Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពលរដ្ឋឆ្ងល់ថា៖ ហេតុអីរកស៊ីដឹកតែឈើដើរជល់តែមាន់គំរាមតែអ្នកកាសែតឡើងជានាយរងការិយាល័យនៃស្នងការខេត្តសៀមរាបកើតដែរ?????

សៀមរាប៖ ប្រជាពលរដ្ឋនៅខេត្តសៀមរាប រិះគន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទែថា អ្នកមានស្នាដៃស្ថាបនាជាតិមើលមិនសូវឃើញមិនតំឡើងបុណ្យសក្តិ តែអ្នករកស៊ីដឹកតែឈើស្ទើរមួយជីវិត មិនដែលចូលការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម បែរជាតំឡើងបុណ្យសក្តិរហូតដល់សក្តិបួនកន្លះនាយរងការិល័យ នៅស្នងការដ្ឋានខេត្តសៀមរាបទៅវិញ។

អ្នកណាៗក៏គេស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញរកស៊ីដឹកតែឈើមិនស្របច្បាប់ពីតំបន់វាលលើយកមកលក់ចែក ចាយនៅក្នុងខេត្តសៀមរាប ប៉ុន្តែសមត្ថកិច្ចតាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើមិនដែលយកភ្នែកមើលទាល់តែសោះ ដែលជាហេតុធ្វើអោយមហាជនមានការសង្ស័យថា សមត្ថកិច្ច និងជំនាញមេព្រៃហាក់មានការឃុបឃិតណាមួយជាមិនខាន ហើយប្រហែលជាមានការបើកភ្លើងខៀវពីលោក ឃឹមប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ។

អ្នកកាសែតជាច្រើនរូបនៅខេត្តសៀមរាបបានអះអាងថា លោកយិនថាវ តែងតែគំរាមគំហែងអ្នកកាសែតនៅពេលដែលអ្នកកាសែតទៅថតរថយន្តដឹកឈើ របស់ខ្លួន មិនថាដឹកតាមដងផ្លូវ ឬនៅកន្លែងស្តុកឈើដែលមានអាស័យដ្ឋានក្នុងភូមិអញ្ចាញ (ខាងត្បូងទ្រនប់អញ្ចាញ) សង្កាត់នគរធំ ក្រុងសៀមរាបនោះទេ។

លោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ បានអោយដឹងថា លោកយិនថាវធ្លាប់គំរាមគំហែងលោកតាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១០និង៤០នាទីព្រឹក នៅពេលដែលមាន រឺម៉កដឹកឈើមុខកាត់ធំៗ របស់លោក  យិនថាវ បានដឹកចេញពីផ្ទះស្តុកឈើរបស់ខ្លួននៅភូមិអញ្ចាញខាងលើ យកមកលក់អោយ ដេប៉ូលក់ឈើដ៏មហិមាមួយដែលមានយីហោ ” ដេប៉ូផេមផាត់“ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។លោកយិនថាវបានគំរាមលោកផ្លុងរ៉េតតាមទូរស័ព្ទថា ”ឈើ របស់អញ ហើយអញធ្លាប់ប្រកាសថា ផ្អាកដឹកមួយរយៈ វាយ៉ាងម៉េច ឯងចង់យ៉ាងមេចជាមួយអញ បើឈើហ្នឹងជារបស់អញមែន  ឯងចងសាកមើលជាមួយអញ់ឬ? អញ់ចង់ផ្អាកឬចង់ដឹកស្រេចតែអញ់“ រួចក៏បិតទូរស័ព្ទបាត់ទៅ។

លោក ដួងសម្ភស្ស អ្នកកាសែតខ្មែរម្ចាស់ស្រុកបានប្រាប់កម្ពុជាសុវណ្ណភូមិថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥វេលាម៉ោង១២និង១៦នាទីរសៀល មានរឺម៉កដឹកឈើចល័យចេញពីកន្លែងស្តុកឈើរបស់លោក យិនថាវ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប (ខាងត្បូងទ្រនប់អញ្ចាញ) តាមដងផ្លូវលេខ៦០ម៉ែត្រ យកមកលក់អោយ ដេប៉ួតារ៉េ ដែលស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រទល់មុខសារមន្ទីរក្រហម។ លោកដួងសម្ភស្សបានបន្តថា នៅពេលរូបគាត់តាមថតរឺម៉កដឹកឈើខាងលើនេះ ស្រាប់តែលោក យិនថាវ ចុះពីរថយន្តសាំងយ៉ុងពណ៍សមកស្តីបន្ទោសអោយរូបលោកថា ˝មេចឯងមក ថតធ្វើអីឈើជារបស់អាក្រាញ់ទេ ឯងមិនស្រណោះវាទេឬ? ហើយបើឯងមិនយល់មុខវា(អាក្រាញ់) ឯងក៏គួរតែយោគយល់អញ (យិនថាវ) ដែរ ព្រោះនៅខេត្តសៀមរាបសមត្ថកិច្ច មន្ត្រីជំនាញណា ក៏គេយោគយល់មុខអញដែរ˝។ លោកដួងសម្ភស្ស បានបន្ថែមថា លោកបានទូរស័ព្ទរាយការណ៍ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ភ្លាមៗបន្ទាប់ពីឃើញសកម្មភាពដឹកឈើចល័តយ៉ាងគគ្រឹកគគ្រេងបែបនេះ តែលោក ទាគឹមសុទ្ធ ថាជាប់ប្រជុំរួចក៏បិទទូរស័ព្ទបាត់ទៅ។

លោក ប៉ាតសុខ ចាហ្វាងកាសែតព្រះច័ន្ទកម្ពុជា កាលពីព្រឹកថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៦ត្រូវបានលោកយិនថា មេឈ្មួញដឹកឈើដុះស្លែខាងលើនេះជេរប្រមាថខណៈពេលដែលលោកជិះម៉ូតូតាមថត រូបឡានដឹកឈើរបស់លោកយិនថាវ ដែលដឹកចេញពីឃុំខ្វាវស្រុកជីក្រែងមកកាន់ភូមិអញ្ចាញ ឃុំនគរធំ ក្រុងសៀមរាប។ លោកប៉ាតសុខបានប្រាប់ទៀតថាលោកយិនថាវបានជេរលោកថា ˝អាសុខឯងពូកែទូរស័ព្ទចាក់រុកស្កឹសពីឡានដឹកឈើអញម្លេះអា! អាសុខអាកន្ទុយខ្វៀន គេដឹកដូចតែអញដែរមេចឯងមិនរករឿង អញ១អាទិត្យចេញតែ១ជើងក៏ឯងតាមចងកម្មចងពៀរដែរអាហា……។ល។លោក ប៉ាតសុខបានបន្ថែមថា លោក យិនថាវ បានជេរប្រមាថលោកហូរដូចទឹកជាច្រើនជាងនេះ ដែលលោកសុំអោយស្នងការខេត្តសៀមរាប អភិបាលខេត្តសៀមរាប លោកអគ្គស្នងការមេត្តា បកស្បែក លោក យិនថាវ ចោលទៅជៀសវាងខូចកិត្តិយសដល់ស្ថាប័នរបស់រដ្ឋ និងអាប់អោនកិត្តិយសដល់សម្តេចតេជោហ៊ុនសែន ដែលមានមន្ត្រីនគរបាលរកស៊ីបទល្មើសយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា ឆ្នាំ២០១៦នេះ លោក យិនថាវ បានប្រើស្តាយថ្មីដោយយករថយន្តនីសាន់កែច្នៃតកន្ទុយអោយវែងដឹកឈើ ប្រណិត បង្កប់ក្រោមអុស បង្កប់ក្រោមសសរក្រាក់ៗ ឬយកស្លឹកឈើគ្របពីលើ។

ពលរដ្ឋ និងអ្នកកាសែតជាច្រើននាក់សូមអង្វរយ៉ាងទទួចទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេច សខេង ឧបនាយករដ្ឋមន្ត្រី មេត្តាចាត់ចែងលោក យិនថាវ សក្តិបួនកន្លះនាយរងការិយាល័យព័ត៌មាននៃស្នងការដ្ឋានខេត្តសៀមរាបផង ព្រោះដឹកតែឈើ ជល់តែមាន់ ស្ទើរមួយជិតទៅហើយ បែរជាតំឡើងបុណ្យសក្តិរហូត បើនៅតែដូច្នេះប្រទេសកម្ពុជាច្បាស់ជារលាយមិនខានឡើយ៕

ksnews_10072016_05

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.