Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ខូវ អ៊ុយប៉ាង ថៅកែរោងចក្រទុយោ KAP ទន្ទ្រានដីបឹងអតីតឡូត៍លេខ១ ធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន

ខេត្តកណ្តាល ៖ លោក ខូវ អ៊ុយប៉ាង ថៅកែរោងចក្រទុយោ ខេអេភី បានចាក់ដីលុបបឹង នៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ធ្វើឲ្យមជ្ឈដ្ឋាននានា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ មន្ត្រីសាលាស្រុកស្អាង បានបង្ហើបឲ្យដឹងថា មេឈ្មួញ ខូវ អ៊ុយប៉ាង បានឃុបឃិតជាមួយ អាជ្ញាធរស្រុកស្អាង ប្រធានការិយាល័យ ភូមិបាលស្រុកស្អាង និងមន្ត្រីរដ្ឋបាលជលផល ក្នុងការទិញលក់ដីបឹង អតីតឡូត៍នេសាទលេខ១ នៅខាងលិចបឹងទឹកជោរាប់រយហិកតា។ ពេលទិញដីនោះបានហើយមេឈ្មួញ ខូវ អ៊ុយប៉ាង បានឃុបឃិតជាមួយ ក្រុមមន្ត្រីពុករលួយ រត់ការធ្វើប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ យ៉ាងរលូនតែម្តង។

មន្ត្រីអាជ្ញាធរឃុំរកាខ្ពស់ ស្រុកស្អាង ក៏បានឲ្យដឹងដែរថា មួយរយៈពេលកន្លងទៅនេះមេឈ្មួញ ខូវ អ៊ុយប៉ាង ថៅកែរោងចក្រទុយោខេអេភី បានជួលគ្រឿងចក្រ រាប់សិបគ្រឿង ដើម្បីដឹកអាចម៍ដីលុបបឹង អតីតឡូត៍នេសាទលេខ១ ពង្រីកបន្ថែមដើម្បីសាងសង់ រោងចក្រផលិតទុយោ មួយកន្លែងទៀត។ ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញ ខូវ អ៊ុយប៉ាង ក្រោយពេលឈូសឆាយព្រៃលិចទឹក និងចាក់ដីលុបបឹងធម្មជាតិ អតីតឡូត៍នេសាទលេខ១នោះ គឺឈ្មួញរូបនេះបានចាក់ដី លុបប្រឡាយមេទឹក ចំនួន ២ខ្សែ ដែលមានទទឹង ៤០ម៉ែត្រ ទៅ៥០ ម៉ែត្រ និងមានបណ្ដោយរាប់ពាន់ម៉ែត្រ ស្មើផ្ទៃដីប្រមាណជាង ២ហិកតា។ ប្រឡាយមេទឹក ២ខ្សែនោះ គឺជាផ្លូវទឹកតាំងពីបុរាណ ដែលជាផ្លូវទូកសម្រាប់ប្រជាពលរដ្ឋ ចេញទៅប្រកបរបរនេសាទ និងទាញយកទឹកមកប្រើប្រាស់ សម្រាប់ដំណាំកសិកម្ម។

ជុំវិញបញ្ហាខាងលើនេះដែរ មន្ត្រីសាលាស្រុកស្អាង មួយរូបបានបង្ហើបឲ្យដឹងថា សកម្មភាពមេឈ្មួញ ខូវ អ៊ុយប៉ាង ចាក់ដីលុបប្រឡាយមេទឹក គឺជាអំពើខុសច្បាប់ ព្រោះនៅក្នុងកិច្ចសន្យា បានបញ្ជាក់ថា មិនចាក់ដីលុបប្រឡាយមេ ២ខ្សែនោះទេ គឺទុកប្រឡាយឲ្យនៅដដែល។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋ បានរិះគន់ថា ការដែលមេឈ្មួញ ខូវ អ៊ុយប៉ាង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតជាមួយអភិបាលស្រុកស្អាង ប្រធានការិយាល័យ ភូមិបាលស្រុកស្អាង និងមន្ត្រីរដ្ឋបាលជលផល ប្រចាំស្រុកនេះ ដូច្នេះមន្ត្រីពុករលួយទាំងនោះក៏មានចំណែក ទទួលខុសត្រូវរឿងមេឈ្មួញ ខូវ អ៊ុយប៉ាង ទន្ទ្រានកាន់កាប់ ដីបឹងរបស់រដ្ឋដែរ។ បញ្ហានេះលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម គួរពិនិត្យមើលឡើងវិញជាបន្ទាន់ ព្រោះដីបឹងអតីតឡូត៍នេសាទលេខ១ រាប់រយហិកតា កំពុងត្រូវបានមេឈ្មួញ ខូវ អ៊ុយប៉ាង ទន្ទ្រានកាន់កាប់យ៉ាងគឃ្លើន៕

5

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.