Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧក​ញ៉ា ​លឹម ​ប៊ុណ្ណា ​ហៅខ្នា​ ទន្ទ្រាន​កាន់កាប់​ដីព្រៃលិច​ទឹកធ្វើជា​កម្មសិទ្ទ?

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងរដ្ឋបាលជលផលខេត្តកណ្ដាល បានចុះបង្ក្រាបគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ២គ្រឿង និងអាប៊ុល១គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹក និងកំប្លោក នៅប្រឡាយអតីតដែនឡូត៍នេសាទក្នុងភូមិអកពាង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ខេត្តកណ្ដាល។ គ្រឿងចក្រទាំងនោះត្រូវបានគេដឹងថាជារបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ប្រើប្រាស់ទន្ទ្រានយកដីបឹងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងធ្វើជាស្រះចិញ្ចឹមត្រីរ៉ស់ ត្រីឆ្ដោ។ សមត្ថកិច្ចដែលចូលរួមក្នុងការបង្ក្រាបបទល្មើសបានឲ្យដឹងថា ការដែលឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ធ្វើបែបនេះគឺមិនបាច់ចំណាយលុយទិញដី និងកាយដីធ្វើជាស្រះ ហើយងាយស្រួលក្នុងការរកកូនត្រីល្អិតៗសម្រាប់ធ្វើជាចំណីត្រីរ៉ស់ ត្រីឆ្ដោ ផងដែរ។

ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលជាមេឈ្មួញល្បីល្បាញខាងដឹកជញ្ជូនឈើប្រណីតខុសច្បាប់ទៅលក់នៅ ស្រុកយួននោះ ឥឡូវនេះកំពុងល្បីល្បាញខាងប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ ដីព្រៃលិចទឹកនៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ខេត្តកណ្ដាល យ៉ាងក្រអឺតក្រទម។ បញ្ហានេះប្រជាពលរដ្ឋក្នុងឃុំតាំងក្រាំង កំពុងរង់ចាំមើលចំណាត់ការរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចទៅលើឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលជាមេឈ្មួញមានខ្នងបង្អែករឹងមាំ ព្រោះគេគ្មានជំនឿថាមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ហ៊ានចាត់ការតាមច្បាប់លើឈ្មួញរូបនេះឡើយ។

តាមមន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ចាម និងខេត្តកណ្ដាល បានឲ្យដឹងថា សកម្មភាពរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ក្នុងការប្រើគ្រឿងចក្របំផ្លាញព្រៃទន្ទ្រានកាន់កាប់ដីបឹងនៅចំណុច ភូមិអកពាង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម គឺជាសកម្មភាពខុសច្បាប់។ ក៏ប៉ុន្តែទោះជាយ៉ាងណាមជ្ឈដ្ឋានខ្លះបានវាយតម្លៃទុកជាមុនថា មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ចាម និងខេត្តកណ្ដាល មិនហ៊ានប៉ះពាល់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា នោះឡើយ។ គ្រាន់តែឮឈ្មោះឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មន្ត្រីជំនាញនិងសមត្ថកិច្ចក្នុងខេត្តទាំង២ចង់ដកថយ ព្រោះឈ្មួញរូបនេះកន្លងមកអាចធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅលក់ នៅស្រុកយួន មិនដែលមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ ទេ៕

2016-05-19-15-31-311

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.