Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេ​ឈ្មួញ ពែ​ក រតនះ ហៅ ចែ រតនៈ ប្រពន្ធ​របស់​លោក យឹម ផេង ស្នងការរង​ខេត្ត​កោះកុង ពិតជា​ត្រូវរ៉ូវ​ស្និទ្ធ​និង​គយ​មិនធម្មតា​មែន !

ខេត្តកោះកុងៈ មកទល់នឹងពេលនេះ ភាពល្បីល្បាញរបស់មេឈ្មួញឈ្មោះ ពែក រតនៈ ហៅចែរតនៈ ឫចែណាក់ ដែលអ្នកខេត្តកោះកុងស្គាល់យ៉ាងច្បាស់ថាជាប្រពន្ធរបស់លោកស្នងការរងខេត្ត យឹម ផេង ហៅ រស្មី ដែលកេរ្តិ៍ឈ្មោះគាត់ល្បីមានមុខមាត់មានអំណាចខាងប្រព្រឹត្តអំពើពុករលួយកាងអោយការរកស៊ីខុសច្បាប់នោះពិតជាមិនធម្មតាមែន ។

តាមក្រុមឈ្មួញបាននិយាយថា ក្នុងចំណោមក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធ ឫទំនិញបង់ពន្ធមិនគ្រប់ខ្លាំងជាងគេក្នុងខេត្តកោះកុងនោះគឺមានតែចែ ពែក រតនះ ហៅ ចែ ណាក់ ក៏ព្រោះតែគាត់មានប្តីជាមេស្នងការរងជាប្រពន្ធរបស់លោក យឹម ផេង នោះឯង។

គួររំលឹកតាមក្រុមឈ្មួញខេត្តកោះកុងអោយដឹងថា លោក យឹម ផេង គឺជាស្នងការរងនគរបាលទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកោះកុង ដែលល្បីសុះសាយរិះគន់ពីសំណាក់ក្រុមប្រជាពលរដ្ឋនិងឈ្មួញថាជាស្នងការដ៏មានអំណាចខាងកាងប្រពន្ធរបស់គាត់អោយរកនាំចូលទំនិញខុសច្បាប់ពីស្រុកថៃជាប្រចាំដោយកាងមិនអោយមានការចាប់បង្ក្រាបពីសមត្ថកិច្ចជំនាញតាមផ្លូវទឹកនិងផ្លូវគោកក្នុងខេត្តកោះកុងឡើយ ។

ពាក់ព័ន្ធនឹងបញ្ហាអសមត្ថភាពរបស់ក្រុមជំនាញ និងក្រុមអាជ្ញាធរនេះ បើតាមការអះអាងរបស់អ្នករកស៊ីដូចគ្នាបានអោយយើងដឹងទៀតថា ៖ ដូចជានៅកំផែបាក់ខ្លង រួមមានទាំងស្ថាប័នគយ និងជំនាញចម្រុះ ក៏ប៉ុន្តែទំនងសកម្មភាពនោះ បើតាមការពិនិត្យជាក់ស្ដែង ពួកគេហាក់កំពុងតែរួមដៃឃុបឃិតគ្នាអោយភរិយារបស់យឹមផេងនាំចូលនូវទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ស្រេចតែអំពើចិត្តបំផ្លាញចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗរាប់លានដុល្លារ ។

ជុំវិញបញ្ហានេះគួរតែលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានវិធានការដាក់ការស៊ើបអង្កេតទៅលើសកម្មភាពរបស់ក្រុមគយច្រកទ្វារបាក់ខ្លងជាបន្ទាន់ផង។

ផ្ទុយទៅវិញ តាមសកម្មភាពជាក់ស្ដែង ដែលមន្ត្រីទម្លាយគេឃើញក្រុមមន្ត្រីគយហាក់មានចេតនាបណ្តោយអោយមានការហូរចូលនូវបទល្មើសទំនិញគេចពន្ធយ៉ាងពេញបន្ទុក ក្រៅពីបក្ខពួកក្រុមឈ្មួញនាំចូលនូវទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យហើយ ម៉ូតូគេចពន្ធ ប្រេងគេចពន្ធក៏កំពុងត្រូវបាននាំចូលយ៉ាងគំហុកដូចជាទឹកបាក់ទំនប់ ដោយគ្មានការទប់ស្កាត់សូម្បីបន្តិច ។ ហើយដែលបញ្ហានេះ ក៏មានការលើកឡើងជម្រុញអោយអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការស៊ើបអង្កេតជាបន្ទាន់ទៅលើសកម្មភាពអនាធិបតេយ្យរបស់គយនិង ភរិយារបស់លោក យឹម ផេង ផង។

ជាងនេះទៅទៀតក៏មានសំណូមពរពីមន្ត្រីគយអោយលោកពណិ្ឌត គុណ ញឹម ដែលជានាយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនត្រូវបណ្តែតបណ្តោយអោយមេការិយាល័យគយច្រកទ្វារបាក់ខ្លងឃុបឃិត ជាមួយជិះសេះលែងដៃលើការប្រមូលពន្ធនោះទេ។

បើតាមប្រភពសមត្ថកិច្ចពាក់ព័ន្ធបានអោយដឹងទៀតថាមេឈ្មួញដែលជាភរិយារបស់លោក យឹម ផេង ឈ្មោះចែរតនៈនោះ គឺជាមេឈ្មួញធំនាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ពីប្រទេសសៀមឆ្លងកាត់ខេត្តបាក់ខ្លងជាច្រើនឆ្នាំមកហើយដោយគ្មាននរណាហ៊ានប៉ះគាត់នោះទេ។

ដោយឡែក បើតាមផ្ទៃក្នុងគយដដែលក៏បង្ហើបអោយដឹងទៀតថាប្រការដែលចែ ពែក រតនៈ អាចឈរជើងយូរឆ្នាំនាំចូលទំនិញគេចពន្ធបានយ៉ាងសេរីនោះគឺអាស្រ័យគាត់ចេះបែងចែកប្រយោជន៏លុយកាក់បិទមាត់សមត្ថកិច្ចជំនាញនិងគយ នគរបាលសេដ្ឋកិច្ច ខេត្ត និង ក្រសួង តាមជាន់ថ្នាក់ពុំដែលខានយ៉ាងរលូនបំផុត។ដូច្នេះហើយទើបបានជាគាត់អាចធ្វើព្យុះធ្វើភ្លៀងក្នុងខេត្តកោះកុងនាំចូលទំនិញគេចពន្ធតាមតែទំនើងចិត្តផងទៀតនោះ ក៏ព្រោះតែមានអំណាចបង្អែកពីប្តី ដែលជាស្នងការរងខេត្តទទួលបន្ទុកសេដ្ឋកិច្ចកាងការពារពីក្រោយទៀតនោះ វាជារឿងពិតជាការស្រេចដែលជាបង្អែកដ៏រឹងមាំ១ សម្រាប់ការរកស៊ីខុសច្បាប់ជាមួយនិងក្រុមជំនាញនិងគយមកទល់ថ្ងៃនេះនោះ។

ដូចជាទីតាំងដែល ចែណាក់ នាំចូលទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ជាប្រចាំនោះតាមដងព្រែកកោះប៉ោ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ហើយលើកដាក់រថយន្តបន្តយកទៅស្តុកទុកក្នុងដេប៉ូរបស់ខ្លួនសម្រាប់ទុកលក់បោះដុំអោយក្រុមឈ្មួញកណ្តាលក្នុងខេត្តកោះកុងនិង១ផ្នែកទៀតដឹកជញ្ជូនទៅលក់ចែកចាយក្នុងរាជធានី និងតាមទីផ្សារបណ្តាខេត្ត១ចំនួនទៀតយ៉ាងមានអំណាចជិះសេះលែងដៃបំផុតរបស់ក្រុមគ្រួសារលោក យឹម ផេង ។

បច្ចុប្បន្ន ដោយពិបាកនឹងចំណាត់ការបង្ក្រាបក្រុមឈ្មួញមានអំណាចខ្នងបង្អែកធំជាសមត្ថកិច្ចដូចគ្រួសារឈ្មួញលោក យឹម ផេង នេះក៏មានសំណូមពរអោយថ្នាក់លើមហាផ្ទៃមានវិធានការជាបន្ទាន់ផងពីលើការអសមត្ថភាពរបស់ស្នងការ សំ ឃិតវៀន និង អភិបាលខេត្តកោះកុង ប៊ុន លើត ដើម្បីទប់ស្កាត់ការបាត់បង់ចំណូលពន្ធដែលជ្រុះហូរចូលតែហោប៉ៅមន្ត្រីគយនិងមេឈ្មួញធំចែណាក់នោះ ។ ហើយដែលចំណូលពន្ធជ្រុះបាត់បង់តាមការឃុបឃិតរបៀបនេះត្រូវគេពិពណ៌នាពីការគៃបំបាត់ពន្ធរដ្ឋក្នុង១ខែៗរាប់សឹបលានដុល្លារដែលក្នុងនាមជានាយអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក គុណ ញឹម  មិនគួរនឹងមើលរំលងពីសកម្មភាពរបស់មេសាខាគយនិងរដ្ឋាករខេត្តកោះកុងនិងមេគយច្រកទ្វារបាក់ខ្លងនោះទេ៕

neth savoeun

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.