Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក សីហា ល្បីថាក្មួយប្រុសលោក ខាត់ សារ៉ាត់ ប្រធានច្រកទ្ចារអន្តរជាតិបាវិតកំពុងតែអុកឡុកប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងនៅច្រកទ្វារអន្តរជាតិបាវិត ?

ខេត្តស្វាយរៀង៖ ក្រុមមន្ត្រីប្រចាំនៅច្រកទ្វារអន្តរជាតិបាវិត (ព្រំដែនកម្ពុជា វៀតណាម) ក៏ដូចជាឈ្មួញរកស៊ីដឹកទំនិញ និងក្រុមហ៊ុនដឹកជញ្ជូននានាបង្ហើបថា លោក សីហា ជាក្មួយរបស់លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត កំពុងអុកឡុកខ្លាំងតាមរយៈការប្រព្រឹត្តអំពើពុករលួយ ប្រមូលយកលុយពីក្រុមអ្នករកស៊ីដឹកទំនិញ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន(ឡានក្រុង) ។ គេខ្សឹបថា លោក សីហា ដែលជាកូនអភិបាលស្រុកស្វាយអន្ទរផងនោះ កំពុងអុកឡុកតាមរយៈឥទ្ធិពលឪពុកមា ដើរបង្គាប់ឲ្យរថយន្តដឹកទំនិញ ក៏ដូចជារថយន្តក្រុងទេសចរណ៍បង់លុយឲ្យខ្លួន បើមិនដូច្នោះទេ មិនអាចចេញដំណើរបានឡើយ ។

នៅក្នុងរថយន្តក្រុង ភ្ញៀវទេសចរណ៍ខ្មែរខ្លះ ក៏ដូចជាអ្នកជំងឺមួយចំនួនមិនចាំបាច់មានលិខិតឆ្លងដែននោះទេ ប៉ុន្តែត្រូវមានការសម្របសម្រួលពី លោក សីហា ជាប្រាក់២០ ឬ៣០ដុល្លារ ទើបអាចធ្វើដំណើរឆ្លងចូលទៅទឹកដីវៀតណាមបាន ។ ក្រៅពីនោះ ម្ចាស់រថយន្តក្រុងដឹកអ្នកដំណើរក៏ត្រូវបង់ប្រាក់ជូនលោក សីហា ផ្សេងទៀត ។ រថយន្តដឹកទំនិញធំៗ ដែលគេដឹងថា មានលួចបង្កប់ទំនិញគេចពន្ធ ត្រូវបង់ប្រាក់ជូនបង សីហា ពី១៥០០ដុល្លារទៅ៣០០០ដុល្លារ ។ លោក សីហា ដើរនិយាយថា ប្រាក់ទាំងនោះគឺសម្រាប់អភិវឌ្ឍន៍ច្រកព្រំដែនឲ្យសមរម្យ ។

 គេរាយការណ៍ថា លោក សីហា ជា មន្ត្រីក្រៅក្របខ័ណ្ឌ ត្រូវបានលោក ខាត់ សារ៉ាត់ យកមកឲ្យប្រព្រឹត្តអំពើពុករលួយចៀសវាងការធ្វើអី្វៗ(ពុករលួយ) ដោយខ្លួនឯង ដែលអាចនឹងជាប់ពាក់ព័ន្ធចំពោះការស៊ើបអង្កេតណាមួយ ។ លោក ខាត់ សារ៉ាត់ ត្រូវគេរាយការណ៍ថា ក៏កំពុងត្រូវប៉ាន់យ៉ាងសម្បើម តាមរយៈការប្រើក្មួយឲ្យប្រព្រឹត្តអំពើមិនគប្បី ជាច្រើន រហូតដល់មានការបែកធ្លាយអំពើពុករលួយនេះតាមរយៈមន្ត្រីរបស់ខ្លួនឈ្លោះហែកហួរគ្នា កាលពីយប់ថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ។ ជម្លោះហែកហួរនោះនាំឲ្យលេចចេញជារឿងនៃអំណាចដ៏ធំសម្បើមរបស់លោក សីហា ដែលកំពុងប្រព្រឹត្តអំពើពុករលួយនៅច្រកព្រំដែននេះ ៕

Filed in: ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.