Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ឆែ សុធា​ មេគយ​ខេត្តប​ន្ទាយ​មានជ័យ​ បណ្ដោ​យឲ្យកូន​ចៅប្រព្រឹ​ត្តអំពើ​ពុករលូ​យ?

ប្រភពពីឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញ បានឲ្យដឹងថា ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា បានបង្ហាញយ៉ាងច្បាស់នូវអំពើអាក្រក់របស់មន្ត្រីគយប្រចាំកុងត្រូលជជុះ លើផ្លូវជាតិលេខ៥។ ករណីមន្ត្រីគយប្រដេញរថយន្តតាក់ស៊ី ហើយបើកបំបុកនិងចាប់វាយអ្នកបើករថយន្តតាក់ស៊ីដូចក្រុមចោរប្លន់ គឺជារឿងមួយដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលនិងចាត់វិធានការលើក្រុមមន្ត្រីដ៏អាក្រក់ជូជាតិ ទាំងនោះតាមច្បាប់។ ប្រភពពីក្រុមអ្នករត់តាក់ស៊ីបានឲ្យដឹងថា មន្ត្រីគយក្រុងប៉ោយប៉ែត តែងតែប្រដេញតាមចាប់រថយន្តតាក់ស៊ីណាដែលមិនបង់លុយប្រចាំខែឲ្យ ពួកគេ ដោយក្នុងមួយខែៗគេតម្រូវឲ្យបង់ចាប់ពី៤៥០ដុល្លារទៅ៦០០ដុល្លារជា ថ្នូរទៅនឹងការមិនបង្ក្រាប។

លោក ឆែ សុធា បន្ទាប់ពីមកកាន់តំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ បានបណ្ដោយឲ្យកូនចៅក្រោមឱវាទប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ហើយទង្វើរបស់ក្រុមមន្ត្រីគយប្រចាំកុងត្រូលជជុះមិនខុសពីសកម្មភាព ក្រុមចោរប្លន់នោះទេ។ ជាក់ស្ដែងកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីគយប្រចាំប៉ុស្ដិ៍ផ្លូវ៥០ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានបើករថយន្តប្រដេញតាមរថយន្តតាក់ស៊ីដឹកទំនិញបង្កគ្រោះថ្នាក់ ចរាចរណ៍គួរឲ្យរន្ធត់។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើលអំពើអាក្រក់របស់មន្ត្រីគយនៅក្រុងប៉ោយប៉ែត ជាបន្ទាន់កុំឲ្យពួកគេប្រព្រឹត្តឃោរឃៅដូចក្រុមចោរប្លន់បន្តទៀត។

ប្រភពពីឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើករថយន្តឈ្នួលដឹកជញ្ជូនទំនិញបានឲ្យដឹងថា ពីក្រុងប៉ោយប៉ែត ទៅទីរួមខេត្តបន្ទាយមានជ័យ មានប៉ុស្ដិ៍ជជុះរបស់សមត្ថកិច្ច៣កន្លែង គឺទី១នៅចំណុចផ្លូវ៥០ ភូមិកូនដំរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ទី២នៅចំណុចភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយកុងត្រូលជជុះទាំង៣កន្លែងនេះ ជំរិតយកលុយពីឈ្មួញ អាជីវករ អ្នករត់តាក់ស៊ី និងអ្នកបើករថយន្តឈ្នួលតាមអំពើចិត្ត បើទោះបីពួកគេដឹកទំនិញបង់ពន្ធត្រឹមត្រូវពីច្រកព្រំដែនក៏ដោយ។ បញ្ហានេះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ គួរពិនិត្យមើលនិងចាត់វិធានការដោះស្រាយជាបន្ទាន់ ដើម្បីកុំឲ្យលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ និងបក្ខពួក ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ៕

13227247_236971603347235_1570843314230252569_o

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.