Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ប្រធា​នមន្ទីរ​ធម្មការ​ខេត្តត្បូង​ឃ្មុំប្រ​ព្រឹត្តអំ​ពើពុករ​លួយម៉ា​សម្បា​យ?

ប្រភពពីមន្ត្រីស្និទ្ធនឹងលោក ហាក់ ហុន បានឲ្យដឹងថា ប្រធានមន្ទីរធម្មការរូបនេះ ប្រព្រឹត្តអំពើពុករលួយយកលុយពីបេក្ខជនម្នាក់ៗ២៥០០ដុល្លារ? ដើម្បីរត់ការប្រឡងយកក្របខ័ណ្ឌមន្ត្រីរាជការក្រសួងធម្មការ ហើយបេក្ខជន១២នាក់ប្រឡងជាប់ក្របខ័ណ្ឌ។ ជាងនេះទៅទៀតលោក ហាក់ ហុន និងមនុស្សជំនិតរបស់ខ្លួនបានឃុបឃិតគ្នាបំប៉ោងថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃជួសជុលតាមអំពើចិត្ត ហើយស៊ីដាច់បេសកកម្មរបស់មន្ត្រីក្នុងឆ្នាំ២០១៤-២០១៥ រាប់រយលានរៀល។ បន្ថែមពីលើនេះទៀតលោក ហាក់ ហុន បានស៊ីដាច់ប្រាក់ទ្រទ្រង់សុខភាពសម្រាប់មន្ត្រីក្រោមឱវាទក្នុងឆ្នាំ ២០១៤-២០១៥-២០១៦ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។

មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ចាត់វិធានការទៅលើលោក ហាក់ ហុន ជាបន្ទាន់កុំឲ្យប្រធានមន្ទីររូបនេះ ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនតទៅទៀត។ មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថាលោក ហាក់ ហុន ប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ដើម្បីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ការដែលលោក ហាក់ ហុន ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តបែបនេះ គឺដោយសារអាងមានខ្នងបង្អែករឹងមាំ គឺលោកស្រី កែវ សុធារី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងធម្មការ។

រឿងអាស្រូវរបស់លោក ហាក់ ហុន ដែលត្រូវមន្ត្រីក្រោមឱវាទលាតត្រដាងយ៉ាងច្បាស់ក្រឡែតនោះ គឺគ្មានការតែងតាំងមន្ត្រីណាម្នាក់ដោយមានភាពច្បាស់លាស់នោះទេ ព្រោះប្រធានការិយាល័យមួយចំនួនមានតែឈ្មោះខ្មោច មិនមានមនុស្សមកធ្វើការ។ មិនតែប៉ុណ្ណោះលោក ហាក់ ហុន បានឈ្លៀតកេងប្រវ័ញ្ចទៅលើការរៀបចំពិធីបុណ្យវិសាខបូជា និងមាឃបូជា តាមរយៈធ្វើសំណើចំណាយទូទាត់យកលុយរាប់សិបលានរៀលក្នុងមួយឆ្នាំៗ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ អំពើអាក្រក់ អំពើពុករលួយ គ្រប់រូបភាពរបស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ ដូចរៀបរាប់ត្រួសៗខាងលើនេះ គឺជារឿងដែលលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ មិនត្រូវមើលរំលងតទៅទៀតទេ ហើយគួរចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

H-chhem-1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 សង្គ្រោះរាស្ត្រ. All rights reserved. XHTML / CSS Valid.