រីរដ្ឋាភិបាលព្រមានចាត់វិធានការទប់ស្កាត់យ៉ាងណាក៏ដោយ ៕

res-14

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.