Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកស័ក្តិ៤ ជួប វណ្ណឌី ចាត់តាំងកូនចៅ ២នាក់ ឲ្យចុះប្រមូលលុយ តាមរបៀបពុករលួយ យកទៅបង់ឲ្យ លោកផ្កាយ២ ស៊ូ ម៉ារ៉ាឌី

ស្វាយរៀង៖ នគរបាលសេដ្ឋកិច្ច នៅខេត្តស្វាយរៀង បានរាយការណ៍មកថា លោកផ្កាយ២ ស៊ូ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋាន នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាននិងកំពុងលក់លិខិតបេសកកម្ម ដែលលោកដេញថ្លៃបានឲ្យទៅលោកវរសេនីយ៍ត្រី ជួប វណ្ណឌី  ហើយបានដាក់ជនស៊ីវិល ២នាក់ ដែលមិនស្ថិតក្នុង ក្របខ័ណ្ឌនគរបាល ទៅបំពេញការងារ ជានគរបាលសេដ្ឋកិច្ច ដោយម្នាក់ឈរជើង នៅច្រកទ្វារអន្តរជាតិបាវិត និងម្នាក់ទៀត ឈរជើងនៅ ទីរួមខេត្តស្វាយរៀង ដើម្បីប្រមូលលុយ ពីអ្នកជំនួញផ្សេងៗ ផ្ទុយពីគោលការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។

ប្រភាពបានឲ្យដឹងថា លោក ជួប វណ្ណឌី បានប្រើប្រាស់ជន ២នាក់ខាងលើ ឲ្យដើរតួនាទីជា នគរបាលសេដ្ឋកិច្ច ប្រចាំច្រកទ្វារអន្តរជាតិបាវិត និងទីរួមខេត្តស្វាយរៀង តាមអំពើចិត្ត គឺពួកគេមិនបាន សហការជាមួយ នគរបាលមូលដ្ឋានឡើយ  នាំឲ្យមានការថ្នាំងថ្នាក់ ពីក្រុមអ្នករកស៊ី នាំទំនិញចូល ហើយបញ្ហាគ្រប់យ៉ាង ត្រូវធ្លាក់មកលើ មន្ត្រីនគរបាលមូលដ្ឋាន ទៅវិញ ហើយនេះជាការបញ្ជាក់ របស់មន្ត្រីនគរបាល នៅក្រុងបាវិត។

ប្រភពដដែលបានបញ្ជាក់ថា លោកផ្កាយ២ ស៊ូ ម៉ារ៉ាឌី មិនបានចុះបំពេញការងារ តាមតួនាទីភារកិច្ច ដែលមានចែង ក្នុងលក្ខខណ្ឌ នៃបេសកកម្មនោះទេ ហើយបានប្រគល់ការងារ ឲ្យលោកវរសេនីយ៍ត្រី ជួប វណ្ណឌី ធ្វើការជំនួស ក្នុងលក្ខណៈជាការ លក់លិខិតបេសកកម្មបន្ត ក្នុងតម្លៃយ៉ាងហោចណាស់ ៤០០០ដុល្លារ ក្នុង១ខែ។   ពេលមន្ត្រីខិលខូចទាំងនោះ ចេញបេសកកម្មម្តងៗ គឺរកលុយបានច្រើន ដូច្នេះក៏ត្រូវចំណាយ ទៅថ្នាក់លើជាបន្តបន្ទាប់ ដែលមិនខុសពីពាក្យគេថា តូចស៊ីតាមតូច ធំស៊ីតាមធំនោះទេ។

ប្រភពដដែល បានបញ្ជាក់ថា ករណីខាងលើនេះ គឺបានកើតមានច្រំដែលៗ យូរឆ្នាំមកហើយ ដោយពុំមានការ កែទម្រង់នោះទេ បើទោះជារដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច ហ៊ុន សែន កំពុងប្រកាស អំពីកំណែទម្រង់ស៊ីជម្រៅ ក៏ដោយ។ មន្ត្រីគយ នៅខេត្តស្វាយរៀង ក៏បានរិះគន់ដែរថា មិនថាមន្ត្រីគយ ឬមន្ត្រីនគរបាល សេដ្ឋកិច្ច នោះទេ អ្នកដែលមានមុខ មានបក្ខពួក គេរកបានរាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ យកលុយទៅទិញដី ឬយកទៅរកស៊ី របរផ្សេងៗ រាប់ឆ្នាំមកហើយ តែអ្នកដែលអត់ គឺរកតែលុយឲ្យកូនចាយ  សឹងមិនបានផង៕

WAT-18039

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.