Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ជាប សៅ ប្រធានសាខាគយខេត្តពោធិ៍សាត់ កំពុងប្រមូលលុយតាមរបៀបពុករលួយ?

ខេត្តពោធិ៍សាត់:៖សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ក៏បានឱ្យដឹងថាលោកជាបសៅបានចាត់តាំងមន្រ្តីគយក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យឈរជើងតាមប៉ុស្តិ៍លើផ្លូវជាតិលេខប្រាំ និងចល័តចាំប្រដេញចាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យ និងតម្រូវឱ្យបង់លុយ បើទោះបីឈ្មួយខ្លះដឹកទំនិញស្របច្បាប់ក៏ដោយ។

កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក ជាប សៅ បានបញ្ជាឱ្យកូនចៅតាមប្រដេញចាប់រថយន្តដឹកទំនិញ១គ្រឿង ដែលគេសង្ស័យថា ជាទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសយួន។ រថយន្តនោះម៉ាកនីសាន់ចំណុះ៥តោន ពាក់ស្លាកលេខ ៣A-1886  ដែលគេសង្ស័យថា ដឹកទំនិញគេចពន្ធខូចគុណភាព និងទំនិញគេចពន្ឌពីប្រទេសយួនទៅចែកចាយតាមបណ្តាខេត្តជាប់ព្រំដែនថៃ។ ការប្រដេញនោះ បានធ្វើឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ជាក់ស្តែង ប្រធានសាខាគយ ខេត្តពោធិ៍សាត់ ដែលទើបឡើងថ្មី បានបញ្ជាឲ្យកូនចៅ តាមចាប់រថយន្តដឹកទំនិញ ដែលសង្ស័យគេចពន្ធ និងទំនិញខូចគុណភាព គ្រប់ប្រភេទ ដែលធ្វើដំណើរ មកពីប្រទេស វៀតណាម រហូតបង្ករឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យភ័យបារម្ភ យ៉ាងខ្លាំង។ ប្រភពបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងគយ ខេត្តពោធិ៍សាត់ បានដេញចាប់ រថយន្តមួយគ្រឿង ម៉ាកនីសាន់ ចំណុះ ៥តោន ពាក់ផ្លាកលេខ តាកែវ 3A.1886 ដែលសង្ស័យ ដឹកទំនិញខូចគុណភាព និងទំនិញគេចពន្ធ មកពីប្រទេសវៀតណាម  យកទៅចែកចាយបន្ត តាមបណ្តាខេត្ត ជាប់ព្រំដែនថៃ។

ប្រភពបានបន្តថា ពេលរថយន្តនោះ ធ្វើដំណើរដល់មុខ សាខាគយនិងរដ្ឋាករ ខេត្តពោធិ៍សាត់ មន្ត្រីគយបានឃាត់ឲ្យឈប់ ដើម្បីត្រួតពិនិត្យ តែរថយន្តនោះ មិនព្រមឈប់ ដោយបានបន្ថែមល្បឿន ទៅមុខលឿនដូចហោះ លុះដល់ចំណុច ផ្សារត្រពាំងជង ក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ដោយផ្លូវតូចចង្អៀត រថយន្តនោះ បានជ្រុលទៅបុក រថយន្តក្រុង ដឹកអ្នកដំណើរ ពាក់ផ្លាកលេខ ភ្នំពេញ 3A.9945 ពេលកំពុងធ្វើដំណើរទៅភ្នំពេញ ក្នុងទិសដៅច្រាសគ្នា។ បន្ទាប់មក រថយន្តដឹកទំនិញ បានបន្ថែមល្បឿន ទៅបុករថយន្តម៉ាក នីសាន់ មួយបាំងកន្លះ មួយគ្រឿងទៀត ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A 0736 តែសំណាងល្អ គ្មាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

យ៉ាងណាក៏ដោយ រថយន្តដែលសង្ស័យ ដឹកទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ដែលជំនាញគយ ប្រដេញចាប់នោះ បានបន្តល្បឿនទៅមុខ ហួសផ្សារត្រពាំងជង ប្រហែល ៣គីឡូម៉ែត្រ ទើបសមត្ថកិច្ចចម្រុះ សហការគ្នាចាប់បាន ហើយនាំមកកាន់ សាខាគយ និងរដ្ឋាករ ខេត្តពោធិ៍សាត់ ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ នៅពេលនាំរថយន្តនោះ មកដល់សាខាគយ បានប្រហែល ២ទៅ៣ ម៉ោង ស្រាប់តែជំនាញគយ ដោះលែងរថយន្តនោះ ឲ្យដឹកទំនិញ បន្តទៅមុខទៀត យ៉ាងស្ងាត់ស្ងៀម ធ្វើដូចជាគ្មានរឿងអី សោះអីចឹង… នេះហើយជាការបង្ហាញសាច់ដុំ របស់ប្រធានសាខាគយ ដែលទើបឡើងថ្មី កុំឲ្យក្រុមឈ្មួញ មើលស្រាល៕

1355813558_213558_3

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.