Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ហេង សំហៃ ប្រធានការិយាល័យគយនិងរដ្ឋាករកែវ ផុស បានឃុបឃិតស៊ីសំណូកបើកឲទំនិញគេចពន្ធហូរចូលតាមទំនើងចិត្ត!

ខេត្តព្រះសីហនុ៖ មកទល់នឹងពេលនេះ លោក ហេង សំហៃ ត្រូវបានទៅកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករកែវផុស នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជំនួសលោក នុត លីឆួយ មិនបានប្រឹងប្រែងខំប្រមូលពន្ធជូនរដ្ឋទេ តែបែរជាឃុបឃិតជាមួយមេឈ្មួញលួចបំបាត់ពន្ធរដ្ឋយកធ្វើមាន ធ្វើបានសំរាប់បក្សពួកនិងខ្លួនឯង។

តាមមន្ត្រីខ្លះបានលួចខ្សឹបថា លោក ហេង សំហៃ បានទទួលខុសត្រូវលើការពង្រឹង ទប់ស្កាត់ទំនិញគេចពន្ធ យកចិត្តទុកដាក់ប្រមូលពន្ធជូនរដ្ឋ សហការជាមួយសមត្ថកិច្ច ស្ថាប័នដទៃឲ្យមានតម្លាភាព ស្របតាមគោលការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែក្នុងរយៈដែលលោក ហេង សំហៃមកកាន់តំណែងនេះ ត្រូវបានគេរាយការណ៍មកថា ទំនិញគេចពន្ធ បានលួចហូរចូលយ៉ាងគគ្រឹកគគ្រេងផងដែរ ដោយគេសង្ស័យថា អាចនឹងមានការបើកភ្លើងខៀវឃុបឃិតណាមួយពីលោក ហេង សំហៃ មេគយដែលទើបទៅកាន់តំណែងថ្មីថ្មោងនេះ ។

ជាទូទៅ ត្រូវបានគេដឹងថា ទំនិញគេចពន្ធទាំងនោះ រួមមានជាស៊ីម៉ង់ត៍ ម៉ូតូ ចំណីជ្រូក ដែក និងគ្រឿងសំណង់ ជ័រ និងកៅ ស្ករស នេះជាដើម ។ ការហូរចូលទំនិញគេចពន្ធអាចធ្វើបែបបទបង់ពន្ធ ជាលក្ខណៈទំនិញចម្រុះ ប៉ុន្តែធាតុពិត សុទ្ធតែជាប្រភេទទំនិញនាំចូលបង់ពន្ធខ្ពស់ ។ ដូច្នេះ បើលោកហេង សំហៃ ពិតជាធូរលុង ដូចការទម្លាយមែននោះ អាចនឹងធ្វើឲ្យរដ្ឋត្រូវបាត់បង់ចំណូលពន្ធនាំចូលយ៉ាងច្រើនក្នុងមួយខែៗ ។

គេបានលួចខ្សឹបថា ឈ្មួញដែលរកស៊ីនាំទំនិញគេចពន្ធដ៏មហិមានៅច្រកមួយនេះ គឺមុខដដែលៗ ខណៈពួកគាត់មានទំនាក់ទំនងខ្ពស់ជាមួយមេគយខេត្តព្រះសីហនុ ប្រធានការិយាល័យគយ និងរដ្ឋាករកែវផុស គយចល័ត នគរបាលសេដ្ឋកិច្ចខេត្ត និងក្រសួង រួមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះដូចជាឈ្មួញ ផាត់ ប៊ុន ហៀ ម៉េង ចែ ស៊ី ចែ រ៉ា នេះជាដើម ។ ចំពោះចែ រ៉ា និងចែ ស៊ី គាត់នាំចូលនូវប្រភេទគ្រឿងសំណង់ដែលបង់ពន្ធនាំចូលខ្ពស់ទាំងកប៉ាល់ៗ ហើយដឹកជញ្ជូនចេញជាប្រភេទឡានយីឌុប កុងតឺន័រ ប៉ុន្តែការបង់ពន្ធពិតប្រាកដនោះ យ៉ាងច្រើនបំផុតត្រឹម ៤០ភាគរយប៉ុណ្ណោះ និងដាក់ជាទំនិញចម្រុះ ។

ចំពោះអំពើរត់ពន្ធទាំងនេះ ជាការដិតដាម សល់អំពីកម្អែលមេគយចាស់កន្លងទៅ គឺលោក នុត លីឆួយ ហើយនិងឈ្មួញ ដែលមានមុខដដែលៗ ធ្លាប់រកស៊ីដឹកជញ្ជូនដោយជោគជ័យសម្រាប់ច្រកមួយនេះ ។ មន្ត្រីសង្ឃឹមថា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចនឹងដាក់ភាពសង្ស័យ ស៊ើបអង្កេតតាមដាន ចំពោះការបង្ហើបទាំងនេះ ដើម្បីការពារផលប្រយោជន៍ចំណូលពន្ធរបស់រដ្ឋសម្រាប់ជាការទ្រទ្រង់សេដ្ឋកិច្ចជាតិ ៕

ហេង សំហៃ គយកែវផុស

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.