Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកថៅកែផ្ទះសំណាក់ជីប៊ីធី(GBT) រំលោភបំពានចាក់ដីរំលោភយកអូរ មិនខ្លាចញញើតបទបញ្ជារបស់អាជ្ញាធរខេត្តព្រះសីហនុប្រហែលអាងខ្សែពួធំហើយមើលទៅ?

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ បានឲ្យដឹងថា រយៈពេលជាង២ខែមកហើយដែលថៅកែផ្ទះសំណាក់ជីប៊ីធី មិនទាន់អនុវត្តន៍តាមបទបញ្ជារបស់មន្ត្រីអាជ្ញាធរនៅឡើយពាក់ព័ន្ធការចាក់ដីរំលោភយកអូរប្រមាណ៧ម៉ែត្រ ត្រង់ចំណុចតំបន់ស្រែត្រកួន សង្កាត់លេខ៤ ជាប់ព្រំប្រទល់សង្កាត់លេខ២ ក្រុងព្រះសីហនុ។ ប្រការនេះត្រូវគេសង្ស័យថាម្ចាស់ផ្ទះសំណាក់ជីប៊ីធី មានខ្នងបង្អែករឹងមាំទើបហ៊ានផ្គើននឹងបទបញ្ជារបស់អាជ្ញាធរ ហើយវិធានការរបស់អភិបាលក្រុងព្រះសីហនុ ក៏ដូចជាអភិបាលខេត្តព្រះសីហនុ កំពុងតែប្រឈមនឹងបរាជ័យ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ៤ ជាប់ព្រំប្រទល់សង្កាត់លេខ២ ក្រុងព្រះសីហនុ បានជំរុញឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចាត់វិធានការទៅលើម្ចាស់ផ្ទះសំណាក់ជីប៊ីធី តាមច្បាប់ដើម្បីកុំឲ្យធ្វើអ្វីៗស្រេចតែអំពើចិត្តទៀត។ ដោយសារថា ក្រោយពេលអាជ្ញាធរបញ្ជាឲ្យថៅកែផ្ទះសំណាក់ជីប៊ីធី កាយដីចេញពីអូរធម្មជាតិវិញនោះ គឺគេមិនធ្វើតាមឡើយហើយគ្រាន់តែកាត់បង្គោលថ្មដែលបោះចំកណ្ដាលនោះ ចេញតែប៉ុណ្ណោះដោយទុកដីដែលចាក់រួចឲ្យនៅដដែល។ មិនតែប៉ុណ្ណោះមានលេចឮព័ត៌មានថាថៅកែផ្ទះសំណាក់ជីប៊ីធី កំពុងរត់ការសុំទៅអាជ្ញាធរក្រុង អាជ្ញាធរខេត្ត និងមន្ទីរសុរិយោដី ដើម្បីសុំកាន់កាប់ដីទៀតផង។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ បានលើកឡើងថា ការដែលថៅកែផ្ទះសំណាក់ជីប៊ីធី ហ៊ានផ្គើនជាមួយបទបញ្ជារបស់អាជ្ញាធរមិនមែនជារឿងធម្មតានោះទេ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលខ្លះផង។ លើសនេះទៅទៀតនៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមកគេតែងតែឃើញលោក យន្ត មីន ជាអភិបាលខេត្ត ដាក់ចេញនូវវិធានការច្បាស់លាស់ដូចជា ទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ បទល្មើសចាក់ដីលុបអូរធម្មជាតិ លុបព្រៃកោងកាង និងបទល្មើសទន្ទ្រានកាន់កាប់តំបន់បឹងព្រែកទប់ដែលជាកន្លែងស្តុកទឹកស្អាតជាដើម។ ក៏ប៉ុន្តែជាក់ស្ដែងរាល់បទបញ្ជាឬវិធានការរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ គ្រាន់តែជារឿងលេងសើច ព្រោះសូម្បីតែថៅកែផ្ទះសំណាក់ជីប៊ីធី ក៏ហ៊ានផ្គើននឹងបទបញ្ជារបស់អាជ្ញាធរខេត្តព្រះសីហនុដែរ៕

22-5 f02e2812-72ed-4131-9427-1fad0e1c1bdf

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.