Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​មេ​ឈ្មួញ​នគរបាល ខេង សុភា​នាំ​ប្រេង​គេច​ពន្ធ​ចូល​ពី​ឡាវ​មក​លក់​ពេញ​ខេត្តស្ទឹងត្រែង​មិន​រំខាន​ជំនាញ​គយ​!

ភាពអនាធិបតេយ្យ របស់ក្រុមឈ្មួញ នៃការនាំប្រេងចូលមកលក់ក្នុងខេត្តស្ទឹងត្រែង នៅតែបន្តនាំចូលយ៉ាងរលូនពីប្រទេសឡាវ តាមដងទន្លេមេគង្គ ដោយមិនរំខានក្រុមសមត្ថកិច្ចជំនាញ និងគយសូម្បីបន្តិច។

រហូតមកទល់ពេលនេះបើទោះជាមានការហាមប្រាមពីអាជ្ញាធរនិងរដ្ឋាភិបាលយ៉ាងណាក៏ដោយក៏ក្រុមឈ្មួញនិងឈ្មួញខេងសុភាពុំបានខ្លាចក្រែងនូវតែបន្តនាំចូលក្រោមការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរជំនាញក្នុងខេត្តស្ទឹងត្រែងយ៉ាងស្ងាត់ស្ងៀមបំផុត។

ពាក់ព័ន្ធនឹងការនាំចូលប្រេងគេចពន្ធយ៉ាងអនាធិបតេយ្យក្រោមរូបភាពសម្បទាននាំចូលមកបម្រើការក្នុងខេត្តស្ទឹងត្រែងនេះវាគឺជារូបភាពឃុបឃឹតមួយបំបាត់ពន្ធរដ្ឋយ៉ាងច្បាស់ក្រឡែតដែលឧទាហរណ៏សំណើរអនុញាតរបស់មហាផ្ទៃអោយនាំចូល១ខែ១លានលីត្របំរើការនូវក្នុងខេត្តស្ទឹងត្រែងបែរជាពួកគេឃុបឃិតអោយមានការនាំចូលរាប់សឹបលានលីត្រសួរថានេះមិនមែនជាការឃុបឃិតបំបាត់ពន្ធរដ្ឋទេឫអី?។

មិនតែប៉ុណ្ណោះ ករណីឃុបឃិតអោយប្រេងនាំចូលលើសពីការកំណត់របស់ក្រសួងមហាផ្ទៃនេះវាគឺជាករណីស៊ុមគ្រលំគ្នាជាលក្ខណះខ្សែបណ្តោយរបស់ក្រុមអាជ្ញាធរនិងក្រុមជំនាញព្រមទាំងមន្ត្រីគយទើបបានជាមេឈ្មួញខេងសុភានិងបក្ខពួកអាចនាំចូលបានយ៉ាងសេរីនោះ។នេះជាការពិតដែលមន្ត្រីបកអាក្រាត។

តាមករណីជាក់ស្តែងជារាងរាល់ថ្ងៃគេបានឃើញទូកប៉ុកចៃធំៗជាច្រើនគ្រឿងផ្ទុកទៅដោយពិដុងសធំៗពេញៗទៅដោយប្រេងនាំចូលពីប្រទេសឡាវតាមច្រកដងទន្លេមេគង្គណូវចំណុច ភូមិវើនខាំ ឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ ចូលមកកាន់ខេត្តស្ទឹងត្រែងយ៉ាងមមាញឹកបំផុតដោយមិនឃើញរំខានក្រុមសមត្ថកិច្ចសោះ។

ពត៌មានទម្លាយអោយដឹងទៀតថាជាទូទៅគេបានឃើញទូកប្រេងចូលសំចតនូវផែត្រង់ចំណុចបត់ទន្លេក្បែរព័ន្ធនាគារខេត្តក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ហើយលើកពិដុងដាក់ឡាននិងបូមប្រេងចូលរថយន្តសេទែនសាំងដឹកយកទៅចែកចាយតាមដេប៉ូក្នុងខេត្តនេះយ៉ាងសុវត្ថភាពបំផុតដូចជាពុំមានកោតខ្លាចអាជ្ញាធរនោះទេ។ទាំងនេះជាសកម្មភាពរកស៊ីប្រេងខុសច្បាប់របស់មេឈ្មួញ យឹម ផេង ដែលសំអាងពីការរកស៊ីខុសច្បាប់នេះទៅបានក៏អាស្រ័យមានការត្រូវរូវបើកភ្លើងខៀវពីក្រុមសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរនោះ។

ប្រភពបានអះអាងថាការនាំចូលប្រេងគេចពន្ធខាងលើកើតមានជាយូរឆ្នាំមកហើយពុំធ្លាប់ឃើញមានការបង្ក្រាបទាល់តែសោះ។ហើយមូលហេតុដែលគ្មានការបង្ក្រាបនោះគឺដោយសារមេឈ្មួញបានប្រើយុទ្ធសាស្ត្របិទមាត់ក្រុមមន្ត្រីយ៉ាងស្ទាត់ជំនាញទៅតាមស្ថាប័នដែលមានអំណាចជាថ្នូរនិងការអោយប្រើប្រេងព្រីទៅតាមឋានះ។

តាមប្រភពបានអោយយើងដឹងទៀតថាអំណាចនៃការរកស៊ីប្រេងធំជាងគេក្នុងខេត្តនេះគឺជាមេឈ្មួញឈ្មោះ ខេង សុភា នោះឯងព្រោះតែគាត់អាងពាក់ស្បែកជាមន្ត្រីនគរបាលសេដ្ឋកិច្ចនៃស្នងការខេត្តស្ទឹងត្រែងទើបរាល់សកម្មភាពរបស់គាត់រកស៊ីប្រេងខុសច្បាប់បំបាត់ពន្ធរដ្ឋអាចឋិតឋេមកទល់ថ្ងៃនេះគ្មានអ្នកហ៊ានចេញមុខបង្ក្រាបនោះ។

មកទល់នឹងពេលនេះគេពុំដឹងថាតើការរកស៊ីនាំចូលប្រេងគេចពន្ធខុសច្បាប់នេះវាស្ថិតនូវក្រោមអាជ្ញាប័ណ្ណសម្បទានថ្នាក់ខេត្ត មហាផ្ទៃ ឫ ជាការរកស៊ីឃុបឃិតថ្នាក់ខេត្តជាមួយនិងអាជ្ញាធរនោះទេដែលបញ្ហានេះក៏មានការស្នើសុំអោយថ្នាក់លើរបស់ជំនាញគយនិងមហាផ្ទៃគួរតែដាក់ការស្រាវជ្រាវពីករណីរកស៊ីនាំចូលប្រេងគេចពន្ធខុសច្បាប់រាប់ឆ្នាំបំបាត់ពន្ធរដ្ឋក្នុងខេត្តស្ទឹងត្រែងនេះផង។

ផ្ទុយទៅវិញពាក់ព័ន្ធនិងការិយាធិបតេយ្យនៃការនាំចូលប្រេងគេចពន្ធគ្មានបង់ពន្ធចូលរដ្ឋក្រោមរូបភាពគៃបំបាត់ពន្ធរដ្ឋនេះមិនគួរបើអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងសកម្មភាពឈ្មួញឃុបឃិតជមួយឈ្មួញនោះទេ៕

Untitled-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.